រដ្ឋមន្ត្រីក្រសួង​យុ​តិ្ត​ធម៌​៖​ មាត្រា​១២​ថ្មី​នៃ​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ឱ​ស​ថ​ត្រូវ​មានទោស​ពី​៥​ឆ្នាំទៅ​១០​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​២០​ទៅ​៣០​លាន​រៀល​

ចែករំលែក៖

​ភ្នំពេញ​៖ ​តាម​ច្បាប់​ទោស​ពៃ​នៅ​ក្នុង​ការ​ធ្វើ​ច្បាប់​ផ្តន្ទាទោស​ទៅ​លើ​អ្នក​ផលិត​ឱស​ថ​ក្លែងក្លាយ​គឺថា​ វា​មាន​ ទម្ងន់​សមរម្យ​ដែល​យើង​អាច​ទទួលយក​បាន​គឺថា​ ធ្វើ​ម៉េច​ យើង​ត្រូវ​ដាក់ទោស​ទៅ​លើ​អ្នកលក់​ និង​ អ្នក​ដែល​នាំ​ចូល​ថ្នាំ​ក្លែងក្លាយ​។​

IMG_1622

ដោយឡែក​ខាង​ថ្នាំពេទ្យ​នេះ ​បើ​យោង​តាម​មាត្រា​១២​ថ្មី​នៃ​ច្បាប់​ស្តី​ អំពី​ការ​គ្រប់គ្រង​ឱ​ស​ថ​នោះ​ គឺ​លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ដាក់ទោស​ពី​៥​ទៅ​១០​ឆ្នាំ​ និង​ផាក់ពិន័យ​ជា​ប្រាក់​ពី​២០​ទៅ​៣០​លាន​រៀល​ អាស្រ័យ​ទៅ​លើ​ចំនួន​បរិមាណ​។​ នេះ​គឺជា​ប្រសាសន៍​ លើក​ឡើង​របស់​រដ្ឋមន្ត្រីក្រសួង​យុ​តិ្ត​ធម៌​លោក​ អង្គ​ វង្ស​ វ​ឌ្ឍា​នា​ នៅ​ក្នុង​ពិធី​ដុត​កម្ទេចឱសថ​ក្លែងក្លាយ​ចំ​ នួន​៥៤​កា​រ៉ុ​ង​ កាលពី​ព្រឹក​ថ្ងៃ​ទី​៥​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​កន្លែង​ឡ​រំលាយ​ឱ​ស​ថ​ ស្ថិត​នៅ​ក្បែរ​ទី​ លាន​ចាក់សំរាម​ ភូមិ​បា​គូ​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ ។​

​លោក​ អង្គ​វង្ស​ វ​ឌ្ឍា​នា​ ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​ស្វែង​យល់​ឲ្យ​បាន​ ច្បាស់​អំពី​ឱ​ស​ថ​ក្លែងក្លាយ​ ហើយ​ក៏​បាន​ស្នើ​សុំ​ឲ្យ​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​ ជា​ពិសេស​នគរបាល​យុ​តិ្ត​ធម៌​ជួយ​ទប់ស្កាត់​កុំ​ឱ​ស​ថ​ក្លែងក្លាយ​នៅ​លើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា​យើង​ទៀត​។​ លោក​រដ្ឋមន្ត្រី​ ក៏​បាន​ពន្យល់​ដោយ​បាន​សង្កត់ធ្ងន់​ថា​ តាម​ធម្មតា​បងប្អូន​ប្រជាពលរដ្ឋសង្កេត​ឃើញ​ថា​ ភាគ​ ច្រើន​គាត់​ទៅ​ទិញ​ថ្នាំ​មិនសូវ​មាន​វិ​ជ្ជ​បញ្ជា​ពី​គ្រូពេទ្យ​នោះ​ទេ​ គាត់​គ្រាន់​ទៅ​ដល់​កន្លែង​លក់​ថ្នាំ​ប្រាប់​ ថា​ឈឺ​នេះ​ឈឺ​នោះ​ ហើយ​អ្នកលក់​ថ្នាំ​ក៏​ឲ្យ​ថ្នាំលេប​ច្រើន​គ្រាប់ ​ជួន​លេប​ទៅ​ក៏​ជា​សះស្បើយ ​ជួន​ក៏​អត់​ជា​នេះ​ជា​បញ្ហា​មួយ​ ។​ លោក​រដ្ឋមន្ត្រី​មន្ត​ថា​ ករណី​នេះ​ មិនមែន​គ្រាន់តែ​នាំ​គ្នា​បំបាត់​នោះ​ទេ​គឺ​ ​នាំ​គ្នា​​អប់រំ​ដល់​ប្រជាពលរដ្ឋ​របស់​យើង​ឲ្យ​គាត់​យល់​ពី​ប្រសិទ្ធភាព​នៃ​ឱ​ស​ថ​។​ ហេតុ​ ដូច្នេះ​​ត្រូវ​ចៀសវាង​ការ​ប្រើប្រាស់​ឱស​ថ​ហួស​កាលបរិច្ឆេទ​(​ហួស​ដឺ​ឡេ​)​ ឬ​ក្លែងក្លាយ​ ​ត្រូវ​ ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដែល​មាន​ជំនាញ​ច្បាស់លាស់​។​ លោក​រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​បន្ថែម​ថា​ កន្លង​ទៅ​នៅ​តាម​បណ្តា​ខេត្ត​ខ្លះ​បាន​រង​គ្រោះ​បណ្តាល​ឲ្យ​បាត់បង់​អាយុជីវិត​ដោយ​មាន​គ្រូពេទ្យ​ខ្លះ​ គាត់​ផ្សំ​ថ្នាំ​ ហើយ​គាត់​អះអាង​ថា​គាត់​ជា​ពេទ្យ​។​ ត្រង់​ចំណុច​នេះ​​ត្រូវ​ពន្យល់​ដល់​ពលរដ្ឋ​ឲ្យ​គាត់​យល់​ និង​ចៀង​វាង​ក្នុង​ភាព​ហា​នី​ភ័យ​នៃ​ថ្នាំ​នេះ​។​

