ជនជាតិ​អា​មេ​រិ​ក​កាំ​ង​ម្នាក់​ធ្លាក់​ពីលើ​សណ្ឋាគារ​សុខា​កម្ពស់​២០​ជាន់​ស្លាប់​ដោយ​មិនដឹង​មូលហេតុ​

ចែករំលែក៖

​ភ្នំពេញ​៖​ បុរស​ជនបរទេស​ម្នាក់​បាន​ធ្លាក់​ពីលើ​សណ្ឋាគារ​សុខា​ (​ជាន់​លើ​គេ​បង្អស់​)​ មក​ដល់​ដី​ដោយ​មិនដឹង​មូលហេតុ​ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​ ​បង្ក​ឲ្យ​មាន​ការណ៍​ភ្ញាក់ផ្អើល​ឡើង​កាលពី​ម៉ោងជាង​១០​ព្រឹក ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៥ ស្ថិតនៅ ភូមិ​១​ ក្រុម​៣​ ស្ថិត​ក្នុង​សង្កាត់​-​ខណ្ឌ​ជ្រោយចង្វា​ រាជធានីភ្នំពេញ​ ។​

image2 (1)

​លោក​ សៀម​ សុ​ត្ថា​វុ​ធ​ អធិការ​នគរបាល​ខណ្ឌ​ជ្រោយចង្វា​ បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ មានឈ្មោះ​ HARRIS​ CHAR​ LES​ FRE​ DERICK​ អាយុ​66​ឆ្នាំ​ ជា​ជនជាតិ​អា​មេ​រិ​ក​កាំ​ង​ កាន់​លិខិតឆ្លងដែន​លេខ​ 505850099​ បាន​ចូល​មក​ស្នាក់​នៅ​ក្នុង​សណ្ឋាន​គារ​កាលពី​ថ្ងៃ​ទី​៣​ នៅ​បន្ទប់​លេខ​៧២៨​ ជាន់​ទី​៧​។​

​ប្រភព​ព​ត៌​មាននៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​បាន​ឡើង​ទៅ​ជាន់​ខាងលើ​គេ​បង្អស់​ ហើយ​មិនដឹង​មូលហេតុ​អ្វី​ បានជា​ជន​រង​គ្រោះ​ធ្លាក់​មក​ក្រោម​ស្លាប់​តែ​ម្តង​។​

​សម្រាប់​អ្នក​យក​ព័ត៌មាន​ជា​ច្រើន​នាក់​ ក៏​ មិន​ត្រូវ​បាន​សមត្ថកិច្ច​ និង​អ្នកគ្រប់គ្រង​ សណ្ឋាគារ​ឱ្យ​ចូល​ទៅ​ថតរូប​ភាព​ និង​សួរ​ពី​ដំណើររឿង​នោះ​ឡើយ​ ពោល​ស្ថិត​នៅ​ខាងក្រៅ​របង​ សណ្ឋាគារ​តែ​ប៉ុណ្ណោះ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ នៅ​ក្នុង​សណ្ឋាគារ​សុខា​ នេះ​តាំង​ពី​ចាប់ផ្តើម​សាងសង់​មក​ គឺ​មាន​អ្នក​ស្លាប់​៤​នាក់​ហើយ​ ៕​

IMG_0366 IMG_0368

...

ដោយ៖ ជ្រោយ​ពេជ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print