ប៊ែ​ល​ធី​ ប្រគល់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ដល់​សិស្ស​ថ្នាក់​ទី​១២​ ឆ្នាំ​សិក្សា​២០១៤-២០១៥​ ជំនាន់​ទី​១០​ចំនួន​ ៨៦៤​នាក់

ចែករំលែក៖

​ភ្នំពេញ៖ ព្រឹក​ថ្ងៃ​ទី​០៨​ ខែតុលា​ ឆ្នាំ​២០១៥​ សាលា​ ប៊ែ​ល​ធី​ អន្តរជាតិ​បាន​ប្រារព្ធ​ពិធី​ប្រគល់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ជូន​ដល់​សិស្ស​ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​ប៊ែ​ល​ធី​ និង​ប្រឡង​ជាប់​ថ្នាក់​ជាតិ​ ឆ្នាំ​សិក្សា​២០១៤-២០១៥​ ជំនាន់​ទី​១០​ចំនួន​ ៨៦៤​នាក់​នៅ​សាកលវិទ្យាល័យ​ ប៊ែ​ល​ធី​ អន្តរជាតិ​ (​សាខា​ទួល​ស្លែង​)​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់លោក ​លី​ ឆេ​ង ​អគ្គនាយក​ ប៊ែ​ល​ធី​ គ្រុប​ និង​ជា​សាកល​វិទ្យា​ធិ​ការ​ សាកលវិទ្យាល័យ​ ប៊ែ​ល​ធី​ អន្តរជាតិ​ និង​លោក​ស្រី ​។​

sseee (5)

​លោក​លី​ ប៊ុ​ន​ឆៃ​ អគ្គនាយករង​ ប៊ែ​ល​ធី​ គ្រុប​ ទទួល​បន្ទុក​សាលា​ប៊ែ​ល​ធី​អន្តរជាតិ​ បានអោយ​ដឹង​ថាៈ​នៅ​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​២០១៥-២០១៦​នេះ​ មាន​សិស្ស​ថ្នាក់​ទី​១២​ ចំនួន​ ១.១៧៣​នាក់​ ហើយ​ឆ្នាំ​សិក្សា​២០១៤-២០១៥​កន្លង​មកនេះ​ មាន​សិស្ស​ចូលរួម​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ចំនួន​ ១.១០២​ នាក់​ បាន​ប្រឡង​ជាប់​ ចំនួន​ ៨៦៤​នាក់​ ស្មើនឹង​ ៧៨.៤០%​ ក្នុង​នោះ​ជាប់​និទ្ទេស​ A​ ចំនួន​៦​នាក់​ និទ្ទេស​ B​ ចំនួន​ ៣២​នាក់​ និទ្ទេស​ C​ ចំនួន​ ៩៤​នាក់​ និទ្ទេស​ D​ ចំនួន​ ១៣៨​នាក់​ និង​ និទ្ទេស​ E​ ចំនួន​ ៥៩៤​នាក់​ដោយឡែក​ថ្នាក់​ទី​៩​មាន​សិស្ស​ពូកែ​ជាប់​ទូ​ទាំង​រាជធានី​ភ្នំពេញ​ ចំនួន​ ០៧​នាក់​ និង​ជាប់​សិស្ស​ពូកែ​ទូ​ទាំង​ប្រទេស​ ផ្នែក​អក្សរសិល្ប៍​ខ្មែរ​ ចំនួន​ ០២​នាក់​ផង​ដែរ​ ។​ កន្លង​មក​សិស្ស​បាន​ប្រឡង​បញ្ចប់​ថ្នាក់​ទី​១២​ ទាំង​៩​ជំនាន់​(២០០៥-២០១៤)​មាន​ចំនួន​ ៤.៩០៤​នាក់​ជាប់​៤.៥៥៨​នាក់​ ស្មើនឹង​៩២.៩៥%​ ។ ​

នៅ​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​នេះ​សាលា​នឹង​ខិតខំ​ពង្រឹងគុណភាព​បន្ថែម​ទៀត​ ធ្វើ​យ៉ាងណា​ឲ្យ​សិស្ស​ថ្នាក់​ទី​១២​ ដែល​ត្រូវ​ចូលរួម​ប្រឡង​បាក់​ឌុ​ប​ ជាប់​យ៉ាង​ហោច​ណាស់​ ចាប់ពី​ ៩០%​ឡើង​ទៅ​ និង​សិស្ស​បញ្ចប់​Level12​ ផ្នែក​ភាសា​អង់គ្លេស​ ត្រូវ​ទទួល​បាន​ពិន្ទុ​តេស្ត​អន្តរជាតិ ​TOEFL​ ឬ​ IELTS​យ៉ាងតិច​5.5​ឡើង​ទៅ​ដើម្បី​ឲ្យ​មានការ​ទទួលស្គាល់​ជា​លក្ខណៈ​អន្តរជាតិ​ ។​

