សារព័ត៌មានឯករាជ្យបានផ្សាយអត្ថបទវិភាគមួយដែលមានចំណងជើងថា«រុស្សីឈ្ពោះទៅទិសខាងកើតចិនឆ្ពោះទៅទិសខាងលិច» ដោយនៅក្នុងអត្ថបទនោះទីក្រុងប៉េកាំងបានស្នើបង្កើតតំបន់ពាណិជ្ជកម្មសេរីជាមូយសហគមន៍អឺរ៉ុប។
នាយករដ្ឋមន្ត្រីចិនលោកលីឃឺជាំង ក្រោយជំនួបពិភាគ្សាការងារនៅទីក្រុងប្រ៊ុចស៊ែលប្រទេសប៊ែលហ្សិច លោកបានអំពាវនាវឲ្យលុបចោលនូវរបាំងពន្ធដារសំខាន់ៗនៅក្នុងពាណិជ្ជកម្មរវាងសហគមន៍អឺរ៉ុបនិងចិន។ ប្រសិនបើកិច្ចព្រមព្រៀងខាងលើទទួលបានជោគជ័យចិននឹងអាចទិញបានក្រមហ៊ុនឬបើកក្រុមហ៊ុនជាច្រើននៅលោកខាងលិច ដើម្បីបំពេញមហច្ឆិតាពង្រីកអំណាចរបស់ទីក្រុងប៉េកាំង។
បញ្ហាលំបាករបស់ចិនក្នុងការឆ្ពោះទៅកាន់លោកខាងលិចពិសេសគឺអឺរ៉ុប ដោយសារតែ អាមេរិកនិងអឺរ៉ុបកំពុងតែអភិវឌ្ឍន៍ដៃគូរពាណិជ្ជកម្មនិងវិនិយោគឆ្លងទ្វីបTTIP។ ទាំងនោះហើយបានបង្ករផលលំបាកយ៉ាងខ្លាំងដល់ចិនក្នុងការទិញយីហោក៏ដូចជាបច្ចេកទេសវិទ្យាអឺរ៉ុប។
បើទោះបីចិនពេញចិត្តយ៉ាងខ្លាំងទៅនឹងលទ្ធផលនៃកិច្ចប្រជុំចិន អឺរ៉ុប លើកទី១៧កន្លងមក។ ទន្ទឹមនឹងនោះបណ្តាមេដឹកនាំសហគមន៍អឺរ៉ុបដូចជាមិនពេញចិត្តចិននោះឡើយ ពីសេសក្រោយកិច្ចប្រជុំចិនបានបដិសេសចូលរួមសន្និសីទកាសែត តាមទម្លាប់របស់លោកខាងលិច។
មានប្រសាសន៍រទៅកាន់ក្រុមអ្នកសារព័ត៌មានលោកលីឃឺជាំងបានបញ្ចាក់ថា: កិច្ចប្រជុំជាប្រចំាលើកទី១៧គឺជាឱកាសចាប់ផ្តើមដ៏ល្អប្រសើរ ជាឱកាស និងជាមូលដ្ឋានចាប់ផ្តើមនៃទំនាក់ទំនងដ៏ល្អប្រសើរ រាងចិននិងអឺរ៉ុប។
លោកលីឃឺជាំងបញ្ចាក់ទៀតថាចិនបានត្រៀមលក្ខណៈចូលរួមនៅក្នុងគម្រោងវិនិយោគថ្មី ជួយដល់ទីក្រុងប្រុចស៊ែលមានក្តីសង្ឃឹមថ្មី រួចផុតពីការវិលវល់នៃវិបត្តិសេដ្ឋកិច្ច។
ចំពោះសហគមន៍អឺរ៉ុបវិញ មន្ត្រីអឺរ៉ុបបាន បង្ហាញពីការយកចិត្តទុកដាក់ដល់គម្រោងវិនិយោគរបស់ចិន ដើម្បីជាការកែទម្រងមូលដ្ឋានគ្រឹស្តក្នុងទំនាក់ទំនងរវាងចិន អឺរ៉ុប។ចំពោះវិបត្តិសេដកិច្ចនៅក្នុងប្រទេសក្រិច បានក្លាយទៅជាផ្ទាំងថ្មដ៏ធំមួយសង្គត់រាល់កិច្ចប្រជុំនានារបស់សហគមន៍អឺរ៉ុប។ ក្នុងពេលដែលមិនទាន់រកឃើញវិធីសាស្ត្រមានប្រសិទ្ធិភាព ភាគីចិនបានប្រកាស់ថាបានត្រៀមលក្ខណៈ«យកស្មាទៅជួយទ្រផ្ទាំងថ្មនោះ» ។នៅពេលដែលចិនយកចិត្តទុកដាក់ដល់វិបត្តិក្មុងប្រទេសក្រិច ធ្វើឲ្យប្រធានសហគមន៍អឺរ៉ុប លោកJean Claude Juncker បានស្នើរចិននិយាយវិលប្រធានបទវិញ។
ក្រៅពីជជែកអំពីរឿងបំណុលប្រទេសក្រិចកិច្ចប្រជុំចិនអឺរ៉ុបក៏បានលើកឡើងពីជនភៀសខ្លួន បម្រែបម្រួលអាកាសធាតុ ស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន ស៊ីរី និងបញ្ហានៅដែនសមុទ្រចិនភាគខាងត្បូងផងដែរ។
