សត្វគោងាប់មួយធ្ងន់មួយដោយត្រូវម៉ូតូ២គ្រឿងបុកបន្តគ្នាគួរអោយរន្ធត់រីឯមនុស្សរបួសធ្ងន់៣នាក់នៅទល់មុខការាស់សាំងសូគីម៊ីចក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៏គួរអោយរន្ធត់ខណះដែលស្ត្រី២នាក់បានជិះម៉ូតូក្នុងល្បឿនលឿនហើយក៏ត្រូវសត្វគោ២ក្បាលរត់កាត់ផ្លូវបុកពេញទំហឹងលាន់សូរដូចរន្ទះស្រាប់តែសត្វគោខ្ទាតទៅបុកនិងម៉ូតូសិស្សសាលាមួយគ្រឿងទៀតដែលបើកបញ្រាស់គ្នាបណ្ដាលអោយសត្វគោរមួយក្បាលងាប់ភ្លាមៗរីឯមួយក្បាលទៀតប្រកាច់របួសធ្ងន់ចំណេកមនុស្សប្រុសស្រី៣នាក់រងរបួសធ្ងន់។

ហេតុការណ៏គួរអោយរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១រសៀលថ្ងៃទី៣ខែកក្កដាឆ្នាំ២០១៧ស្ថិតលើផ្លួវជាតិលេខ១ក្នុងភូមិចុងព្រែកសង្កាត់ក្រុងស្វាយរៀង។

យោងតាមសាក្សីបានអោយដឹងថាមុនកើតហេតុមានស្ត្រី២នាក់មិនស្គាល់ឈ្មោះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ពណ៏ខ្មៅសេរី២០១៧ពាក់ស្លាកលេខព្រៃវែង១K៦៩៣៨ដោយមានផ្ទុកបាវនៅពីខាងមុខដោយធ្វើដំណើរពីលិចមកកើតក្នុងល្បឿនលឿនខណះនោះស្រាប់តែមានសត្វគោ២ក្បាលរត់ឆ្លងផ្លូវធ្វើអោយស្ត្រីចាងលើចាប់ហ្វ្រាំងមិនទាន់បុកពេញទំហឹងលាន់សូរដូចរន្ទះបណ្ដាលអោយសត្វគោទាំង២ខ្ទាតជិត១០ម៉ែត្រក៏ទៅបុកនិងម៉ូតូយុវជនម្នាក់មិនស្គាល់ឈ្មោះដោយជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយសូគីនិចពណ៏សរពាក់ស្លាកលេខស្វាយរៀង​១I៤៥៥៧​ដែលធ្វើដំណើរពីកើតមកលិចគោលបំណងទៅរៀននៅវិទ្យាល័យចេកយ៉ាងពេញទំហឹងបោកក្បាលហូរឈាមរណូករណែលពេញផ្លូវទាំងម៉ូតូមនុស្សនិងសត្វគោ។

ក្រោយមកអ្នកភូមិក៏ដូចជាអ្នកធ្វើដំណើរបានឈប់មើលនិងរាយការណ៏មកសមត្ថកិច្ចនគរបាលនិងរថយន្តសាមុយរបស់មន្ទីពេទ្យមកដឹកភាគីរងគ្រោះទាំង៣ដែលរងរបួសធ្ងន់បាក់ជើងនិងបោកក្បាលដើម្បីព្យាបាល។

ចំណេកម៉ូតូទាំង២គ្រៀងខូចខាតទាំងស្រុងរីឯសត្វគោងាប់មួយធ្ងន់មួយត្រូវបានសមត្ថកិច្ចនគរបាលធ្វើការវាស់វែងនិងអូសម៉ូតូនិងសត្វដាក់លើរថយន្តយកមកកាន់អធិការដ្ឋាននគរបាលក្រុងស្វាយរៀងដើម្បីចាត់ការបន្តតាមច្បាប់។ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print