យុវជនម្នាក់ដែលគេស្គាល់ថាជាកូនអ្នកមានអំណាចបើករថយន្តLexus GS300 ទាំងស្រវឹងស្រាជោកជាំបានបុកម៉ូតូYamaha FZ បណ្ដោយឱ្យបុរសពីរនាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសពីរនាក់រងរបួសធ្ងន់ខណៈកំពុងតែជិះម៉ូតូមា៉កYamaha FZ ក៏ត្រូវយុវជនម្នាក់ដែលគេស្គាល់ថាជាកូនអ្នកមានអំណាចបើករថយន្តLexu GS300 ទាំងស្រវឹងស្រាជោកជាំបានបុកពេញទំហឹង។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីយប់ ឈានចូលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវកម្ពុជាក្រោម កែងនិងផ្លូវលេខ169 ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។    
បើតាមប្រភពព័ត៌មានពីសាក្សីកន្លែងកើតហេតុ​បានប្រាប់ឱ្យដឹងថា គេឃើញយុវជនម្នាក់បើកបររថយន្ត មា៉ក Lexus GS300 ពណ៌ស ពាក់ស្លាកលេខនគរបាល 2-1267 ទាំងស្រវឹងស្រាជោកជាំដែលគេស្គាល់ថាជាកូនអ្នកមានអំណាច ម្នាក់បើកបរក្នងទិសដៅពីកើតទៅលិចតាមបណ្តោយផ្លូវ កម្ពុជាក្រោម ខណៈបើកមកដល់ត្រង់ផ្លូវបែកជាបួនក៏មានបុរសពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាក Yamaha FZ ពណ៌ក្រហមដែលជិះក្នុងទិសដៅពីជើងទៅត្បូង ក៏ត្រូវបានរថយន្តបុកពេញទំហឹងបណ្តាល​ឲ្យអ្នកជិះម៉ូតូទាំងពីរនាក់រងរបួសធ្ងន់។ក្រោយកើតហេតុបុរសពីរនាក់ត្រូវបានដឹកទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្គ្រោះ។

ក្រោយកើតហេតុអ្នកបើករថយន្តបង្កត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនបានភ្លាមៗផងដែរ ចំណែកម៉ូតូនិងរថយន្តបង្កត្រូវបាន ខាងមន្រ្តីជំនាញចុះមកវាស់វែង និងស្ទួចយកទៅរក្សារទុក​នៅការរិយាល័យចរាចរណ៌ក្រុង ដើម្បីធ្វើការដោះស្រាយនៅពេលក្រោយ ៕

  

...

 ដោយ៖ សរ រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print