ឈើក្រហមឆ្លងកាត់ខេត្តក្រចេះពេលខ្លះមួយយប់ពី១៨-២០ឡានសាំយ៉ុងកែច្នៃ

ចែករំលែក៖

ខេត្តក្រចេះ៖ រថយន្តសាំយ៉ុងត្រូវបានគេច្នៃតទ្រុងថែមកង់សម្រាប់ដឹកឈើអារប្រភេទលេខ២ក្នុងមួយយប់មានពី១៨គ្រឿងទៅ២០គ្រឿង ហើយក្នុងមួយឡានផ្ទុកឈើយ៉ាងតិចជិត១០ម៉ែត្រគូបដូចហែរ កឋិនមកពីខេត្តស្ទឹងត្រែង ពីម្តុំភ្នំក្រហម និងប៉ែកខាងលើនៃស្រុកសំបូរ ដោយត្រូវឆ្លងកាត់ខេត្តក្រចេះរៀងរាល់ម៉ោង៤ទាបភ្លឺជាប្រចាំ។
ការដឹកជញ្ជូនឈើបែបនេះមានមួយយប់ខានមួយយប់ និងជាទំលាប់ឡានប្រភេទចេញទៅដឹកឈើរបៀបជាឡានខ្សែពេលព្រឹកបន្តកន្ទុយគ្នា រួចរៀបឈើហើយទើបម៉ោង៤ទាបភ្លឺឆ្លងកាត់ខេត្តក្រចេះនៅចំពោះមុខសមត្ថកិច្ចអាជ្ញាធរជាច្រើនស្ថាប័ន បន្ទាប់ពីបង់លុយហើយនោះ។ គេមិនអាចបញ្ជាក់លម្អិតបានទេពីតួលេខឈ្មួញបង់ប្រាក់ប៉ុន្មានពិតប្រាកដជូនទៅកាន់សមត្ថកិច្ច អាជ្ញាធរ ជំនាញរដ្ឋបាលព្រៃឈើនោះទេ តែឈើដឹកយកទៅលក់ខេត្តព្រៃវែង ខេត្តស្វាយរៀង ចូលតាមសន្និធិមានច្បាប់៕

...

ដោយ៖ ល័ក្ស្មុី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print