ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាគាស់បន្ទប់ជួលមួយកន្លែងបានសម្រេច ត្រូវម្ចាស់មកទាន់រត់មិនរួចក៏ត្រូវប្រជាពលរដ្ឋចាប់ប្រគល់អោយសមត្ថកិច្ច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥ នៅចំណុចផ្សារឯករាជ្យII ភូមិត្រពាំងពោ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ជនស្ស័យឈ្មោះ វិត ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅជិតផ្សារឯករាជ្យII សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតម្ចាស់បន្ទប់បានចាក់សោហើយទៅធ្វើការបាត់អស់ បន្ទាប់មកពេលម្ចាស់មកវិញ ឃើញជនង្ស័យម្នាក់ដើរចេញពីបន្ទប់ភ្លាមនោះ ក៏ស្រែកថាចោរៗបង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរនាំគ្នាដេញចាប់បានប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍ចោមចៅយកមកសួរនាំ។
តាមការសារភាពរបស់ជនសង្ស័យបានអោយដឹងថា នៅវេលាម៉ោង២រសៀល រួបគេមានលុយ១៥០០រៀល ហើយបានទៅផឹកកាហ្វេដែលនៅជិតបន្ទប់គេ រហូតមកដល់វេលាកើតហេតុរួបគេក៏បានត្រឡប់មកវិញ ដោយឃើញបន្ទប់ដែលនៅជិតនោះមិនមានម្ចាស់នៅហើយចាក់សោពីក្រៅ រួបគេក៏បានធ្វើសកម្មភាពយកទុល្វីសមកឆ្កិសសោហើយចូលទៅក្នុងបន្ទប់ ដោយនៅក្នុងបន្ទប់នោះគេបានរកឃើញទូរស័ព្ទចំនួន៤គ្រឿង ។ បន្ទាប់មកគេក៏បានចេញមកក្រៅវិញដោយដើរបានបន្តិចក៏ជួបម្ចាស់គេ ហើយបានស្រែកថាចោរៗ ភ្លាមនោះរួបគេក៏បានរត់ចូលបន្ទប់ខ្លួនទើបត្រូវគេចាប់បានហើយយកមកប៉ុស្តិ៍ចោមចៅតែម្តង។
បច្ចុប្បន្ន ជនសង្ស័យសមត្តកិច្ចកំពុងតែធ្វើការសាកសួរ ហើយក៏ហៅបងប្អូនមកធានាអោយទៅវិញ ព្រោះជនរងគ្រោះសំណូមពរ ដោយសារតែមិនបានបាត់ទ្រព្យសម្បត្តិធំដុំនោះទេ ៕
ដោយ៖ សុខា សែនជ័យ