មានប្រសាសន៍នៅក្នុងមហាសន្និបាត អង្គការសហប្រជាជាតិនៅទីក្រុងញូវ យ៉កកាលពីថ្ងៃទី១ ខែតុលា កូរ៉េខាងជើង បានបញ្ជាក់ថា ទីក្រុងព្យុងយ៉ាងចង់ឱ្យ មានសន្ធិសញ្ញាសន្ដិភាពជាមួយអាមេ រិកដើម្បីបញ្ចប់សង្គ្រាមឧបទ្វីកូរ៉េឆ្នាំ ១៩៥០-១៩៥៣ និងបង្កើតទំនាក់ទំនង ល្អប្រសើរជាមួយអាមេរិកឡើងវិញ បញ្ចប់ការចងគំនុំគុំកួននឹងគ្នា។
រដ្ឋមន្ដ្រីការបរទេសកូរ៉េខាងជើងលោក Ri su Yong មានប្រសាសន៍ថា ប្រសិន បើអាមេរិកផ្លាស់ប្ដូរគោលជំហរ និង យោគយល់ ក៏ដូចជាព្រួយបារម្ភពីសន្ដិ សុខនៅឧបទ្វីបកូរ៉េ នោះអាមេរិកគួរតែ យល់ព្រមឱ្យមានសន្ធិសញ្ញាសន្ដិភាពជាមួយកូរ៉េខាងជើង ទាំងនោះជាវិធីសាស្ដ្រ ដ៏ល្អសម្រាប់បញ្ចប់ស្ថានភាពតានតឹង នៅឧបទ្វីប។
លោក Ri Su Yong បញ្ចាក់ថា កូរ៉េ ខាងជើងបានខិតខំឱ្យមានសន្ធិសញ្ញាសន្ដិភាពពេញលេញ បញ្ចប់កិច្ចព្រមព្រៀង ឈប់បាញ់ដើម្បីធានាសន្ដិខុសស្ថិរភាព នៅឧបទ្វីបកូរ៉េ និងធ្វើឱ្យទំនាក់ទំនងល្អ ប្រសើររវាងកូរ៉េខាងជើងនឹងអាមេរិក ក៏ដូចជាអង្គការសហប្រជាជាតិ។
ប្រការដែលចុះកិច្ចព្រមព្រៀងគឺជា ហេតុធ្វើឱ្យកូរ៉េខាងជើងបញ្ចប់ការព្រួយ បារម្ភ ហើយកូរ៉េខាងជើងអាចនឹងពិចារ ណាបោះបង់កម្មវិធីបរមាណូក្រោយពេល មានសន្ធិសញ្ញាសន្ដិភាព។ មួយវិញទៀត កូរ៉េខាងជើងក៏មិនចង់ឱ្យមានការដាក់ ទណ្ឌកម្មពីសហគមន៍អន្ដរជាតិផងដែរ ការដាក់ទណ្ឌកម្មធ្វើឱ្យសេដ្ឋកិច្ចកូរ៉េខាង នៅទ្រឹងមួយកន្លែង ឬថយចុះទៀតផង។
កន្លងមកលោក Ri Su Yong បាន ប្រកាសនៅក្នុងកិច្ចប្រជុំអង្គការសហ ប្រជាជាតិនៅទីក្រុងញូវយ៉កបានប្រកាសថា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចបានរារាំង គោលដៅអភិវឌ្ឍន៍។ ទន្ទឹមនឹងនោះក៏ បានថ្កោលទោសអាមេរិកថា បានរក្សា គំនុំប្រឆាំងកូរ៉េខាងជើង ។
