ផ្លូវមួយខ្សែចម្ងាយប្រមាណ៤៥គីឡូម៉ែត្ររងការខូចខាតយូរឆ្នាំមកហើយដោយសារឈ្មួញប្រព្រឹត្តបទល្មើសដឹក ជញ្ចូនឈើមិនសំចៃដៃ

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅក្នុងខេត្តស្ទឹងត្រែងបានត្អូញត្អែរដូចៗគ្នាថា នៅពេលធ្វើដំណើរជិះដោយយានយន្តគ្រប់ប្រភេទ ចាប់ពីផ្លូវបំបែកដុងក្រឡ រហូតទៅដល់ស្រុកសៀមប៉ាង ជាច្រើនឆ្នាំមកនេះ ឱ្យតែឈានចូលដល់រដូវវស្សាម្តងៗ ផ្លូវក្រាលគ្រួសក្រហមមួយខ្សែខាងលើនោះ ជារឿយៗតែងតែបែកភក់ ហើយមានជង្ហុកជ្រៅធ្វើឱ្យម៉ូតូ និងរថយន្តជាប់ផុងជាញឹកញាប់ គឺដោយសារតែមានក្រុមឈ្មួញដឹកជញ្ជូនឈើ តាមគោយន្តកន្ត្រៃ និងរថយន្តសាំងយ៉ុងបានធ្វើឱ្យខូចផ្លូវមួយខ្សែនេះ ជាក់ស្តែង កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចចាប់ពីផ្លូវបំបែកដុងក្រឡរហូតដល់ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។

តាមការរៀបរាប់ឱ្យដឹងពីលោក ណយ ខុង ជាមេឃុំព្រែកមាស បានលើកហេតុផលថា ផ្លូវមួយខ្សែនេះ បើសង្ឃឹម​លុយ​​មូលនិធិឃុំ អាចធ្វើបានតែ២ទៅ៣គីឡូម៉ែត្រនោះទេ មិនអាចធ្វើបានទាំងអស់នោះទេ ព្រោះអីផ្លូវខាងលើនោះ​រងការខូចខាតស្ទើរតែទាំងស្រុងទៅហើយ ផ្លូវខូចនេះ ដោយសារក្រុមឈ្មួញដែលរកស៊ីឈើប្រណីតបានដឹកជញ្ជូន​ឈើគ្រប់ប្រភេទ ដឹកតាមគោយន្តកន្ត្រៃ ឡានកែឆ្នៃ និងរថយន្តសាំងយ៉ុង រៀងរាល់យប់ ចេញ ចូល ដូចហែកឋិនធ្វើឱ្យខូចផ្លូវសេដ្ឋកិច្ចមួយដ៏សំខាននេះ ទុកសម្រាប់ឱ្យប្រជាពលរដ្ឋជិះធ្វើដំណើរ និងអាស្រ័យផលបានជាច្រើនឆ្នាំនៅលើផ្លូវមួយខ្សែនេះ ។ ពោលគឺលោកមេឃុំបានដើរប្រាប់ដល់ក្រុមឈ្មួញទាំងនោះដែរ ក្រោយមកឃើញថា ផ្អាកដឹកឈើនៅពេលថ្ងៃ តែដល់ពេលយប់ឡើងនៅតែធ្វើសកម្មភាពដឹកដដែល ។

លោកបានបញ្ជាក់ថា បើចង់មិនឱ្យផ្លូវនេះខូចតទៅទៀតនោះ ទាល់តែមានការចូលរួមគ្រប់ស្ថាប័នពាក់ព័ន្ធ ទើបអាចជួយទប់ស្កាត់បទល្មើសដឹកជញ្ជូនឈើតាមរថយន្តគ្រប់ប្រភេទ ទាំងនោះបានទើបផ្លូវលែងខូច ព្រោះឈ្មួញទាំងនោះមិនដែលខ្វល់ពីទុក្ខលំបាកប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ រួមទាំងសមត្ថកិច្ចពាក់ព័ន្ធផងដែរ។

នៅជុំវិញក្នុងរឿងនេះ លោក ព្រំ ចាន់ថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង បានប្រាប់កាលពីល្ងាចថ្ងៃទី៣០ ខែកក្កដា ឱ្យដឹងថា ផ្លូវនៅចាប់ពីចំណុចបំបែកដុងក្រឡ ចូលទៅដល់ក្នុងស្រុកសៀមប៉ាង ដែលមានចម្ងាយប្រមាណ៤៥គីឡូម៉ែត្រខាងលើនោះ លោកថា មុន និងក្រោយត្រូវតែធ្វើទាំងអស់ហ្នឹង តែក្នុងពេលឥឡូវនេះ គឺកំពុងធ្វើផ្លូវនៅក្នុងស្រុកសៀមបូកសិន ចាំឱ្យរួចរាល់ខាងនេះហើយសិន។

លោកបានបញ្ជាក់ថា ដោយឡែកផ្លូវនៅស្រុកសៀមប៉ាងដែលរងការខូចខាតនោះ ចាំដល់ខែសីហា នៅពេលដាច់ទឹកភ្លៀងបន្តិចសិន នឹងមានគម្រោងធ្វើផ្លូវហ្នឹង ចាប់ផ្តើមចាក់ដីក្រាលគ្រួសក្រហមឡើងវិញហើយ ៕ មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print