លោកស្រី អ៊ុងសាន ស៊ូជីសង្ឃឹមថានិងទទួលជ័យជំនៈក្នុងការបោះឆ្នោត

ចែករំលែក៖

លោកស្រី អ៊ុងសាន ស៊ូជី ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត នៅ​តំបន់​ភាគខាងជើង ដែល​ជា​ទឹកដី​កាន់កាប់​របស់​ពួក​ឧទ្ទាម​ទ័ព​ព្រៃ។ នៅរដ្ឋ​កាឈីន ដែល​ស្ថិតនៅ​ចន្លោះ ប្រទេស​ឥណ្ឌា និង​ចិន និង​សំប្បូរ​រស់នៅ ដោយ​ជនជាតិ​ភាគតិច លោកស្រី ជ័យលាភី​ណូបែល​សន្តិភាព​របស់​ភូមា ផ្សព្វផ្សាយ​ឃោសនា​ឲ្យ​គេ​បោះឆ្នោត​ឲ្យ​គណបក្ស សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់​លោកស្រី ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ ក្នុង​ប្រទេស​ភូមា។

dr

នៅរដ្ឋ​កាឈីន ទឹកដី​ភាគខាងជើង​របស់​ភូមា ដែល​កាន់កាប់ ដោយ​ពួកឧទ្ទាម​ទ័ពព្រៃ លោកស្រី​អ៊ុងសាន ស៊ូជី​កំពុង​ចែចង់ អូសទាញ​ជនជាតិ​ភាគតិច ឲ្យ​បោះឆ្នោត គាំទ្រ គណបក្ស​លោកស្រី នៅក្នុង​ការបោះឆ្នោត​ជាតិ នាថ្ងៃ​ទី ៨​វិច្ឆិកា។ ក្រុម​ជនជាតិ​ភាគតិច ជា​ក្រុម​គោលដៅ សំខាន់ ដែល​គណបក្ស​ប្រឆាំង​ត្រូវ​យកចិត្តទុកដាក់ បញ្ចុះ​បញ្ចូល​ឲ្យ​មកគាំទ្រ​ខ្លួន ព្រោះថានៅ​ភូមា ក្រុមជនជាតិ​ភាគតិច មាន​ដល់ ១៣៥​ផ្សេងៗ​គ្នា ស្មើ​នឹង​ចំនួន ៥១​លាននាក់ ដែល​តំណាង​ឲ្យ​មួយភាគបី នៃ​ប្រជាជន​ភូមា​សរុប។

ដោយ​មើលឃើញ​ពី​សារៈសំខាន់​នៃការចូលរួម​របស់​ជនជាតិ​ភាគតិច នៅថ្ងៃ​បោះឆ្នោត រដ្ឋកាឈីន រដ្ឋ​ស្ហាន និង​រដ្ឋ​របស់​ជនជាតិ​ភាគតិច សំខាន់ៗ​ចំនួន ៥​ផ្សេងទៀត បាន​ក្លាយ​ជា​ទីលាន​ឃោសនា ប្រកួតប្រជែង ​របស់​គណបក្ស​នយោបាយ​ភូមា ដែល​មួយៗ បាន​ប្រកាស​សន្យា ផ្តល់​ស្វ័យភាព ការពារ​ក្រុមជនជាតិ​ភាគតិច ប្រសិនបើ​គេ​ឈ្នះឆ្នោត ៕

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print