ប្រទះឃើញសាកសពស្ដ្រីម្នាក់អណ្តែតទឹកបឹងនៅក្រោយផ្ទះ ក្រុងក្រចេះ

ចែករំលែក៖

ខេត្តក្រចេះ ៖ សាកសពស្ដ្រីវ័យចំណាស់ម្នាក់ ត្រូវបាន ប្រជាពលរដ្ឋប្រទះឃើញក្នុងទឹកបឹងនៅខាងក្រោយផ្ទះ កាលពីវេលាម៉ោង១៦នឹង៣០នាទី ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅភូមិដូនជ្រាំ សង្កាត់ក្រចេះ ក្រុងក្រចេះ ។
សពមានឈ្មោះ តាត់ សាវ៉ាន ភេទស្រី អាយុ៤៩ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ ។

ក្រោយពីសមត្ថកិច្ចចុះទៅធ្វើការពិនិត្យលើសាកសព និងប្រមូលព័ត៌មានជុំវិញរឿងហេតុ អាចសន្និដ្ឋានបានថា គឺពិតជាស្លាប់ដោយលង់ទឹក នៅចន្លោះម៉ោងជាង ២រសៀលថ្ងៃដដែល ។

ប្រភពពីប្រជាពលរដ្ឋរស់នៅទីនោះ បានឲ្យដឹងថា សពស្ត្រីខាងលើ ជាស្ដ្រីមេមាយ មានកូន៧នាក់ មានជីវភាពក្រីក្រ ខ្វះខាតមុខក្រោយ ហើយគាត់តែងតែដើរទៅបេះបន្លែ ត្រកួន នៅបឹងខាងក្រោយផ្ទះយកមកស្លរ និងលក់ដូរបន្តិចបន្តួចដើម្បីចិញ្ចឹមកូនៗ ប្រចាំថ្ងៃ។

ប្រភពដដែលបានបន្តថា នៅថ្ងៃកើតហេតុគេឃើញស្ត្រីខាងលើផឹកស្រាស្រវឹង ហើយក៏ចុះទឹកបឹងបេះបន្លែដូចសព្វមួយដង ប៉ុន្តែជាអកុសបានលង់ទឹកបឹងស្លាប់ ដោយមិនមានកូនណាម្នាក់ដឹងឡើយ ។ លុះដល់ម៉ោងប្រហែល ១៦នឹង៣០នាទី មានប្រជាពលរដ្ឋទៅដាក់ មង ក៏បានប្រទះឃើញសាកសព ហើយក៏ស្រែកឲ្យគេជួយស្រង់ឡើង ទើបកូនៗបានដឹងថា ម្ដាយលង់ទឹកបឹងក្រោយផ្ទះស្លាប់ ។

បច្ចុប្បន្នសពស្ត្រីខាងលើ ត្រូវបានកូនចៅយកទៅតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តរដ្ឋបាលារាម ហៅវត្តប៉ាឆា ឋិតនៅសង្កាត់ក្រចេះ ក្រុងក្រចេះ ៕ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print