ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥ លោកនាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាបាន ដឹកនាំក្រុមការងារចុះមកបើកប្រាក់មរណៈសង្គ្រោះជូនដល់អតីតយុទ្ធជននៅខេត្តពោធិសាត់ និងខេត្តកំពង់ឆ្នាំង។
តាមសេចក្តីរាយការណ៍របស់សមាគមអតីតយុទ្ធជនបានឲ្យដឹងថាក្រុមគ្រួសារអតីតយុទ្ធជនចដែលទទួលមរណភាពនឹងត្រូវបើកថវិកាសង្គ្រោះនាថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥ នៅខេត្តពោធិ៍សាត់ចំនួន៩៦នាក់ ខេត្តកំពង់ឆ្នាំងចំនួន៦១នាក់ ដោយក្នុងមួយនាក់ៗទទួលបានថវិកា៤លានរៀល។ ដោយឡែកអតីតយុទ្ធជនចូលរួមក្នុងអង្គពិធីនៅខេត្តពោធិសាត់មានចំនួន១៥០នាក់ ម្នាក់ៗទទួលបានសារុង១ និងថវិកា៥ម៉ឺនរៀល។នៅខេត្តកំពង់ឆ្នាំងចំនួន១១១នាក់ ម្នាក់ៗទទួលបានអង្ករ២០គីឡូក្រាម មី១កេស និថវិកា៥ម៉ឺនរៀល។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោកនាយឧត្តមសេនីយ៍ គន់ គីម បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុនសែន ជាប្រមុខ ចំពោះសុខទុក្ខកងកម្លាំង និងគ្រួសារអតីតយុទ្ធជន ដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីជាតិមាតុភូមិ។
លោកនាយឧត្តមសេនីយ៍ គន់ គីម បន្តថា កន្លងមករាជរដ្ឋាភិបាលបានដោះស្រាយសម្ភារៈ ថវិកា ជាបន្ត បន្ទាប់ និងបានផ្តល់សម្បទានដីសង្គមកិច្ចដល់កងកម្លាំងប្រដាប់អាវុធ និងគ្រួសារអតីតយុទ្ធជនផងដែរ ៕