លោក Ri Su Yong បានបញ្ជាក់ នៅក្នុងកិច្ចប្រជុំពីរបៀបវារៈពីការអភិ វឌ្ឍរបស់អង្គការសហប្រជាជាតិដោយ លោកបានបញ្ជាក់ថា របៀបវារៈនេះពិត ជាសំខាន់ក្នុងការអភិវឌ្ឍ។ ប៉ុន្ដែលោក ព្រមានថា ការអភិវឌ្ឍនឹងមិនឈានដល់ គោលដៅនោះឡើយប្រសិនបើការដាក់ ទណ្ឌកម្មប្រឆាំងទៅនឹងប្រទេសមួយចំនួន នៅតែរក្សាយូរអង្វែងនោះ។
កាលពីថ្ងៃទី២៥ ខែកញ្ញា សមាជិកអង្គ ការសហប្រជាជាតិបានអនុម័តគម្រោងអភិវឌ្ឍន៍ ហើយយកគោលដៅចុងក្រោយ នាឆ្នាំ២០៣០ ដោយក្នុងរយៈពេលនោះ ត្រូវតែកាត់បន្ថយភាពក្រីក្រការពារផែន ដី និងគុណភាពវិស័យអប់រំ ។
ក្រៅពីនេះសុន្ទរកថារបស់លោក Ri su yong ដែលបានផ្ដល់ដោយអង្គការ សហប្រជាជាតិមានឃ្លាមួយសរសេរថា អាមេរិកនៅតែព្យាយាមគាបសង្គត់លើវិស័យសំខាន់សម្រាប់ជីវភាពរស់នៅ របស់ពលរដ្ឋកូរ៉េខាងជើងនៅក្រោមរូបភាពផ្សេងៗក៏ដូចជាចងគំនុំក្នុងគោល ដៅលុបបំបាត់របបសង្គមនិយមនៅកូរ៉េ ខាងជើង។
លោក Ri ក៏បានប្រកាសទៀតថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់មេដឹកនាំ គីម ជុងអ៊ុន កូរ៉េខាងជើងកំពុងតែ ទទួលជោគជ័យនៅក្នុងគោលដៅអភិវឌ្ឍន៍ រឹងមាំ បើទោះបីទទួលរងការដាក់ទណ្ឌ កម្មក៏ដោយ។ ជាយូរណាស់មកហើយកូរ៉េខាងជើង បានទទួលរងការដាក់ទណ្ឌកម្មពីអាមេរិកនិងសហគមន៍អន្ដរជាតិដោយសារតែ កម្មវិធីបរមាណូនិងកាំជ្រួចមីស៊ីលរបស់ប្រទេសនេះ ហើយទណ្ឌកម្មនោះអាចនឹង បង្កើនបន្ថែមទៀតប្រសិនបើកូរ៉េខាងជើង នៅតែបន្ដសាកល្បងមីស៊ីលក្នុងឱកាស ខួបគម្រប់៧០ឆ្នាំ ថ្ងៃដែលបង្កើតគណ បក្សពលករកូរ៉េខាងជើង។
មានសន្ធិសញ្ញាសន្ដិភាពពេញលេញ កូរ៉េខាងជើងអាចបញ្ចប់ការគំរាមកំហែង ដល់បណ្ដាប្រទេសជិតខាងក្នុងនោះមាន អាមេរិកនិងកូរ៉េខាងត្បូង។ កន្លងមក កូរ៉េខាងជើងតែងតែគំរាមកំហែងវាយ ប្រហារដោយគ្មានក្ដីអាណិតអាសូរឬ វាយប្រហារដោយគ្រាប់បែកបរមាណូ ទៅលើកូរ៉េខាងត្បូង និងអាមេរិករាល់ ពេលប្រទេសទាំង២ចាប់ផ្ដើមធ្វើសមយុទ្ធ រួមគ្នា។ ហេតុអ្វីបានជាទីក្រុងព្យុងយ៉ាង តែងតែគំរាមកំហែងបែបនេះ?
