បាត់រថយន្តតាមរកឃើញវិញដោយសារប្រព័ន្ធជីភីអេស

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ កាលពីវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី២៩ ខែកក្កដា​ ឆ្នាំ២០១៧ នៅចំណុចភូមិចំពារ ឃុំមនោរម្យ ស្រុកថ្ពង យោងតាមការចង្អុលបង្ហាញពីម្ចាស់រថយន្ត ឈ្មោះ ឃុន សុខឃឿ ភេទស្រី អាយុ៥៦ឆ្នាំ នៅភូមិទួល សង្កាត់​ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កម្លាំងអន្តរាគមន៍ សហការជាមួយប៉ុស្តិ៍មនោរម្យ ដឹកនាំដោយលោកអធិការ ឃាត់ខ្លួន ឈ្មោះ សាន ទុំ ភេទប្រុស អាយុ ៣០ឆ្នាំ នៅភូមិ ឃុំកើតហេតុ ពីបទទទួលទិញផលចោរកម្ម គឺទិញរថយន្តម៉ាក HYANDAY ទំងន់1Tពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2N 1641 ពីឈ្មោះ រ៉ា មិនស្គាល់អសយដ្ឋាន ក្នុងតម្លៃ 6,000$ ប៉ុន្តែកក់ចំនួន1,000ដុល្លារ មិនមានឯកសារអ្វីទាំអស់ ដោយសន្យាថា បានលុយគ្រប់ នឹងប្រគល់ឯកសារ​ជូន រួចយកឡានមកទុកនៅមុខផ្ទះ លុះដល់ម៉ោងខាងលើ ត្រូវម្ចាស់រថយន្តឃើញ ប្តឹងមកសមត្ថកិច្ច ឃាត់ខ្លួនជន​សង្ប័យបាន ជាមួយរថយន្ត1គ្រឿង បញ្ជូនមកអធិការដ្ឋានតែម្តង ។

សូមបញ្ជាក់ថា រថយន្តខាងលើពាក់ស្លាកលេខពិត ភ្នំពេញ 2X 5847 បានបាត់ពីផ្ទះ ម៉ោង03និង20នាទីទៀបភ្លឺ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ ចំណែកស្លាកលេខជាប់រថយន្តជាស្លាកលេខក្លែងក្លាយ ។

ករណីនេះ ជំនាញកំពុងកសាងសំណុំរឿង តាមនីតិវិធី បញ្ជូនទៅកណ្តាលព្រហ្មខេត្តកំពង់ស្ពឺ ចាត់ការបន្ត ៕ សេនាស័ក្តិ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print