ខេត្តកណ្តាល៖ កាលពីវេលាម៉ោង០៤:និង៣០នាទី នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ នាយការិយាល័យប្រឆាំងជួញដូរមនុស្សនៃស្នងការដ្ឋានខេត្តកណ្តាល បានសហការជាមួយកម្លាំងអធិការស្រុកស្អាង បានចុះបង្ក្រាបហាងកាហ្វេដែលមានបង្កប់សេវាផ្លូវភេទចំនួនពីរគោលដៅ ដែលស្ថិតនៅភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។
សមត្ថកិច្ចបានឲ្យដឹងថា បង្ក្រាបទីតាំងនេះធ្វើឡើងដោយមានការរាយការណ៍ពីប្រជាពលរដ្ឋ មកស្នងការដ្ឋាននគបាល ដើម្បីស្រាវជ្រាវទីតាំងហាងលក់កាហ្វេចំនួន២កន្លែង ឃាត់ខ្លួននារីបម្រើផ្លូវភេទ ចំនួន៦នាក់ ។ ជាក់ស្តែង គោលដៅទី១មានម្ចាស់ផ្ទះឈ្មោះ សីុណា រស់នៅភូមិព្រែករុន ឃំុព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល បានរត់គេចខ្លួន ហើយសមត្ថកិច្ចបាន ឃាត់នារីបំរើសេវាផ្លូវភេទចំនួន៤នាក់ ដែលស្នាក់នៅក្នុងហាងបំរើផ្លូវភេទនេះតែម្តង។ គោលដៅទី២ ហាងកាហេ្វមុខកំពុងដរ ឃាត់នារីចំនួន២នាក់ បច្ចប្បុន្ននៅក្នុងហាងបម្រើសេវ៉ាសញ្ចាកម្ម នេះតែម្តង ។
លោក វរសេនីយ៍ត្រី រស់សាវិន នាយការិយាល័យប្រឆាំងការជូញដូរមនុស្សនៃស្នងការដ្ឋានខេត្តកណ្តាល បានឲ្យដឹងថា ក្រោយពីបានពិនិត្យមើលទីតាំងខាងលើ មានសញ្ចារកម្ម ដោយមានរូបភាពលក់កាហ្វេ សេវាកោសជប់ ម៉ាស្សាបង្កប់សេវាជួញដូរផ្លូវភេទ ឈានដល់ការឃាត់ខ្លួនតែម្តង ។
ក្រោយពីឃាត់ខ្លួននារីបម្រើសេវាកម្មផ្លូវភេទចំនួន៦នាក់ហើយ ដោយបានយោបល់ពីឧត្ដមស្នងការខេត្ត និងព្រះរាជអជ្ញាសាលាដំបូងខេត្តកណ្តាល បានឲ្យនារីទាំង៦នាក់មកអប់រំ ដើម្បីកិច្ចសន្យា បញ្ឈប់កុំប្រព្រឹត្តអំពើសញ្ចារកម្មបន្តទៀត ពេលអប់រំហើយសមត្ថកិច្ច ឲ្យវិញក្រឡប់ទៅស្រុកកំណើតវិញ។ ចំណែកម្ចាស់បើកហាងដែលគេចខ្លួននោះ ត្រូវបានកសាងសុំណុំរឿងតាមនីតិវិធី ដើម្បីចាត់ចែងទៅតាមច្បាប់ ៕