អ៊ីរ៉ង់ប្រកាសថានឹងមិនផលិតមីស៊ីលបំពាក់ក្បាលគ្រាប់បរមាណូឡើយ

ចែករំលែក៖

អ៊ីរ៉ង់បានប្រកាសថា ប្រទេសនេះនឹងមិនផលិតមីស៊ីល អាចបំពាក់ក្បាលគ្រាប់បរមាណូណោះឡើយ ។ ការបញ្ជាក់ខាងលើកើតឡើង ក្រោយពេលដែល អាមេរិក អង់គ្លេស បារាំង និងអាល្លឺម៉ង បានជម្រុញឲ្យអ៊ីរ៉ង់ បញ្ឈប់ ការផលិតមីស៊ីល។

ការប្រកាសរបស់អ៊ីរ៉ង់ កើតឡើងក្រោយពេលដែល ទីក្រុង តែអ៊ីរ៉ង់បានបាញ់មីស៊ីលនាំផ្កាយរណប់ឡើងទៅកាន់តារាវិថីផែនដីដោយជោគជ័យ ត្រូវបានទីក្រុង វ៉ាស៊ីតោន ចាត់ទុកថាជាការឌឺដង។

កាលពីថ្ងៃទី២៨ ខែកក្កដា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បានប្រកាសថា ប្រទេសរបស់លោក មិនផលិតមីស៊ីលដែលអាចបំពាក់ក្បាលគ្រាប់បរមាណូនោះឡើយ។ ជាមួយគ្នានោះដែរ អ៊ីរ៉ង់បានប្រកាសថានឹងអនុវត្ត កិច្ចព្រមព្រៀង ជាប្រវត្តិសាស្ត្រស្តីពីកម្មវិធីបរមាណូ ដែលអ៊ីរ៉ង់បានចុះហត្ថលេខាជាមួយប្រទេសមហាអំណាចទាំង៦ កាលពីខែកក្កដាឆ្នាំ ២០១៥។

ពាក់ព័ន្ធនិង ប្រតិកម្មរបស់អាមេរិក ចំពោះការបាញ់បង្ហោះផ្កាយរណបដោយមីស៊ីលរបស់អ៊ីរ៉ង់ លោក Zarif បានបញ្ចាក់ថា «ផ្ទុយពីអាមេរិក អ៊ីរ៉ង់បាន អនុវត្តកិច្ចព្រមព្រៀងបរមាណូ ប៉ុន្តេការដាក់ទណ្ឌកម្មថ្មីរបស់អាមេរិក បានបង្ហាញពី ចេតនាអាក្រក់របស់ទីក្រុងវ៉ាស៊ីនតោន ទៅលើប្រទេសអ៊ីរ៉ង់។

ពាក់ព័ន្ធនិងការបាញ់មីស៊ីន បញ្ចូនផ្កាយរណប ផលិតដោយខ្លួនឯង កម្លាំងយោធាអ៊ីរ៉ង់បានឲ្យដដឹងថា «មជ្ឈមណ្ឌុល អាវកាស Imman Khomeini បានបើកទ្វា សម្រាប់ការសាកល្បង ដោយជោគជ័យនៅមីស៊ីលរុញ Simorgh អាចបញ្ជូនផ្ការរណបទម្ងន់ដល់ទៅ ២៥០គីឡូក្រាម ឡើងទៅកាន់តារាវិថីផែនដី មានចម្ងាយពីផែនដីដល់ទៅ៥០០គីឡូម៉ែត្រ»។

ការបាញ់មីស៊ីល Simorgh ដោយជោគជ័យ គឺជាជំហានឆ្ពោះទៅមុខដ៏ប្រសើរបំផុត របស់អ៊ីរ៉ង់ដើម្បីអភិវឌ្ឍន៍ គ្រប់គ្រងដែនអាវកាស នាពេលអនាគត់ ។ សារព័ត៌មាន Fars របស់អ៊ីរ៉ង់ បានផ្សាយថា នៅពេលដែលការសាកល្បង បានជោគជ័យ អ៊ីរ៉ង់ នឹងបញ្ចូនផ្កាយរណបចំនួន៣ផលិតដោយបច្ចេកវិទ្យាអ៊ីរ៉ង់ផ្ទាល់ មានឈ្មោះថា Zafar , Tolou និង Pars ឡើងទៅកាន់តារាវិថីផែនដីដោយមីស៊ីលខាងលើ។

កាលពីឆ្នាំ២០០៩ អ៊ីរ៉ង់ បានបាញ់បង្ហោះមីស៊ីល ផលិតដោយខ្លួនឯង ជាលើកដំបូងមានឈ្មោះថា Omid (ក្តីសង្ឃឹម)ឡើងទៅកាន់តារាវិថីផែនដី ជួយឲ្យអ៊ីរ៉ង់ ក្លាយជាប្រទេស ទី៩លើពិភពលោកដែលមានផ្កាយរណប ផលិតដោយខ្លួនឯង។

រយពេល ១ឆ្នាំក្រោយមកអ៊ីរ៉ង់ក៏បានបាញ់បង្ហោះកាំជ្រួចមីស៊ីល Kavoshagar-3 បញ្ចូនយាន នាំសត្វ កណ្តុលនិង អណ្តើកឡើងទៅអាវកាស។ កាលពីខែមករាឆ្នាំ២០១៣ អ៊ីរ៉ង់ ក៏បាន បញ្ជូនយានអវកាស ដោយបញ្ជូនសត្វស្វា មានឈ្មោះថា Pishgam ឡើងទៅកាន់អាវកាស ក្នុងកម្ពស១២០គីឡូម៉ែត្រ ពីផែនដីហើយវិលត្រឡប់មកផែនដីវិញដោយជោគជ័យ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print