ជន​បើកបរ​បង្ក​គ្រោះថ្នាក់​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ និង​របួស​កំពុង​ស្ថិត​ក្នុង​ការ​សាកសួរ​នៅឡើយ

ចែករំលែក៖

​ភ្នំពេញ៖​ បុរស​ម្នាក់​ដែល​បើកបរ​បង្ក​អោយ​មាន​អ្នក​ស្លាប់​៣​នាក់​ និង​របួសធ្ងន់​២​នាក់​ ត្រូវ​បាន​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ នាំ​ខ្លួន​បញ្ជូន​មក​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ សាកសួរ​ កាលពី​ព្រឹក​ថ្ងៃ​ទី​ ៦​ ខែ​ តុលា​ឆ្នាំ​២០១៥​ ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​។​

Screenshot (170)

​លោក​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ ពុំ​ទាន់​សម្រេច​យ៉ាងណា​នៅឡើយ​ទេ​ពោល​គឺ​កំពុង​តែ​ សាកសួរ​នៅឡើយ​ ប៉ុន្តែ​តាម​អង្គហេតុ​នៃ​បទល្មើស​នេះ​តុលាការ​អាច​ ចោទប្រកាន់​ជន​បើកបរ​បង្ក​គ្រោះថ្នាក់​ បណ្តាល​អោយ​មាន​អ្នក​ស្លាប់​រហូត​ដល់​ទៅ​៣​នាក់​និង​របួសធ្ងន់​២​នាក់​ ដោយ​ធ្វើការ​ចោទប្រកាន់​ពី​បទ​ បើកបរ​ធ្វេសប្រហែស​បណ្តាល​អោយ​អ្នក​ដ៏​ទៃ​ស្លាប់​និង​រង​របួស​ស្ថិត​ក្នុង​ស្ថាន​ទម្ងន់ទោស​តាម​មាត្រា​ ៨៣​ និង​ ៨៥​ នៃ​ច្បាប់​ស្តី​ចរាចរណ៍​ផ្លូវគោក​។​

​ជន​ដែល​បើកបរ​បង្ក​គ្រោះថ្នាក់​មានឈ្មោះ​ អ៊ុយ​ ស៊ុំ​ សម្បត្តិ​ ភេទ​ប្រុស​ អាយុ​ ២៣​ឆ្នាំ​ មុខរបរ​ ​ទា​ហ៊ាន​ ស្នាក់​នៅ​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ ចំណែក​ជន​រង​គ្រោះ​ដែល​ស្លាប់​ទី​១​ឈ្មោះ​ ហេង​ មុត​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​មុខរបរ​ជាង​ឡាន​ ស្នាក់​នៅ​ខណ្ឌដង្កោ​ ទី​២​ ឈ្មោះ​ អ៊ុ​ន​ សំណាង​ ភេទ​ប្រុស​ អាយុ​ ២៩​ឆ្នាំ​ កម្មករ​រោងចក្រ​ ស្នាក់នៅ​ ភូមិ​ ប៉ប្រក់​សង្កាត់​កា​កាប​ ខណ្ឌ​ ពោធិ​សែន​ជ័យ​ និង​ទី​៣​ឈ្មោះ​ តុល​ អាយុ​៣៣​ឆ្នាំ​ មុខរបរ​ជាង​ជួសជុល​ម៉ូតូ​ ស្នាក់​នៅ​ សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ​សែន​ជ័យ​ ចំណែក​អ្នក​រង​របួសធ្ងន់​២​នាក់​ទី​១​ឈ្មោះ​ ម៉េ​ង​ ហេង​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ មុខរបរ​ជា​អ្នកបកប្រែ​ ចំណែក​ទី​២​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​។​

គួរ​រំលឹក​ផង​ដែរ​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​គឹ​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​៤​វេលា​ម៉ោង​ ១​និង​២៥​នាទី​រំលង​អ​ធ្រា​ត​ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ ១៩៨៦​ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ បើ​គិត​មក​ទល់​នឹង​រសៀល​ថ្ងៃ​ទី​៦​ ខែ​ តុលា​ឆ្នាំ​២០១៥​នេះ​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​មិន​ទាន់​ចោទប្រកាន់​នៅឡើយ​ទេ​ ដោយ​ស្ថិត​ក្នុង​ការ​សាកសួរ​នៅឡើយ​ ៕​

Screenshot (168)Screenshot (167)Screenshot (172)

...

ដោយ៖ ចាន់​ធឿ​ន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print