ជាប់គុក​៦​ឆ្នាំ​ពី​បទ​ប្លន់​ និង​ ចាប់រំលោភ​ ចេញ​មក​វិញ​ ជិះ​ម៉ូតូ​ឆក់​កាបូប​ត្រូវ​ប្រជាពលរដ្ឋ​តាម​ចាប់​បាន

ចែករំលែក៖

ខេត្ត​កំពង់ឆ្នាំង​៖​ ជនសង្ស័យ​ម្នាក់​ដែល​ទើប​ចេញពី​ពន្ធនាគារ​ មិន​រាងចាល​បាន​មក​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ដើ​រឆក់​កាបូ​ប​របស់​ប្រជាពលរដ្ឋ​ ត្រូវ​បាន​សមត្ថកិច្ច​ប្រើ​រយៈ​ពេលជាង​៥​ម៉ោង​ទើប​ចាប់​បាន​ ។​

Form Side

ជនសង្ស័យ​នេះ ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បាន​កាលពី​វេលា​១​និង​៣០​នាទី​ ថ្ងៃ​ទី​រសៀល ​ថ្ងៃ​ទី​២​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​ភូមិ​ស្រែ​អ៊ុ​ក​ ឃុំ​តាំងក្រសាំង​ ស្រុក​ទឹកផុស​ ខេត្តកំពង់ឆ្នាំង​ ។​ ​

សមត្ថកិច្ច​នគរបាល​ស្រុក​រលាប្អៀរ​បានអោយ​ដឹ​ថា​ ជនសង្ស័យ​ចាប់​បាន​មានឈ្មោះ​ខៀវ​ ប៊ុ​ន​ថៃ​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ មាន​ទីលំនៅ​ឃុំ​ដា​ ស្រុក​កំពង់លែង​ ខេត្តកំពង់ឆ្នាំង​ ជនសង្ស័យ​រូប​នេះ​ធ្លាប់​ជាប់​ពន្ធនាគារ​៦​ឆ្នាំ​ ពី​បទ​ចាប់រំលោភ​ និង​ ប្លន់​ ទើប​ចេញពី​ពន្ធនាគា​បាន​១​ឆ្នាំ​ប៉ុណ្ណោះ​ ។​ ​

សមត្ថកិច្ច​បានអោយ​ដឹង​ទៀត​ថា​ កាលពី​វេលា​ម៉ោងជាង​៦​ព្រឹក​ថ្ងៃ​ទី​២​តុលា​ជនសង្ស័យ​ឈ្មោះ​ខៀវ​ ប៊ុ​ន​ថៃ​ រួម​និង​បក្ខ​ពូក​របស់​គេ​ម្នាក់​ទៀត​ឈ្មោះ​ ចាន់​ សុទ្ធា​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ រស់នៅ​ភូមិ​តា​ពុក​ ឃុំ​តា​ពុក​ ស្រុក​ពុក​ឬ​ស្សី​ ខេត្តកណ្តាល​ បាន​ជិះ​ម៉ូតូ​សេ​១២៥​ឌុ​ប​គ្នា​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ នៅ​ពេល​មក​ដល់​ចំណុច​មុខ​វិទ្យាល័យ​ប៊ុ​ន​រ៉ា​នី​ហ៊ុន​សែន​រលាប្អៀរ​ បាន​ឆក់​ការ​បូ​ប​ប្រជាពលរដ្ឋ​ រួច​បើក​ម៉ូតូ​គេចខ្លួន​តែ​ត្រូវ​ប្រជាពលរដ្ឋ​ស្រែក​អោយ​ជួយ​ ហើយ​សមត្ថកិច្ច​ដែល​នៅ​ក្បែរ​នោះ​ដេញ​តាម​ស្ទាក់​រហូត​ដល់​វាលស្រែ​ ក្នុងភូមិ​សូ​ភី​ ឃុំ​ជើង​គ្រាវ​ ស្រុក​រលាប្អៀរ​ សមត្ថកិច្ច​ចាប់​បាន​ជនសង្ស័យ​ឈ្មោះ​ចាន់​ សុទ្ធា​ ចំណែក​ជនសង្ស័យ​ឈ្មោះ​ខៀវ​ ប៊ុ​ន​ថៃ​ បាន​រត់គេច​បន្ត​ រហូត​ដល់​វេលា​ម៉ោ​១​និង​៣០​នាទី​ទើប​សមត្ថកិច្ច​ចាប់​បាន​ជនសង្ស័យ​ឈ្មោះ​ខៀវ​ប៊ុ​ន​ ថៃ​បាន​នៅ​ភូមិ​ស្រែ​អ៊ុ​ក​ ឃុំ​តាំងក្រសាំង​ ស្រុក​ទឹកផុស​ និង​បាន​បញ្ជូន​ជនសង្ស័យ​មក​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​ ។​ ​

ក្រោយ​ពី​ចាប់​បាន​សមត្ថកិច្ច​បាន​រក​ឃើញ​នូវ​វត្ថុ​តាង​មាន​ ម៉ូតូ​ហុងដា​សេ​១២៥​ ឆ្នាំ​២០១៥​ មួយ​គ្រឿង​ សោរ​ខ្សៀ​សម្រាប់​កាច់ក​ម៉ូតូ​១​ ដង្កាប់​១​ និង​កាបូប​មួយ​ផង​ដែរ​ ។​ ​នៅ​ពេល​នេះ ​សមត្ថកិច្ច​ជំនាញ​កំពុងសាកសួរ​យក​ចម្លើយ​ដើម្បី​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​អនុវត្ត​តាម​នីតិវិធី​ ៕​

12084162_890572901034118_697545790_n

...

ដោយ៖ ច​ន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print