សាពូន មីដាដា ត្រូវបុរសម្នាក់ចោទថាជាបក្ខពួកជនបង្កអុកឡុកក្នុងហាងផឹកស៊ីខ្វះការពិត

ចែករំលែក៖

ភ្នំពេញ ៖ ​​​លោក សំ​ពូន មី​ដា​ដា ​ដែលជាតា​រាចម្រៀងល្បីឈ្មោះមួយរូប ត្រូវ​បានបុរស​ម្នាក់ចោទ​ថា ​ជា​បក្ខពួក​ក្រុមបង្ក​យក​​ដុំ​ថ្ម​ ដេញ​គប់​គ្នា​ផ្អើល​​ហាង​ហាង​​V-Stneet food Band ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​លេខ២១៥ ​​ក្នុង​សង្កាត់​​មិត្ត​ភាព ខណ្ឌ​៧​មក​រា ​ ខណៈ​ដែលលោក​និង​មិត្ត​ភ​ក្តិ​​ទៅ​លេងអុក​នៅ​ទីនោះ។
ហេតុការណ៍នេះបង្ក​ឱ្យ​​​ការ​ភ្ញាក់ផ្អើល ​កាលពី​វេលា​ម៉ោង​១២​ និង​១០​នាទី​រំលង​អ​ធ្រា​ត្រ ​ឈាន​ចូល​ថ្ងៃ​ទី​២២ ​ខែសីហា ឆ្នាំ ២០១៧ នៅហាងខាងលើ តែក្រោយស្រាវជ្រាវទៅទើបដឹងថា លោកសាពូន មីដាដា មិនមែនជាពក្ខពួកជនបង្កនោះទេ ការពិតពេលកំពុងកើតហេតុនោះ លោកខ្លាចមានគ្រោះថ្នាក់ដោយសារគេទំនាស់គ្នាក៏បើករថយន្តចេញពីមុខហាង ប៉ុន្តែបាន​មួយសន្ទុះក៏ត្រឡប់ទៅហាងនោះវិញព្រោះមិនទាន់គិតលុយ តែត្រូវបុរសម្នាក់ចោទថា ឬុបលោក ជាបក្ខពួកជនបង្កទៅវិញ ។
សាក្សី​​​ឃើញ​ហេតុការណ៍​​នេះបានឲ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​បានឃើញ​លោក​សា​ពូន មី​ដា​ដា បាន​ចូល​ទៅហូប​អាហារ​នៅ​ក្នុង​ហាងខាងលើ ជាមួយ​ក្មេង​តូច​ៗ២​ ទៅ​៣​នាក់ ​រួម​ជាមួយ​មិត្ត​ភក្តិ​​២​នាក់​ទៀតផង​ ដោយ​ហូប​​បណ្តើរ​ លេងអុក​បណ្តើរ​ ។ ​មួយសន្ទុះក្រោយ ​​ស្រាប់តែ​មាន​អ្នកហូបចុកនៅតុ​ជិត​គាត់​​២​តុ​ មិនដឹង​ថា ​មិនដឹងមានរឿងអីស្រាប់តែឈ្លោះ​ប្រកែកគ្នាហើយនាំគ្នា​ចេញ​ទៅ​​យក​ដុំ​ថ្ម​ដេញ​គប់​គ្នា​ផ្អើល​ពេញ​ផ្លូវ​ ។
សាក្សីឲ្យដឹងទៀតថា ភ្លាម​ៗ​នោះគេឃើញលោក​សាពូន មី​ដា​ដា ភ័យ​ខ្លាចមានគ្រោះថ្នាក់ដល់ខ្លួនហើយណាមួយ​មិន​ចង់​ឲ្យ​ល្បីឈ្មោះរឿងអាស្រូវនៅកន្លែងផឹកស៊ី​ផង​នោះ គាត់ក៏​បើករថយន្ត​ដឹក​ក្មេង​ៗ​និង​មិត្ត​ភ​ក្តិ​​ចេញ​ទៅ​បាត់​​។ បានមួយសន្ទុះដោយ គាត់​ភ្លេច​គិតលុយ​ឲ្យម្ចាស់ហាងក៏មកគិតលុយ​​ឲ្យម្ចាស់​ហាង តែពេលនោះស្រាប់តែ​មាន​បុរស មិន​ស្គាល់​អត្ត​សញ្ញាណម្នាក់​ ដែល​រង​របួស​ដោយសារ​វាយតប់​គ្នា​នោះ​បាន​មកចង្អុលមុខ និង​ចោទ​លោក​សាពូន មី​ដា​ដា ថា ជា​បក្ខពួក​ជន​បង្កទៅវិញ។ករណីនេះធ្វើ​ឲ្យ​ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​កន្លែង​កើតហេតុ​សួរនាំ​ម្ចាស់​ហាងនិងពេល​សួរនាំយូរ​ទៅ​ ទើប​ដឹង​​​ថា ​លោក​សា​ពូន មី​ដា​ដា ​មិនមែន​ជា​បក្ខពួក​ជន​បង្ក​ទេ។ ចំណែក​ជន​បង្ក​បាន​រត់គេច​ខ្លួន​បាត់​អស់ហើយ សមត្ថកិច្ចក៏សម្របសម្រួលភាគីទាំងសងខាង​ឲ្យយល់និងបាន​ត្រឡប់​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួនដោយគ្មានការប្តឹងផ្ល់គ្នាឡើយ ៕ ប្រាថ្នា

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print