ករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងរវាងរថយន្តនិងម៉ូតូ បណ្តាលអេាយស្លាប់អ្នកបើកបរម៉ូតូ

ចែករំលែក៖

សូមរាយការណ៍ នៅថ្ងៃទី០៥ខែកក្កដាឆ្នាំ២០១៥ វេលាម៉ោង១៧និង30នាទី នៅលើ ផ្លូវលំភូមិក្រោលគោឃុំសំបួរមាសស្រុកមុខកំពូល ខេត្តកណ្ដាល មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងរវាងរថយន្តនិងម៉ូតូ ដោយរថយន្តម៉ាក ហ៊ិនដាយពណ៍សពាក់ផ្លាកលេខភ្នំពេញ3C2766 បើកបរដោយឈ្មោះគឹម រ៉េន ភេទប្រុសអាយុ២៣ឆ្នាំ មានទីលំនៅភូមិអំពិលក្រៅឃុំអំពិលក្រៅស្រុកព្រៃវែង ខេត្តព្រៃវែងធ្វើដំណើរពីត្បូងទៅជើងលុះមកដល់ចំណុច កើតហេតុបានបុកម៉ូតូម៉ាកហុងដាC125ពណ៍ខ្មៅពាក់ ផ្លាកលេខភ្នំពេញ 1CJ 3821 បើកបរដោយឈ្មោះ រ៉ុម សុផុន ភេទប្រុសអាយុ២៥ឆ្នាំមានទីលំនៅភូមិពោង ឃុំសំបួមាសស្រុកមុខកំពូលខេត្តកណ្ដាលធ្វើដំណើរពី ជើងទៅត្បូង បណ្ដាលអោយស្លាប់អ្នកបើកបរម៉ូតូ ឈ្មោះ រ៉ុម សុផុននៅកន្លែងកើតហេតុ ចំពោះអ្នកបើកបរ រថយន្ត យើងបានឃាត់ខ្លួននៅប៉ុស្តិ៍សំបួរមាស ចំណែក រថយន្តនិងម៉ូតូក៍យកមករក្សាទុកនៅប៉ុស្តិសំបួរមាស ។ សូមអគុណ

11693051_866458070075921_641558266_n

11717213_866458066742588_784423336_n

...

11721771_866458073409254_239548421_n

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print