ចិន​នឹង​បាញ់​បង្ហោះ​ផ្កាយ​រណប​តាមដាន​សកម្មភាព​របស់​នាវា​ផ្ទុក​យន្ដ​ហោះ​អា​មេ​រិ​ក​

ចែករំលែក៖

​ចិន​នឹង​បាញ់​បង្ហោះ​ផ្កាយ​រណប​ឡើង​ ទី​កាន់​តារាវិថី​ផែនដី​ដោយ​ផ្កាយ​រណប​ នោះ​បាន​ត​ភ្ជាប់​ជាមួយ​បណ្ដាញ​មី​ស៊ី​ការពារ​របស់​ក្រុង​ប៉េ​កាំ​ង​ក្នុង​ការ​ទប់ទល់​ជាមួយ​នាវា​ផ្ទុក​យន្ដហោះ​អា​មេ​រិ​ក​ ។​

ew

​ផ្កាយ​រណប​ដែល​ចិន​គ្រោង​បាញ់​បង្ហោះ​ នោះ​មានឈ្មោះ​ថា​ Gaofen-4​ ជា​ផ្កាយ​ រណប​ថ្មី​បំផុត​ស្ថិត​នៅ​ក្នុង​ចង្កោម​ផ្កាយ​ រណប​ GeoFen​ របស់​ចិន​ ។​ នៅ​ពេល​ នេះ​ការ​ត្រៀមលក្ខណៈ​បាញ់​បង្ហោះ​ត្រូវ​ បាន​រៀបចំ​រួច​ជា​ស្រេច​រង់​ចាំតែ​ពេលវេលា​ប៉ុណ្ណោះ​ ។​ ផ្កាយ​រណប​នោះ​អាច​តាម​ ដាន​រាល់​សកម្មភាព​នានា​របស់​នាវា​ផ្ទុក​យន្ដហោះ​អា​មេ​រិ​ក​ ។​

​ផ្កាយ​រណប​ខាងលើ​អាច​កំណត់​គោលដៅ​នៅ​លើ​ផែនដី​សម្រាប់​ការ​បាញ់​មី​ស៊ី​ល​ របស់​កម្លាំង​ទាហាន​ចិន​ដែល​មាន​កម្រិត​ ចំ​គោលដៅ​ខ្ពស់​។​

​នៅ​ពេល​នេះ​ចិន​មាន​នាវា​ផ្ទុក​កាំជ្រួច​ មី​ស៊ី​ល​ នាវាមុជទឹក​ និង​យន្ដហោះ​ ទម្លាក់​គ្រាប់​ Su30​ របស់​រុ​ស្ស៊ី​ ។​ លើស​ពី​ នេះ​ទៅ​ទៀត​ចិន​បាន​ផលិត​កាំជ្រួច​មី​ស៊ី​ល​ ប្រឆាំង​នាវាចម្បាំង​ ដូច​ជា​មី​ស៊ី​ល​ DF-21,​ DF-26​ សម្រាប់​វាយប្រហារ​ទៅ​ លើ​នាវា​ផ្ទុក​យន្ដហោះ​អា​មេ​រិ​ក​។​ មី​ស៊ី​ល​ ខាងលើ​ចិន​ទើបតែ​បាន​បង្ហាញ​ឱ្យ​មហា​ ជន​បានឃើញ​នៅ​ក្នុង​ឱកាស​ខួប​គម្រប់​៧០​ឆ្នាំ​ថ្ងៃ​ដែល​បញ្ចប់​សង្គ្រាមលោក​ លើក​ទី​២​ ៕​

...

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print