មនុស្សចាស់ក្មេង១៦នាក់ ពុលបបរ ធ្ងន់ពីរនាក់កំពុងសង្គ្រោះបន្ទាន់

ចែករំលែក៖

ខេត្តព្រៃវែង៖ មនុស្សចាស់ក្មេងចំនួន ១៦នាក់ ក្នុងនោះពីរនាក់ធ្ងន់ កំពុងជួយសង្គ្រោះនៅមន្ទីរពេទ្យបន្ទាប់ពីពួកគាត់បរិភោបបរគ្រឿង ក្នុងពិធីក្រុងពលីលើកគេហដ្ឋានថ្មីមួយ នៅខេត្តព្រៃវែង។

សេចក្តីរាយការណ៍បានឱ្យ ដឹងថា នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ នេះ ឈ្មោះសែន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិតាកែវ ឃុំពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានរកបងប្អូនជួយលើកផ្ទះ ហើយរៀបចំបបរគ្រឿងដើម្បីទទួលសាច់ញាតិបងប្អូនហូប។ សេចក្តីរាយការណ៍ឱ្យដឹងទៀតថា បន្ទាប់នាំគ្នាហូបបបររួចមួយសន្ទុះកើតមានអការៈក្អួតចង្អោរ ដោយសង្ស័យបណ្តាលមកពីពុលបបរ។

សេចក្តីរាយការណ៍ឱ្យដឹងទៀតថា មនុស្សដែលបានពុលបបរមានចំនួន ១៦នាក់ ស្រី ០៤នាក់ និងធ្ងន់ពីរនាក់ ក្នុងនោះមានក្មេង០៨នាក់ផងដែរ។

បច្ចុប្បន្នជនរងគ្រោះកំពុងសំរាកព្យាបាលនៅមណ្ឌលសុខភាពពាមមន្ទារ និងអ្នកជួបបញ្ជូនធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកកំពុងត្របែក ដើម្បីជួយសង្គ្រោះផងដែរ ៕  សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print