ខេត្តក្រចេះ៖ ឡានដឹកឈើគឺជារឿងឡានដឹកឈើ«បើជាប្រភពសេដ្ឋកិច្ចមន្ត្រីគឃ្លើនច្បាប់ទៅហើយ» ព្រោះមិនមែនជាលើកដំបូងទេ សកម្មភាពនេះជាទម្លាប់ឈ្មួញស្គាល់ចិត្តថ្លើមជាមួយសមត្ថកិច្ច អាជ្ញាធរ ជំនាញ ពាក់ព័ន្ធទៅហើយ បើកាសែតសសេរគេនឹងប្រមាថថាគ្មានវិជ្ជាជីវះ ឬរងការប្រមាថចាប់ដាក់គុក ឬគោះឈ្មួញមិនបានលុយទើបចុះ គេមិនចង់ឃ្លានទទួលយកព័ត៍មានដើម្បីធ្វើជាទុកឈានដល់ការបង្ក្រាបទេ ខណះពួកគាត់មានដង្ហើមសេដ្ឋកិច្ចពីបទល្មើសទាំងនេះ? ។
តែសូមជូនដំណឹងខ្លះចុះថា៖ ថ្មើរនេះនៅស្រុកសំបូរមានឡានសាំយ៉ុងដឹកឈើចំនួន៨គ្រឿង ក្នុងនោះបីគ្រឿងចេញពីស្រុកសំបូរ និង៥គ្រឿងចេញពីផ្ទះតាហេន ដោយមួយគ្រឿងឈ្មួញចំណាយរត់ការចាប់ពី២០០០០រៀល ទៅ១៥០ដុល្លារ សម្រាប់សមត្ថកិច្ចមិនតិចជាង២០ស្ថាប័ន ហើយឈើនេះសំដៅទៅស្រុនស្នួលឆ្លងទៅវៀតណាម ដោយមានទាហានស័ក្តិ៥រត់ការផ្លូវ ៕
ដោយ៖ សុខ ខេមរា