សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ​ជួប​ពិភាក្សា​ការងារ​ជាមួយ​ លោក​ Somsavat​ Lengsavad​ ឧបនាយករដ្ឋមន្ត្រី​ទទួល​បន្ទុក​សេដ្ឋកិច្ច​ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ

ចែករំលែក៖

ភ្នំពេញ៖ នៅ​រសៀល​ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥ ​នៅវិមានសន្តិភាព សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​ លោក​ Somsavat​ Lengsavad​ ឧបនាយករដ្ឋមន្ត្រី​ទទួល​បន្ទុក​សេដ្ឋកិច្ច​ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ ដើម្បី​ពង្រឹង​​និង​ពង្រីក​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ ជា​ពិសេស​ លោក​បាន​រាយ​ការ​ណ៏​ជូន​ សម្តេច​តេ​ជោ​ អំពី​ការ​អភិវឌ្ឍ​ទំនប់​វា​រី​អគ្គី​ស​នី​ Donsahong​ ។​

abc (4)

លោក​ បាន​ជម្រាប​ជូន​ សម្តេច​តេ​ជោ​ ថា​ ទំនប់​នេះ​នឹង​មិន​មានការ​សាងសង់​ឡើយ​ ប្រសិនបើ​ការ​សាងសង់​នោះ​មាន​ផល​ប៉ះពាល់​ដល់​កម្ពុជា​ និង​វៀតណាម​។​

​ជា​ការ​ឆ្លើយ​តប​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​គាំទ្រ​ចំពោះ​គោល​ នយោបាយ​អភិវឌ្ឍ​ន៏​របស់​ប្រទេស​ឡាវ​។​ ប៉ុន្តែ​ចំពោះ​ទំនប់​វា​រី​អគ្គី​ស​នី​Donsahong​ សម្តេច​តេ​ជោ​ បាន​ស្នើ​សុំ​ឲ្យ​ប្រទេស​ទាំង​ពីរ​បង្កើត​គណៈកម្មការ​ដែល​មានការ​ចូលរួម​ពី​សមាសភាព​ក្រសួង​ធនធានទឹក​
​ក្រសួងបរិស្ថាន​ និង​ គណៈកម្មការ​ទន្លេមេគង្គ​ ដើម្បី​ធើ្វ​ការ​សិក្សា​លម្អិត​មួយ​អោយ​បាន​ច្បាស់លាស់​ អំពី​ផល​ប៉ះពាល់​ទាំងឡាយ​ រួម​ទាំង​បញ្ហា​ប្រព័ន្ធ​អេកូឡូស៊ី​ (Ecology)​ ជាដើម​។​

​លោក​ Somsavat​ Lengsavad​ បាន​យល់​ស្រប​ និង​បាន​ថ្លែងអំណរគុណ​ចំពោះ​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ដែល​បាន​ជំរុញ​អោយ​បង្កើត​ក្រុមការងារ​នៃ​ប្រទេស​ទាំង​ពីរ​ដើម្បី​សិក្សា​លម្អិត​លើ​បញ្ហា​និង​ផល​ប៉ះពាល់​នានា​ក្នុង​ការ​សាង​ទំនប់​វា​រី​អគ្គី​ស​នី​ ដើម្បី​ចៀសវាង​បញ្ហា​នៅ​ពេល​ក្រោយ​ ៕​

...

abc (2)abc (3)abc (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print