នគរបាល​ខេត្ដ​ព្រះ​សីហ​នុ​ចាប់ខ្លួន​ បុរស​ជនជាតិ​កូរ៉េ​ម្នាក់​ពាក់ព័ន្ធ​ ករណី​ជម្រិត​ប្រាក់

ចែករំលែក៖

ខេត្ដ​ព្រះ​សីហ​នុ​៖​ នគរបាល​នៃ​ស្នង​ ការដ្ឋាន​នគរបាល​ខេត្ដ​ព្រះ​សីហ​នុ​បាន​ ចាប់ខ្លួន​បុរស​ជនជាតិ​កូរ៉េ​ម្នាក់​ពាក់ព័ន្ធ​ករណី​ជម្រិត​ទារប្រាក់​នៅ​ក្នុង​ប្រទេស​កូរ៉េ​ ហើយ​មក​សម្ងំលាក់ខ្លួន​នៅ​ក្នុង​ខេត្ដ​ព្រះ​ សីហ​នុ​ដែល​ជា​ខេត្ដ​ពោរពេញ​ទៅ​ដោយ​ អំពើ​ប្លន់​និង​បាញ់​គ្នា​ពី​សំណាក់​ជន​បរ​ ទេស​មួយ​ចំនួន​នា​ពេល​កន្លង​ទៅ ​។​ ​

Form Side

ការ​ចាប់ខ្លួន​បុរស​ជនជាតិ​កូរ៉េ​ខាង​ លើ​នេះ​សមត្ថកិច្ច​នគរបាល​នៃ​ស្នងការ​ ខេត្ដ​ព្រះ​សីហ​នុ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២​ ខែតុលា​ ឆ្នាំ​២០១៥​ រួច​បញ្ជូន​ទៅ​នាយក​ ដ្ឋា​ន​ប្រឆាំង​ភេរវកម្ម​នៃ​ក្រសួងមហាផ្ទៃ​ ដើម្បី​ចាត់ការ​បន្ដ ​។​ ​

ទាក់ទិន​ការ​ចាប់ខ្លួន​បុរស​ជនជាតិ​ កូរ៉េ​ខាងលើ​នេះ​អ្នក​យក​ព័ត៌មាន​នគរវត្ដ​ មិន​អាច​ទាក់ទង​លោក​ឧត្ដមសេនីយ៍​ ជួន​ ណា​រិ​ន​ ស្នងការ​នគរបាល​ខេត្ដ​ព្រះ​សីហ​នុ​ បាន​ទេ​នៅ​ព្រឹក​ថ្ងៃ​ទី​៣​ ខែតុលា​ ឆ្នាំ​ ២០១៥​ ដោយ​ប្រព័ន្ធ​ទូរស័ព្ទ​របស់​លោក​ បាន​ប្រាប់​ថា​“​ជាប់រវល់​”​ ។​

​បើ​ទោះបី​បែប​នេះ​ក៏​ដោយ​ផ្អែក​តាម​ លិខិតឆ្លងដែន​បុរស​ជនជាតិ​កូរ៉េ​រូប​នេះ​ ឈ្មោះ​ JUNG​ EUI​ YONG​ ភេទ​ប្រុស​ អាយុ​៥៣​ឆ្នាំ​ ជា​ជនជាតិ​កូរ៉េ​។​ ​គេ​ពុំ​ដឹង​ថា​ ជនជាតិ​កូរ៉េ​ដែល​ពាក់​ ព័ន្ធ​ជម្រិត​ទារប្រាក់​ពី​ជន​រង​គ្រោះ​នៅ​ក្នុង​ ប្រទេស​កូរ៉េ​ចូល​មក​ប្រទេស​កម្ពុជា​តាម​ ច្រក​ណា​ ហើយ​ចូល​ទៅ​សម្ងំ​ស្នាក់​នៅ​ ក្នុង​ខេត្ដ​ព្រះ​សីហ​នុ​ពេល​ណា​ដែរ ​។ ​

​គួរ​រំលឹក​ថា​ នៅ​ខេត្ដ​ព្រះ​សីហ​នុ​កន្លង​ ទៅ​កើត​មាន​ករណី​ប្លន់​ បាញ់​គ្នា​រវាង​ជន​ បរទេស​និង​ជនបរទេស​ជា​ជនជាតិ​រុ​ស្ស៊ី​ មួយ​ចំនួន​បង្ក​ការ​ភ័យ​ខ្លាច​ដល់​ប្រជា​ ពលរដ្ឋ​ពិសេស​នៅ​ពេល​យប់​។​ ដោយ​ សារ​តែ​នៅ​ខេត្ដ​ព្រះ​សី​ហនុមាន​ករណី​ នេះ​កើត​ឡើងជា​បន្ដបន្ទាប់​ទើប​ឈាន​ ដល់​មានការ​ប្រមា​ន​ពី​ថ្នាក់លើ​ហើយ​ ត្រូវ​បាន​ដក​តំណែង​ស្នងការ​និង​ដូរ​ចៅហ្វាយខេត្ដ​ថែម​ទៀត​ផង​។​ ​

នៅ​ក្នុង​រជ្ជកាល​លោក​ ជួន​ ណា​រិ​ន​ មក​កាន់​តំណែង​ជា​ស្នងការ​ថ្មី​គេ​ក៏​នៅ​ សង្កេត​ឃើញ​មិន​ទាន់​មាន​ភាព​ប្រសើរ​ ផ្នែក​សន្ដិសុខ​នៅឡើយ​។​ ជាក់ស្ដែង​កាល​ ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​ក្រុម​ចោរប្លន់​ មួយ​រថយន្ដ​បាន​ចូល​ប្លន់​ផ្ទះ​អាជីវករ​ទិញ​ លក់​ផល​នេសាទ​យក​លុយ​ជា​ច្រើន​រួច​ គេចខ្លួន​ដោយ​សុវត្ថិភាព​ ហើយ​សមត្ថ​ កិច្ច​បាន​ត្រឹម​តាម​ចាប់ខ្យល់​ ។​

​ជុំវិញ​ករណី​ប្លន់​នេះ​ដែរ​នៅ​ថ្ងៃ​ទី​២​ ខែ​ តុលា​ អ្នក​យក​ព័ត៌មាន​នគរវត្ដ​បាន​រក​ ការ​ពន្យល់​ពី​លោកស្នងការ​ថា​ តើ​ករណី​ នេះ​បាន​បញ្ចប់​សំណុំរឿង​ហើយ​ឬ​នៅ​ តែ​ ទូរស័ព្ទ​របស់​លោក​ជាប់រវល់​រហូត​ ៕​

FB_IMG_1443823090965 FB_IMG_1443834442521 FB_IMG_1443822994295

...

ដោយ៖ ឆ្លាម​សមុទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print