ខេត្តឧត្តរមានជ័យ៖ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ នៅវេលាម៉ោង ១០និង៣០នាទីព្រឹកមានករណីគ្រោះថ្នាក់ ចរាចរណ៍រវាងម៉ូតូ និង ម៉ូតូ នៅលើផ្លូវជាតិលេខ៦៨ស្ថិតក្នុងភូមិដូនកែនសែនជ័យ សង្កាត់សំរោង ខេត្តឧត្តរមានជ័យ បើកបរបញ្ច្រាស់ទិសគ្នា បណ្តាលអោយអ្នកបើកបរទាំងសងខាងរងរបួសធ្ងន់។
អ្នកបង្កឈ្មោះ យ៉េត សារុន ភេទប្រុស អាយុ ៥៣ឆ្នាំ រស់នៅភូមិដូនកែនសែនជ័យ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ បើកបរម៉ូតូម៉ាក់ ហុងដាទ្រីម ពណ៌ខ្មៅ សេរីឆ្នាំ៣០១៥ពាក់ស្លាកលេខ ឧ/ជ 1B:1999 បើកបរពីជើងទៅត្បូង(របួសធ្ងន់)។ និងភាគីម្ខាងទៀត – ឈ្មោះ ចក់ អោល ភេទប្រុស អាយុ១៨ឆ្នាំរស់នៅភូមិត្រពាំងទូង សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ បើកបរម៉ូតូម៉ាក ហុងដាវេវ ពណ៌សលាយខ្មៅ សេរី ឆ្នាំ២០១៣ គ្មានស្លាកលេខ (របួសធ្ងន)។
ក្រោយពីកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចជំនាញក្រុងសំរោង បានសហការជាមួយកម្លាំងប៉ុស្តិ៍សំរោង បានចុះ ធ្វើការវាស់វែង និងយកវត្ថុតាងទាំង២យកមករក្សាទុកនៅអធិការរដ្ឋាននគរបាល ក្រុងសំរោង រងចាំការដោះស្រាយគ្នា ។ ចំណែកអ្នករងរបួសត្រូវបានដឹកយកទៅព្យាបាលនៅមន្ទីពេទ្យខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចអះអាងថា៖ គ្រោះថ្នាក់ចរាចរណ៍នេះមូលហេតុអ្នកបើកបរម៉ូតូ ម៉ាកហុងដាទ្រីម ឈ្មោះ យ៉េតសារុន បត់ឆ្វេងមិនប្រយ័ត្ន៕
ដោយ៖ ប៉ែន នួន