ខេត្តតាកែវ៖ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវត្រូវបានប្រកាសអោយចូលកាន់តំណែងថ្មីមួយទៀតជាប្រធានគណបក្សប្រជាជនកម្ពុជាប្រចាំខេត្តតាកែវ ។
ពិធីប្រកាសអោយចូលកាន់តំណែងនេះត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៥ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវក្រោមអធិបតិភាពឯកឧត្តមបណ្ឌិតសភាចារ្យសុខ អានសមាជិកអចិន្ត្រៃយ៏នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តតាកែវ។ក្នុងឪកាសនោះផងដែរឯកឧត្ដមបណ្ឌិតសភាចារ្យសុខ អាន បានដាក់គោលការ៣ចំណុចធំៗដល់ថ្នាក់ដឹកនាំក្នុងខេត្តតាកែវដើម្បីចុះជួបនិងដោះស្រាយជូនប្រជាពលរដ្ឋ។
គោលការណ៍៣ចំណុចរបស់ឯកឧត្តមបណ្ឌិត សភាចារ្យសុខ អាន មាន ទី១.ថ្នាក់ដឹក នាំខេត្តត្រូវដាក់វេនគ្នាចាប់តាំងពីថ្នាក់ខេត្តដល់ថ្នាក់ភូមិដើម្បីជួបប្រជាពលរដ្ឋអោយដឹងពីសុខទុកពួកគាត់និងពួកគាត់ត្រូវការអ្វី។ទី២.ថ្នាក់ដឹកនាំក្នុងខេត្តត្រូវចាត់តាំងអោយមានប្រធានក្រុមចាប់តាំងពីថ្នាក់ខេត្តរហូតដល់ថ្នាក់ភូមិ។ទី៣.ថ្នាក់ដឹកនាំខេត្តត្រូវធ្វើការសហការគ្នារវាងប្រធានក្រុមនិងប្រធានក្រុមអោយជាប់លាប់ល្អដើម្បីដោះស្រាយរាល់បញ្ហាជូនប្រជាពលរដ្ឋ។
ក្រោយទទួលបានគោលការណ៍៣ចំណុចពីឯកឧត្តមបណ្ឌិតសភាចារសុខ អាន រួចមកឯកឧត្តមឡាយ វណ្ណៈបាន ឡើងផ្ដាច់ជ្ញាថាខ្លួននិងខិតខំធ្វើការបម្រើបក្សដោយស្មោះត្រង់ខិតខំប្រឹងប្រែងធ្វើអោយបក្សមានប្រជាប្រិយភាពខ្ពស់ដើម្បីបម្រើជូនប្រជាពលរដ្ឋ ៕
ដោយ៖ ជីសូរកា