សង្ស័យឆ្លងអាគុយផ្ទាំងសូឡាទៀតហើយបណ្ដាលឲ្យផ្ទះមួយខ្នងឆេះគ្នានសល់

ចែករំលែក៖

ខេត្តស្វាយរៀងៈ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងម្ចាស់ផ្ទះស្រែកហៅគ្នីគ្នា ជួយពន្លត់ ខណៈដែលភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅពេញក្រមុំ មិនអាចបាញ់ពន្លត់ទាន់បានត្រឹមឈរសម្រក់ទឹកភ្នែកប៉ុណ្ណោះ សង្ស័យឆ្លងអាគុយផ្ទាំងសូឡា។

ហេតុការណ៍អគ្គីភ័យនេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ នៅភូមិច្រកស្គរ ឃុំស្វាយចេក ស្រុករំដួល។

យោងតាមមន្រ្តីសាលាស្រុករំដួលបានឲ្យដឹងថា ផ្ទះដែលឆាបឆេះដោយអគ្គីភ័យមានទំហំ៦ម៉ែត្រគុណ៧ម៉ែត្រ សង់ពីឈើដំបូល ប្រក់សង្ក័សី ដោយមានម្ចាស់ឈ្មោះ នាង សារុន អាយុ ៥៣ ឆ្នាំមុខរបរកសិករ មានប្រពន្ធឈ្មោះ មុំ វន្នី អាយុ៥០ឆ្នាំមុខរបរកសិករ មានសមាជិករស់នៅ ១០ នាក់ មានទីលំនៅភូមិច្រកស្គរ ឃុំស្វាយចេក ស្រុករំដួល។

ប្រភពបន្តថា ចំពោះទ្រព្យសម្បត្តិ ដែលរងការឆាបឆេះនេះមានទាន់សរុបការខូចខាតអស់ប៉ុន្មាននៅឡើយ ដោយការសន្និដ្ឋានរបស់សមត្ថកិច្ច និងម្ចាស់ផ្ទះបានអះអាងថា មកពីឆ្លងអាគុយផ្ទាំងសូឡាទើបបង្កឲ្យមានអគ្គីភ័យឆេះតែម្ដង។

សូមបញ្ជាក់់ថា នេះជាករណីទី៥ ហើយដែលមកពីមូលហេតុ ឆ្លងអាគុយផ្ទាំងសូឡាក្នុងខេត្តស្វាយរៀង ខណៈអាជ្ញាធរខេត្តសូមអំពាវនាវចំពោះបងប្អូនដែលប្រើប្រាស់ផ្ទាំងសូឡា ត្រូវមានការប្រុងប្រយត្ន័ ឧស្សាហ៍ត្រួតពិនិត្យ ជៀសវាង មានគ្រោះអគ្គីភ័យកើតឡើងជាយថាហេតុ ៕ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print