​ក្នុង​ឱកាស​នោះ​ផង​ដែរ​ លោក ​លី​ ឆេ​ង​ បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ចំពោះ​ក្មួយៗ​ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​រៀនសូត្រ​ គោរព​បទបញ្ជាផ្ទៃក្នុង​របស់​សាលា​បាន​ល្អ​ មាន​វិន័យ​ល្អ​ និង​សីលធម៌​ល្អ​ មិន​បង្ក​ផល​លំបាក​ដល់​គ្រួសារ​ និង​សង្គម​ រហូត​ទទួល​បាន​សញ្ញាបត្រ​នា​ពេល​នេះ​។​ លោក​ក៏​បាន​ថ្លែងអំណរគុណ​ដល់​មាតាបិតា​ អាណាព្យាបាល​សិស្ស​ទាំងអស់​ ដែល​បាន​សហការ​យ៉ាង​ជិត​ស្និត​ជាមួយ​គណៈ​គ្រប់គ្រង​តាម​បណ្តា​សាខា​សាលា​ប៊ែ​ល​ធី​ទាំងអស់​ រហូត​ទទួល​បាន​ជោគជ័យ​នៅ​ថ្ងៃនេះ​ ហើយ​ឯកឧត្តម​ក៏​បាន​សំណូមពរ​ឲ្យ​បន្ត​ការ​សហការ​នេះ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត​សម្រាប់​ថ្ងៃ​អនាគត​។​

លោកបាន​មាន​ប្រសាសន៍​ផង​ដែរ​ថា​ សមិទ្ធផល​ និង​ការ​រីក​ចម្រើន​របស់​ប៊ែ​ល​ធី​ គ្រុប​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ គឺ​ដោយ​មានការ​គាំទ្រ​យ៉ាង​សកម្ម​ពី​សំណាក់​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់​ និង​មាតា​ បិតា​ អាណាព្យាបាល​ សិស្ស​-​និស្សិត​ ផង​ដែរ​។​ ពិសេស​ជាង​នេះ​ទៅ​ទៀត​ ដោយ​មាន​គោលនយោបាយ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ទាំងមូល​ទទួល​បាន​នូវ​សុខ​សន្តិភាព​ពេញលេញ​ ស្ថេ​រ​ភាព​នយោបាយ​និង​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​។​

លោក​ក៏​បាន​ផ្តាំផ្ញើ​ដល់​ក្មួយៗ​ សិស្ស​ជ័យ​លា​ភី​អោយ​ខិតខំ​បន្ត​ការ​សិក្សា​បន្ថែម​ទៀត​ នៅ​ថ្នាក់ឧត្តម​សិក្សា​ ដើម្បី​បង្កើន​ចំណេះដឹង​របស់​ខ្លួន​ដណ្តើម​ទីផ្សារ​ការងារ​ជាតិ​ និង​អន្តរជាតិ​ ព្រមទាំង​មាន​សមត្ថភាព​គ្រប់គ្រាន់​នឹង​ឈាន​មក​សិក្សា​នៅ​សាកលវិទ្យាល័យ​ប៊ែ​ល​ធី​លំដាប់​អន្តរជាតិ​ដ៏​ទំនើប​របស់​យើង​នេះ​។​ បន្ទាប់​មក​លោក​ប្រធាន​គណៈអធិបតី​ ក៏​បាន​ចូលរួម​អបអរសាទរ​ និង​ប្រគល់​សញ្ញាបត្រ​ដល់​សិស្ស​ជ័យ​លា​ភី​ទាំង​ ៨៦៤​នាក់​ នា​ពេល​នោះ​ផង​ដែរ​ ៕​

sseee (6)sseee (1)sseee (9)sseee (2)abcd (2)abcd (4)abcd (5)abcd (6)abcd (3)abcd (7)

...

ដោយ៖ សុខ​ ខេ​ម​រា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print