អេសស៊ីជីនាំតំណាងដេប៉ូចែកចាយកម្ពុជាទស្សនកិច្ចដេប៉ូគំរូនៅប្រទេសថៃ

ចែករំលែក៖

ភ្នំពេញ ៖ ដើម្បីពង្រឹងទំនាក់ទំនងយូរអង្វែងក៏ដូចជាដើម្បីផ្ទេរចំណេះជំនាញពីក្រុមហ៊ុនអេសស៊ីជីទៅឱ្យដេប៉ូចែក​ចាយ​គ្រឿងសំណង់ក្នុងប្រទេសកម្ពុជាតំណាងដេប៉ូចែកចាយផលិតផលអេសស៊ីជីសរុប១៧០នាក់ដែលសម្រេចការលក់បានខ្ពស់ក្នុងឆ្នាំ២០១៦ទទួលបានការចូលរួមក្នុងដំណើរកំសាន្តពិសេសរៀបចំដោយក្រុមហ៊ុនអេសស៊ីជីទៅកាន់ទីក្រុងភូកេតប្រទេសថៃនិងបានធ្វើទស្សនកិច្ចដេប៉ូអេសស៊ីជីហូមសឹលូសិន (SCG Home Solution) ដែលជាដេប៉ូសម្ភារៈសំណង់ទំនើបនិងមានផ្តល់ផលិតផលនិងសេវាកម្មពាក់ព័ន្ធគ្រប់ប្រភេទ។

នៅឯដេប៉ូអេសស៊ីជីហូមសឹលូសិន (SCG Home Solution) ប្រទេសថៃអតិថិជនមិនត្រឹមតែអាចស្វែងរកនូវផលិត​ផលសម្ភារៈសំណង់ដែលចាំបាច់សម្រាប់ការសាងសង់គេហដ្ឋានរបស់គាត់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងទទួលបាននូវសេវាកម្មនិងសេវាពិគ្រោះយោបល់ជាមួយអ្នកជំនាញរបស់អេសស៊ីជីផងដែរ។ផលិតផលនិងសេវាកម្មត្រូវបានប្របាច់​បញ្ចូលគ្នានិងផ្តល់ជូនអតិថិជននូវដំណោះស្រាយពេញលេញរួមមានដូចជាដំណោះស្រាយពីអ្នកជំនាញសម្រាប់បញ្ហាគ្រោងផ្ទះដំបូលជញ្ជាំងបន្ទប់ទឹកផ្ទះបាយពិដានការ៉ូការរៀបចំខាងក្រៅអាគារនិងដំណោះស្រាយសម្រាប់បញ្ហាទ្វារ-បង្អួចទៀតផង។

]           លោកPongdhana Dejvittayaporn ប្រធានផ្នែកលក់និងទីផ្សារក្រុមហ៊ុនអេសស៊ីជីស៊ីម៉ងត៍-សម្ភារៈសំណង់​ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា“នេះគឺជាឆ្នាំទី២ហើយដែលខាងSCG នៅកម្ពុជាបានមានឱកាសដឹកនាំអ្នកតំណាងចែកចាយនិងដេប៉ូចែកចាយគ្រឿងសំណង់មកប្រទេសថៃដែលឆ្នាំយើងនាំពួកគាត់អោយទទួលបានបទពិសោធន៍ដ៏ពិសេសពីខេត្តភូកេតព្រមទាំងធ្វើទស្សនកិច្ចដេប៉ូSCG Home Solution ដើម្បីអោយពួកគាត់ទទួលបានការយល់ដឹងថ្មីៗនិងអាចបន្តអភិវឌ្ឍដេប៉ូរបស់ពួកគាត់បន្ថែមទៀត។”លោកបានបន្ថែមថា“កន្លងមកអេសស៊ីជីបានជួយដល់ដេប៉ូចែកចាយគ្រឿងសំណង់នៅកម្ពុជាក្នុងការរៀបចំផ្លាកឈ្មោះមុខដេប៉ូនិងការតុបតែងលម្អមុខហាងជាដើមដែលបានជួយជំរុញឲ្យដេប៉ូបង្កើនការចែកចាយនិងធ្វើអាជីវកម្មបានកាន់តែប្រសើរឡើង។”

គួរបញ្ជាក់ផងដែរថាថ្វីត្បិតកម្មវិធីដំណើរកំសាន្តសម្រាប់អតិថិជនអេសស៊ីជីត្រូវបានរៀបចំមកជាច្រើនឆ្នាំមកហើយនេះទើបតែជាឆ្នាំទីពីរប៉ុណ្ណោះដែលការលក់មានកម្រិតខ្ពស់ដែលអនុញ្ញាតអោយអតិថិជនទទួលបានដំណើរកំសាន្តទៅក្រៅប្រទេសដោយកាលពីឆ្នាំមុនអតិថិជនទទួលបានរង្វាន់ដំណើរកំសាន្តទៅទីក្រុងប៉ាតាយ៉ា។ឆ្នាំនេះមានអតិថិជនកាន់តែច្រើនទទួលបានដំណើរកំសាន្តនេះដែលជាការបង្ហាញយ៉ាងច្បាស់ពីការរីកចំរើនរបស់ក្រុមហ៊ុនអេសស៊ីជីនៅកម្ពុជា។ខណៈប្រទេសកម្ពុជាបន្តរីកចំរើននិងអភិវឌ្ឍអេសស៊ីជីគឺជាក្រុមហ៊ុនមួយដែលបាននិងកំពុងចូលរួមចំណែកក្នុងការអភិវឌ្ឍនេះតាមរយៈការផ្តល់ជូននូវផលិតផលមានគុណភាពការរៀបចំសកម្មភាពសង្គមនិងកម្មវិធីពិសេសៗជាច្រើនទៀត៕ វ​ឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print