រថយន្តសាំយ៉ុងផ្ទុកផ្លែឈើ បែកកង់ក្រឡាប់ធ្លាក់ថ្នល់ បណ្តាលឲ្យរបួសធ្ងន់ស្រាលពីរនាក់

ចែករំលែក៖

ខេត្តកោះកុង ៖ រថយន្តមួយគ្រឿងបានបែកកង់ក្រឡាប់ធ្លាក់ថ្នល់ដោយខ្លួនឯង នៅលើផ្លូវជាតិលេខ៤ ត្រង់ចំណុចខ្សាច់ស ស្ថិតក្នុងភូមិអូរជ្រៅ​ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង កាលពីវេលា ម៉ោង១និង៥នាទី ថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០១៧ ។

រថយន្ដខាងលើនេះម៉ាកសាំយ៉ុង ពណ៌លឿង ពាក់ស្លាលេខភ្នំពេញ2P-1070 ។ ក្នុងរថយន្តផ្ទុក ទៅដោយផ្លែឈើ និងមានអ្នករួមដំណើរ២នាក់ ១-ឈ្មោះ ម៉ាត់ ណូត ភេទប្រុស អាយុ៥១ឆ្នាំ ជា​អ្នកបើកបរ (រងរបួសធ្ងន់)  និង២-ឈ្មោះ អារី រ៉ូហ្សាត់ ភេទប្រុស អាយុ២៣ឆ្នាំ (របួសស្រាល) ។ អ្នក ទាំង២នាក់រស់នៅភូមិ៤ ខេត្តកោះកុង ។

ក្រោយគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង សមត្ថកិច្ចបានបញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យបង្អែក ភ្លាមៗផងដែរ ។

ករណីនេះសមត្ថកិច្ចបានអះអាងថា គឺដោយសាររថយន្តបែកកង់ ទើបបណ្តាលក្រឡាប់ធ្លាក់ចេញ ពីថ្នល់ជាតិ ។

បច្ចុប្បន្ន ម្ចាស់កំពុងរករថយន្តស្ទូចយកទៅជួសជុល ៕ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print