មនុស្សជាច្រើនបានចាត់ទុកថា ដោយសារកូរ៉េខាងជើងមានគ្រាប់បែកបរមាណូនៅក្នុងដៃ ចំណែកភាគីកូរ៉េ ខាងត្បូងមិនមានគ្រាប់បែកប្រល័យលោក ហើយត្រូវពឹងផ្អែកទៅលើឃ្លាំងអាវុធ បរមាណូអាមេរិកដែលនៅឆ្ងាយដាច់ ស្រយាល។ ដូច្នេះការគំរាមកំហែងវាយ ប្រហារដោយបរមាណូពីកូរ៉េខាងជើង ពិតជាធ្វើឱ្យភាគីកូរ៉េខាងត្បូងព្រួយ បារម្ភយ៉ាងខ្លាំង។ មានសំណួរមួយបាន ចោទសួរថា តើវិមានបៃតង (វិមាន ប្រធានាធិបតី) របស់កូរ៉េខាងត្បូងអាច គិតគូរដល់ការផលិតគ្រាប់បែកបរមាណូសម្រាប់ទប់ទល់នឹងការគំរាមកំហែងពីកូរ៉េខាងជើងដែរឬទេ?
ភាពតានតឹងជុំវិញការគំរាមកំហែងដោយបរមាណូបានគ្របដណ្ដប់សាជាថ្មី នៅឧបទ្វីបកូរ៉េ ពិសេសក្រោយពេលកូរ៉េ ខាងជើងគំរាមថា នឹងបន្ដសាកល្បង បរមាណូជាលើកទី៤ និងវាយប្រហារ ទៅលើទីតាំងក្បាលម៉ាស៊ីនរបស់កូរ៉េខាង ត្បូង និងអាមេរិក។ សកម្មភាពទាំងនោះ ត្រូវបានអ្នកវិភាគបញ្ជាក់ថា ជាប្រតិ កម្មថ្មីរបស់មេដឹកនាំ គីម ជុងអ៊ុន ទៅ លើការធ្វើសមយុទ្ធរួមរវាងអាមេរិកនឹងកូរ៉េខាងត្បូងដែលមានឈ្មោះ អ្នកការ ពារសេរីភាព ULCHI ។ សមយុទ្ធនោះ ជាការត្រៀមលក្ខណៈទប់ទល់នឹងគ្រាមាន អាសន្ន ពិសេសការវាយប្រហារឈ្លាន ពានពីកូរ៉េខាងជើង។ អាមេរិកនិងកូរ៉េ ខាងត្បូងបានអះអាងថា ទាំងនោះជាការ ធ្វើសមយុទ្ធធម្មតាប៉ុណ្ណោះ ចំណែកកូរ៉េ ខាងជើងចាត់ទុកថា ទាំងនោះជាការ ត្រៀមលក្ខណៈឈ្លានពានកូរ៉េខាងជើង ។
ការគំរាមសាកល្បងគ្រាប់បែកបរមា ណូជាលើកទី៤របស់រដ្ឋាភិបាលលោក គីម ជុងអ៊ុន អាចធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ដល់កិច្ចពិភាក្សានៅទីក្រុងសេអ៊ូលនិង ទីក្រុងវ៉ាស៊ីនតោនស្ដីពីកូរ៉េខាងត្បូងថា តើប្រទេសនេះអាចនឹងមានគ្រាប់បែក បរមាណូដើម្បីទប់ទល់ការគំរាមកំហែងដែរឬទេ?
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៣ ក្រោយពេលកូរ៉េខាងជើងសាកល្បងគ្រាប់ បែកបរមាណូជាលើកទី៣សារព័ត៌មាន ចូសាន់ អាយប៊ូ របស់កូរ៉េខាងត្បូងបាន ដកស្រង់សម្ដីអ្នកឯកទេសកូរ៉េខាងត្បូង បញ្ជាក់ថា ទីក្រុងសេអ៊ូលពិតជាត្រូវ ការគ្រាប់បែកបរមាណូជាចាំបាច់។ ទាំងប្រទេសជប៉ុន និងកូរ៉េខាងត្បូងអាច សម្រេចផលិតគ្រាប់បែកបរមាណូដោយខ្លួនឯងមិនពឹងផ្អែកទៅលើឃ្លាំងអាវុធ បរមាណូរបស់អាមេរិកដែលមាននៅ ឯនាយសមុទ្រនោះឡើយ មិនអាចទប់ ទល់នឹងការគំរាមកំហែងទាន់ពេលវេលា ៕
ប្រែសម្រួល៖ ម៉ែវ សាធី
ប្រភព៖ NEWS.CN