ខេត្តត្បូងឃ្មុំ៖ បុរសម្នាក់ត្រូវសត្វពស់ហនុមានចឹកចំភ្លៅខាងឆ្វេង បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ ពេលដែលរូបគេទៅដកដំឡូង ហើយសង្ស័យជាន់ត្រូវខ្លួនពូជពស់នេះ ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង ៩ព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៥ នៅចំណុចក្នុងចំការំឡូង ទួលហ៊ឹមខាងកើត ភូមិព្រះអង្គ ប្រហែល៣គីឡូម៉ែត្រ ឃុំរកាពប្រាំ ស្រុក-ខេត្តត្បូងឃ្មុំ។
លោក ឡុង សារិន អធិការងនគរបាលស្រុកត្បូងឃ្មុំបានឲ្យដឹងថា ជនរងគ្រោះខាងលើមានឈ្មោះអ៊ិន ពៅ ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើរ។
លោកបន្តថា ជនរងគ្រោះក្រោយកើតហេតុត្រូវបានសាច់ញាតិដឹកបញ្ជូនមកនម្ទីរពេទ្យបង្អែកខេត្តកំពង់ចាមភ្លាមៗផងដែរដើម្បីជួយសង្គ្រោះ។
សូមបញ្ជាក់ថា អ្នកដែលត្រូវសត្វពស់មានពិសដ៏កាចសាហាវ ហនុមាន នេះចឹកភាគច្រើនត្រូវបានរលេះរលួយសាច់ហើយកាត់ដៃកាត់ជើងចោលបើពុំដូច្នេះទេនិងត្រូវរលួយសាច់បន្តទៅទៀតរហូតដល់ស្លាប់៕
ដោយ៖ វណ្ណះ