ឃាត់​ខ្លួន​បុគ្គលិកទីផ្សារក្រុមហ៊ុនតេលាម្នាក់ស៊ីដាច់ប្រាក់ក្រុមហ៊ុន៤៦ម៉ឺនដុល្លារ បញ្ជូន​មក​តុលាការ​

ចែករំលែក៖

ភ្នំពេញ​៖សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ​ នៅ​ថ្ងៃទី​០៥​ ខែ​កក្កដា​ ឆ្នាំ​២០១៧​ បញ្ជូន​​បុគ្គលិកទីផ្សារក្រុមហ៊ុនប្រេងឥន្ធនៈតេលាម្នាក់ មកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរករណីស៊ីដាច់ប្រាក់ក្រុមហ៊ុនចំនួន៤៦ម៉ឺនដុល្លារអាមេរិក ។

មន្ត្រី​តុលាការ​ ថ្លែង​ថា​ ក្រោយ​ការ​សាកសួរ​ លោក​ស្រី​ ស៊ឺ​ វណ្ណនី​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ចោទប្រកាន់បុគ្គលិករូបនេះពីបទរំលោភលើទំនុកចិត្តរួចបញ្ជូនសំណុំរឿងនេះទៅឲ្យចៅក្រមស៊ើបសួរចាត់ការបន្តតាមនីតិវិធី។

នគរបាល​ បញ្ជាក់​ថា​ បុគ្គលិកក្រុមហ៊ុនរូបនោះឈ្មោះ គន្ធ ប៊ុនធឿន ភេទប្រុស អាយុ៣៥ឆ្នាំ ចូលបម្រើការងារឲ្យក្រុមហ៊ុនតាំងពីឆ្នាំ២០១៥ មានតួនាទីផ្នែកទីផ្សារប្រចាំក្រុមហ៊ុនប្រេងឥន្ធនៈតេលាទូទាំងប្រទេស ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ឈ្មោះ គន្ធ ប៊ុនធឿន ត្រូវបានក្រុមហ៊ុនទុកចិត្តប្រគល់តួនាទីឲ្យប្រមូលប្រាក់ថ្លៃប្រេង ទូទាំងប្រទេស ។ ប៉ុន្តែរយៈពេលចុងក្រោយនេះ ក្រុមហ៊ុនបានបាត់ប្រាក់ចំណូល ទើបក្រុមហ៊ុនបានត្រួតពិនិត្យ និង ផ្ទៀងផ្ទាត់បញ្ជីប្រមូលប្រាក់ឃើញថា មានការបាត់ប្រាក់រហូតដល់៤៦ម៉ឺនល្លារអាមេរិក ។ នៅពេលដឹងថា ប្រាក់ត្រូវបាត់បង់ទើបខាងក្រុមហ៊ុនឲ្យឈ្មោះ គន្ធ ប៊ុនធឿន ប្រមែប្រមូលប្រាក់ មកសងក្រុមហ៊ុនវិញ ដោយបានទុកពេលជាច្រើនថ្ងៃខែទៀតផង ។

ផ្ទុយទៅវិញឈ្មោះ គន្ធ ប៊ុនធឿន មិនព្រមចូលខ្លួនដោះស្រាយជាមួយក្រុមហ៊ុនទេ បែរជាគេចវេសពីបំណុលនោះ ។ ដោយសារតែ មិនចូលខ្លួនដោះស្រាយេជាមួយក្រុមហ៊ុននេះ ទើបក្រុមហ៊ុនបាននាំឈ្មោះ គន្ធ ប៊ុនធឿន ទៅប្រគល់ឲ្យការិយាល័យនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់។

នៅចំពោះមុខសមត្ថកិច្ចឈ្មោះ គន្ធ ប៊ុនធឿនបានសារភាពទាំងអស់ដោយមិនលាក់លៀមទេ។ ប៉ុន្តែប្រាក់នោះខ្លួនយកទៅ ចំណាយជួលដីសង់ស្ថានីយ៍​សម្រាប់លក់ប្រេងឥន្ធនៈតេលា៣កន្លែងគឺនៅ ខេត្តកំពង់ធំរាជធានី ភ្នំពេញ និងខេត្ត តាកែវអស់ហើយ៕​ ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print