បុរស​ម្នាក់​បណ្ដើរ​ម៉ូតូ​ចេញពី​ឆ្នេរ​ត្រូវ​ រថយន្ដ​បុក​ស្លាប់​

ចែករំលែក៖

ខេត្ដ​ព្រះ​សីហ​នុ​៖​ បុរស​ម្នាក់​បាន​ស្លាប់​ នៅ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ក្នុង​មន្ទីរ​ ពេទ្យ​ខេត្ដ​ព្រះ​សីហ​នុប​ន្ទា​ប់​ពី​ត្រូវ​រថយន្ដ​ បុក​ខណៈ​ជន​រង​គ្រោះ​បណ្ដើរ​ម៉ូតូ​ឡើង​ពី​ ឆ្នេរសមុទ្រ ​។​ ​

IMG-20151002-WA0044

ករណី​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ ៣​និង​៣៥​នាទី​ថ្ងៃ​ទី​២​ ខែតុលា​ ឆ្នាំ​២០១​ នៅ​ចំណុច​ព្រែក​ត្រែង​ ស្ថិត​នៅ​ក្រុម​៤​ ឃុំ​អូរ​តេះ​ ស្រុក​ស្ទឹង​ហាវ​ ខេត្ដ​ព្រះ​សីហ​នុ​ ។​ ​

បើ​តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​ កើតហេតុ​បានឱ្យ​ដឹង​ថា​ ក្រោយ​ពី​កើត​ ហេតុ​អ្នក​បើករថយន្ដ​បង្ក​បាន​រត់គេច​ខ្លួន​ បាត់​ហើយ​បាន​បន្សល់​ទុក​រថយន្ដ​មួយ​ គ្រឿង​ម៉ាក​ NISAN​ ពណ៌​ប្រផេះ​ ពាក់​ ស្លាក​លេខ​ភ្នំពេញ​2AB-5671​ ត្រូវ​បាន​ សមត្ថកិច្ច​នគរបាល​ចរាចរ​ផ្លូវគោក​ យក​មក​រក្សា​ទុក​ដើម្បី​ដោះស្រាយ​តាម​ ផ្លូវច្បាប់​ ។​ ​

បើ​តាម​នគរបាល​ចរាចរណ៍​ឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ដែល​ត្រូវ​រថយន្ដ​បុក​ស្លាប់​ ឈ្មោះ​ សាយ​ យឿ​ន​ ភេទ​ប្រុស​ អាយុ​៣២​ ឆ្នាំ​ ជា​កម្មករ​មាន​ទីលំនៅ​ភូមិ​៣​ សង្កាត់​ លេខ​៣​ ក្រុង​-​ខេត្ដ​ព្រះ​សីហ​នុ​ ។​ ​

តាម​សាក្សី​ឃើញ​ហេតុ​ការ​បាន​និយាយ​ ថា​ មុន​ពេល​កើតហេតុ​គេ​បានឃើញ​ជន​ រង​គ្រោះ​បណ្ដើរ​ម៉ូតូ​កាត់​ខ្សាច់​ចេញពី​ ឆ្នេរសមុទ្រ​ឡើង​មក​ថ្នល់ជាតិ​ ។​ ពេល​ នោះ​ស្រាប់តែ​រថយន្ដ​បង្ក​ក្នុង​ទិស​ដៅ​ពី​ ខេត្ដ​ព្រះ​សីហ​នុ​ឆ្ពោះទៅ​ស្រុក​ស្ទឹង​ហាវ​ក៏​រេ​ចង្កូត​ទៅ​បុក​ជន​រង​គ្រោះ​ឱ្យ​របួសធ្ងន់​ តែ​ម្ដង​ ។​ ភ្លាមៗ​នោះ​គេ​បាន​ដឹក​បញ្ជូន​ ជន​រង​គ្រោះ​មក​កាន់​មន្ទីរពេទ្យ​បង្អែក​ ខេត្ដ​ព្រះ​សីហ​នុ​មិន​បាន​ប៉ុន្មាន​ផង​ជន​រង​ គ្រោះ​ក៏​ដាច់ខ្យល់​ស្លាប់​ ។​

នៅ​ក្រោយ​ពេល​ កើតហេតុ​អ្នក​បើករថយន្ដ​បង្ក​ដែល​គេ​ សង្ស័យ​ផឹកស្រា​ផង​នោះ​បាន​បើក​ទា្វរ​ រថយន្ដ​រត់គេច​ខ្ល្លួ​ន​ដោយ​បន្សល់​ទុក​រថយន្ដ​ នៅ​កន្លែង​កើតហេតុ​ហើយ​ត្រូវ​បាន​នគរបាល​យក​មក​រក្សា​ទុក​បន្ទាប់​ពី​វែ​សវែង​ ៕

IMG-20151002-WA0041 IMG-20151002-WA0042

...

ដោយ៖ ឆ្លាម​ សមុទ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print