យុវជនពីរនាក់រងរបួសបាក់ជើង នឹងបែកក្បាលពេលជិះរឺុម៉កឌុបគ្នាហើយត្រូវឡានដឹកដីបើកបុកនៅសង្កាត់ព្រៃស 

ចែករំលែក៖

ភ្នំពេញ៖ យុវជនពីរនាក់បានរងរបួសធ្ងន់ធ្ងរម្នាក់បាក់ជើង និងម្នាក់បែកក្បាល ខណៈពួកគេជិះម៉ូតូអូស រឺុម៉ក មួយគ្រឿង ហើយដល់ផ្លូវកែង ត្រូវ រថយន្តដឹកដីមួយគ្រឿងកំពុងបោះពួយយ៉ាងលឿនជាន់ហ្វ្រាំងមិនទាន់ជ្រុលបុករីុម៉កពេញទំហឹង ។

IMG_3982

កាលវេលាម៉ោង ១៥និង១០នាទី រសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៥ ស្ថិតនៅផ្លូវព្រៃស កែងផ្លូវលំ ចូលវត្តឬស្សីសាញ់ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ។

នគរបាលមូលដ្ឋានបានអោយដឹងថា យុវជនពីរនាក់ដែលរងរបួសខាងលើនេះទី១ ឈ្មោះ ឈាន វិន ភេទប្រុស អាយុ២១ ឆ្នាំ មុខរបរជាងដែក ស្នាក់នៅឃ្លាំងដែក សង្កាត់បឹងទំពុន ខណ្ឌមានជ័យ មានស្រុកកំណើតនៅស្រុកកោះធំ ខេត្តកណ្តាល ( អ្នកបើករឺុម៉ក ) និងទី២ ឈ្មោះ ឡា ឡយ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរជាងដែក មានស្រុកកំណើតនៅឃុំព្រែកអំបុល ស្រុកស្អាង ខេត្តកណ្តាល( អ្នកជិះពីក្រោយរឺុម៉ក )។ ចំណែកអ្នកបើកបររថយន្តបង្ក មិនស្គាល់អត្តសញ្ញាណទេ ដោយក្រោយកើតហេតុរត់គេចខ្លួនបាត់ ។

បើតាមសម្តីពីប្រជពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុខាងលើនេះបានអោយដឹងថា មុនពេលមានគ្រោះថ្នាក់ គឺជនរង់គ្រោះទាំង២នាក់ បានជិះរឺុមក ដឹកដែកមួយគ្រឿង ធ្វើដំណើរតាមបណ្តោយផ្លូវ បេតុង ព្រៃស ទិសដៅពីលិចទៅកើត លុះមកដល់ផ្លូវកែងបត់ចូលវត្តឬស្សីសាញ់ ស្រាប់តែមានរថយន្ត ហីុយ៉ានដាយ មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-1111 កំពុងបើកចេញពីកន្លែងចាក់ដីខាងជើងវត្តឬស្សីសាញ់ ដោយបានបើកបរក្នុងល្បឿនយ៉ាងលឿន ហើយបានជ្រុលបុកចំពីមុខ រឺុម៉កដឹកដែកពេញទំហឹង បណ្តាលយុវជន២ នាក់ដែលកំពុងរួមដំណើរលើរឺុម៉ក ខ្ទាតចេញនឹងធ្លាក់ពីរឺុម៉ក ត្រូវរថយន្តកិនម្នាក់បាក់ជើង និងម្នាក់ទៀតបែកក្បាល ស្ថិតក្នុងសភាពធ្ងន់ធ្ងរ នឹងត្រូវបានថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យបង្អែកដង្កោ ជួយអន្តរាគមន៍ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាម ៗ ។ ចំណែករឺុម៉កវិញនោះត្រូវរថយន្តដឹកដីកិនពីលើខ្ចេច រងការខូចខាតទាំងស្រុង ។

សមត្ថកិច្ចបញ្ជាក់ថាក្រោយកើតហេតុរថយន្តបង្ក និងរឺុម៉កដឹកដែក ត្រូវបាននគរបាលចរាចរណ៍វាស់វែងអូសយកមករក្សាទុក បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីដោះស្រាយគ្នានាពេលក្រោយ ៕

...

ដោយ៖ ភារ៉ា ដង្កោ 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print