សារព័ត៌មានFinancial Times បានផ្សាយថាអឺរ៉ុបបានស្នើចិនពង្រីកកិច្ចសហប្រតិបត្តិ ទីក្រុងប៉េកាំងបង្ហាញការព្រួយបារម្ភទៅលើសន្ឋិសញ្ញា២ ស្តីពីពាណិជ្ជកម្មទំហំពិភពលោកដែលដឹកនាំដោយអាមេរិកក្នុងនោះមាន TPP និងTTIP អាចធ្វើឲ្យចុះខ្សោយនៅឥទ្ធិពលរបស់ចិននៅលើឆាកអន្តរជាតិ។
កាលពីសប្តាហ៍កន្លងមកប្រធានាធិបតីអាមេរិកលោកបារ៉ាក់អូបាម៉ាទទួលបានការគាំទ្រយ៉ាងខ្លាំងពីក្រុមអ្នកតំណាងរាស្ត្រអាមេរិកក្នុងការសម្រេចឲ្យបាននៅកិច្ចពីភាក្សាស្តីពីដៃគូរពាណិជ្ជកម្មឆ្លងទ្វីប
TTP ។ នោះជាកិច្ចព្រមព្រៀងដ៏ធំរវាងអាមេរិក ជប៉ុននិងប្រទេស១០ផ្សេងទៀតដែលមានសេដ្ឋកិច្ចខ្ពស់។ កិច្ចព្រមព្រៀង TTIP «កិច្ចព្រមព្រៀងពាណិជ្ជកម្មនិងវិនិយោគរវាងអឺរ៉ុបនិងអាមេរិក» ហើយបើកិច្ចព្រមព្រៀងនោះបានអនុវត្ត ចិនពិបាកក្នុងការលូកដៃចូលតំបន់អឺរ៉ុប ។ទាំងនោះហើយបានជាលោកលីឃឺជាំងបញ្ចាក់ថាវិនិយោគរវាងចិននិងអឺរ៉ុបមិនទាន់អភិវឌ្ឍន៍នៅឡើយ ពាណិជ្ជកម្មរវាងអឺរ៉ុបនិងចិន មានតែ1,7ពាន់លានដុល្លារក្នុងមួយថ្ងៃ ចំណែកទុនវិនិយោគទ្វេភាគីក្នុងឆ្នាំ២០១៤មានតែ២០ពាន់លានដុល្លារប៉ុណ្ណោះ។
ដោយហេតុនោះហើយបានជាចិនជម្រុញឲ្យក្រុមហ៊ុនធំៗរបស់ខ្លួនស្វែងរកឱកាសទិញក្រុមហ៊ុនធំដែលមានគេឈ្មោះនៅអឺរ៉ុប។ មួយវិញទៀតចិនចង់បានចុះកិច្ចព្រមព្រៀងពីពាណិជ្ជកម្មសេរីអាចជួយឲ្យចិនចាក់ឬសបានជ្រៅនៅអឺរ៉ុប។
បើទោះបីយ៉ាងណាក្តីចិនត្រូវតែស្វែងរកគ្រប់វិធីសាស្ត្រឈរជើងនៅអឺរ៉ុបឲ្យបានរឹងបំផុត ទើបអាចសម្រេចគោលដៅពង្រីកអំណាចក្លាយជាប្រទេសមហាអំណាចមួយនៅលើពិភពលោក ។
ចំណែករុស្ស៊ីវិញដឹកថាខ្លួនមិនអាចចូលទៅកាន់សហគមន៍អឺរ៉ុបនោះឡើយទាំងនោះហើយបានធ្វើឲ្យរុស្ស៊ីចាំបាច់ត្រូវតែអនុវត្តគោលនយោបាយសេដ្ឋកិច្ចឆ្ពោះទៅទឹសខាងកើតវិញ។រុស្ស៊ីបានបង្កើតទំនាក់ទំនងសេដ្ឋកិច្ចជាមួយបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីភាគខាងកើតនៅអាស៊ីភាគអាគ្នេយ៍។ ពេលនេះអាស៊ីមិនទាន់ក្លាយទៅជារបស់អ្នកណាមួយ ជាការងាយស្រួលដល់រុស្ស៊ីអនុវត្តគោលនយោបាយសេដ្ឋកិច្ចនៅទីនេះក្រោយពេលដែលប្រឈមមុខតានតឹងជាមួយអឺរ៉ុប ពាក់ព័ន្ធការដាក់ទណ្ឌកម្ម។ ប្រទេសដែលរុស្ស៊ីត្រូវការនាពេលនេះគឺចិននិងឥណ្ឌាដែលមានពលរដ្ឋច្រើនជាគេបង្អស់នៅលើពិភពលោក។ប្រទេសទាំងពីរមានពលរដ្ឋស្មើមួយភាគ៣នៅលើពិភពលោក ជាទីផ្សារដែលមានសក្តានុពលបំផុតដែលរុស្ស៊ីចង់បាន៕