​លោក​ មៀ​ជ​ សុ​ផា​ន់​ណា​ ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ក៏​ បាន​ថ្លែង​ឲ្យ​ដឹង​បន្ថែម​ថា​ ឱ​ស​ថ​ក្លែងក្លាយ​ទាំងនេះ​គឺជា​ស្នាដៃ​បង្ក្រាប​ដោយ​បាន​សហការ​គ្នា​រវាង​ កម្លាំង​សមត្ថកិច្ច​របស់​ខេត្តបន្ទាយមានជ័យ​ ស្ថាប័ន​ក្រសួង​យុ​តិ្ត​ធម៌​ក៏​ដូច​ជា​ស្ថាប័ន​សុខាភិបាល​ និង​ស្ថា​ប័​ពាក់ព័ន្ធ​នៅ​ទីនោះ​ ហើយ​ក៏​បាន​រឹបអូស​នូវ​ឱ​ស​ថ​ទាំងនេះ​ ដែល​បាន​នាំ​ចូល​មក​ប្រ​ទេស​កម្ពុជា​ ​ដោយ​គ្មាន​អាជ្ញាប័ណ្ណ ​និង​គ្មាន​លិខិតអនុញ្ញាត​ ​រឹបអូស​នៅ​ថ្ងៃ​ទី​២៥​ ខែធ្នូ​ ឆ្នាំ​២០១១​ ហើយ​ស្ថាប័ន​តុលាការ​ក៏​កំពុង​បន្ត​ស្រាវជ្រាវ​រក​អ្នក​ប្រព្រឹត្ត​ដើម្បី​នាំ​ខ្លួន​មក​ផ្តន្ទា​ទោស​ទៅ​តាម​ច្បាប់​។​ នេះ​ជា​សក្ខីកម្ម​ថ្មី​មួយទៀត​ដែល​បាន​យកចិត្តទុកដាក់​របស់​រាជរ​ដ្ឋា​ភិ​ បាល​ ក៏​ដូច​ជា​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ផង​ដែរ​ ដែល​បាន​អនុវត្ត​នូវ​គោលនយោបាយ​ក្នុង​ការ​លើក​ តម្កើង​ការពារ​សុខភាព​ និង​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​។​

​គួរ​បញ្ជាក់​ថា​ ពិធី​ដុត​កម្ទេចឱស​ថ​ក្លែងក្លាយ​៥៤​កា​រ៉ុ​ង​ស្មើនឹង​១៩៦៧២​គីឡូក្រាម​ បាន​ប្រ​ ព្រឹ​ត្ត​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក​ អង្គ​ វ​ស្ស​ វ​ឌ្ឍា​នា​ រដ្ឋមន្ត្រីក្រសួង​យុ​តិ្ត​ធម៌​ តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ កាលពី​ព្រឹក​ថ្ងៃ​ទី​៥​  ខែតុលា​ ឆ្នាំ​២០១៥​ នៅ​ឡ​រំលាយ​ឧិ​ស​ថ​ ស្ថិត​នៅ​ភូមិ​បា​គូ​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​៕​

IMG_1623IMG_1617IMG_1618IMG_1624

...

ដោយ៖ តា​ឡឹម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print