អុីរ៉ង់ត្រូវការពេលតែ៥ថ្ងៃប៉ុណ្ណោះ ដើម្បីដំណើរការកម្មវិធីបរមាណូបើអាមេរិកលុបកិច្ចព្រមព្រៀង

ចែករំលែក៖

ប្រធានកម្មវិធីមីស៊ីល និងបរមាណូ របស់អុីរ៉ង់បានបញ្ជាក់ថា ប្រទេសរបស់ លោក ត្រូវការពេលវេលាតែ៥ថ្ងៃប៉ុណ្ណោះ ក្នុងការដំណើរការឡើងវិញនៅក្នុងកម្មវិធីបរមាណូ ប្រសិនបើអាមេរិកហែកចោល កិច្ចព្រមព្រៀងបរមាណូដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៥។

សារព័ត៌មាន AP បានដកស្រង់សម្តីប្រធានអង្គការថាមពលអុីរ៉ង់ លោក Ali Akbar Salehi បានបញ្ជាក់តាមកញ្ចក់ទូរទស្សន៍ អុីរ៉ង់ថា «បើត្រូវការគម្រោងតបត យើងនឹងធ្វើឲ្យអាមេរិកភ្ញាក់ផ្អើល។ ប្រសិនបើយើងប្តេជ្ញាក្នុងរយៈពេលដ៏ខ្លីនឹងដំណើរការ ចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូម២០ភាគរយក្នុងរយៈពេល៥ថ្ងៃ»។

លោក Salehi បញ្ជាក់ថា អុីរ៉ង់មិនចង់ ឲ្យកើតមានស្ថានភាពបែបនេះឡើយ ដោយសារតែ វាមិនងាយស្រួលដើម្បី ឈានដល់កិច្ចព្រមព្រៀង ហើយក៏មិន ងាយក្នុងការបោះបង់កិច្ចព្រមព្រៀងនោះដែរ។ ពេលនេះអុីរ៉ង់កំពុងតែអនុវត្តទៅ តាមលក្ខខណ្ឌនៅក្នុងកិច្ចព្រមព្រៀងនោះ។

កាលពីឆ្នាំ២០១៥ អុីរ៉ង់បានចុះហត្ថ លេខា លើកិច្ចព្រមព្រៀងបរមាណូ ជា ប្រវត្តិសាស្ត្រ ជាមួយអាមេរិក បារាំង អង់ គ្លេស រុស្ស៊ី ចិន និងអាល្លឺម៉ង់។

កន្លងមក ប្រធានាធិបតីអុីរ៉ង់លោក Hassan Rouhani ក៏បានបញ្ជាក់ផងដែរថា អុីរ៉ង់អាចនឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងបរមាណូកាលពីឆ្នាំ២០១៥ ក្នុងរយៈតែ ប៉ុន្មានម៉ោងប៉ុណ្ណោះ។ លោក រូហានី បានបញ្ជាក់ក្រោយពេលអាមេរិកដាក់ទណ្ឌកម្មបន្ថែមទៅលើអុីរ៉ង់កាលពីដើមខែសីហាថា«ពិភពលោកបានមើលឃើញពីការដឹកនាំ របស់ ប្រធានាធិបតី ដូណាល់ ត្រាំ ដែល បានធ្វើព្រងើយចំពោះកិច្ចព្រមព្រៀងអន្តរជាតិ។ អាមេរិកពេលនេះមិនមែនជាដៃគូល្អ និងអ្នកផ្សះផ្សាគួរឲ្យទុកចិត្តនោះឡើយ»។

ចំណែកប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានស្នើឲ្យលុបចោលកិច្ច ព្រមព្រៀងបរមាណូ ដែលបានចុះហត្ថ លេខាកាលពីឆ្នាំ២០១៥ ឬក៏ពិភាក្សា ឡើងវិញ។ លោក ត្រាំ បានចាត់ទុកកិច្ច ព្រមព្រៀងខាងលើគឺជារឿងអាក្រក់បំផុតមិនធ្លាប់មានពីមុនមក។

ប្រធានាធិបតី ដូណាល់ ត្រាំ បានចុះ ហត្ថលេខា លើច្បាប់ដែលសភាបានអនុ ម័តដាក់ទណ្ឌកម្មទៅលើអុីរ៉ង់ រុស្ស៊ី និង កូរ៉េខាងជើង។ ការបង្កើនការដាក់ទណ្ឌ កម្មរបស់អាមេរិក ក្រោយពេលដែល ប្រទេសនេះបានបាញ់បង្ហោះមីស៊ីល នាំ ផ្កាយរណប ឡើងទៅកាន់តារាវិថីផែនដីដោយជោគជ័យ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print