មហាសេដ្ឋី​ចិន​ នាំមុខ​ ពី​ការ​ខាតបង់​ប្រាក់​ច្រើន​បំផុត​នៅ​លើ​ពិភពលោក

ចែករំលែក៖

មហាសេដ្ឋី​ចិន​ លោក​ Wang​ Jing​ ប្រឈម​នឹង​ការ​ខាតបង់​ទឹកប្រាក់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ ដោយ​ក្នុង​រយៈពេល​៤​ខែ​ ត្រូវ​ខាតបង់​រហូត​ដល់​ទៅ​9,1​ពាន់​លាន​ដុល្លារ​ ក្លាយជា​មហាសេដ្ឋី​ខាតបង់​ប្រាក់​ច្រើន​ជាងគេ​បំផុត​លើ​ពិភពលោក​។​ ​

01-cf44f

មហាសេដ្ឋី​ Wang​ អាយុ​៤២​ឆ្នាំ​ នៅ​សល់​ទ្រព្យសម្បត្តិ​តែ​10,2​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​ ។​ លោក​ ស្ថិត​នៅ​ក្នុង​ចំណោម​មហាសេដ្ឋី​ទាំង​២០០​នៅ​លើ​ពិភពលោក​។​ គិត​មក​ទល់​ពេល​នេះ​ក្រោយ​ការ​ធ្លាក់​ចុះ​ទីផ្សារ​មូលប្បទានប័ត្រ​មហាសេដ្ឋី​ចិន​រូប​នេះ​ប្រឈម​នឹង​ការ​ខាតបង់​យ៉ាង​ធំធេង​។​ ​

បន្ទាប់​ពី​មហាសេដ្ឋី​ Wang​ ក៏​នៅ​មាន​មហាសេដ្ឋី​Ivan​ Glasenberg​ អគ្គនាយក​ក្រុមហ៊ុន​Glencore​ មា​នទី​តាំងនៅ​ស្វ៊ី​ស​ក៏​ត្រូវ​បាត់បង់​ទឹកប្រាក់​រហូត​ដល់​ទៅ​៦៦​ភាគរយ​ដែរ​ចាប់តាំងពី​ដើមឆ្នាំ​២០១៥​មក​ ។​

បន្ទាប់​ពី​នេះ​ក៏​នៅ​មាន​មហាសេដ្ឋី​ហុងកុង​ Luui​ Che​ Woo​ និង​មហាសេដ្ឋី​មិច​ស៊ី​កូ​ lok​ Ricardo​ Salinas​ ក៏​ត្រូវ​ខាតបង់​ទឹកប្រាក់​រហូត​ដល់​ទៅ​៤៧​ភាគរយ​ផង​ដែរ​ ។​ ​មូលហេតុ​ដែល​សេដ្ឋកិច្ច​ធ្លាក់​ចុះ​នោះ​គឺ​ដោយសារ​តែ​សេដ្ឋកិច្ច​ចិន​ធ្លាក់​ចុះ​ ក៏​ដូច​ជា​នៅ​លើ​ពិភពលោក​ទាំងមូល​ ៕​

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print