អាមេរិកដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនជាច្រើនរបស់ចិន និងរុស្ស៊ី

ចែករំលែក៖

អាមេរិកបានអនុម័តដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនរបស់ចិន និងរុស្ស៊ីដែល សង្ស័យថាបានចូលរួមគាំទ្រដល់កម្មវិធី បរមាណូ និងមីស៊ីលរបស់កូរ៉េខាងជើង។

កាលពីថ្ងៃទី២២ ខែសីហា ក្រសួង ហិរញ្ញវត្ថុអាមេរិក បានប្រកាសដាក់ទណ្ឌ កម្មទៅលើក្រុមហ៊ុនចំនួន១០ និងបុគ្គល៦រូបដែលបានជួយដល់កូរ៉េខាងជើង ក្នុង ការផលិតកាំជ្រួចមីស៊ីល និងបរមាណូ។ ក្រុមហ៊ុនទាំងនោះបានរកសុីជាមួយកូរ៉េ ខាងជើង។ ក្រៅពីនេះអាមេរិកក៏បានដាក់ទណ្ឌកម្មទៅលើបុគ្គល និងក្រុមដែល ជួយឲ្យកូរ៉េខាងជើង ចូលរួមជាមួយប្រព័ន្ធហិរញ្ញវត្ថុអាមេរិក ឬជួយដល់កូរ៉េខាងជើងនាំពលករចេញទៅធ្វើការនៅក្រៅប្រទេស។

ទ្រព្យសម្បត្តិទាំងអស់ របស់បុគ្គលឬ ក្រុមហ៊ុនទាំងនោះមាននៅលើទឹកដីអាមេរិក គឺត្រូវបង្កកទាំងអស់។ មិនថាក្រុមហ៊ុនចិន ឬរុស្ស៊ីនោះឡើយ គឺក្រុមហ៊ុនទាំងអស់ ដែលផ្តល់ឱកាសរកសុីជាមួយកូរ៉េខាង ជើងនឹងត្រូវរងការដាក់ទណ្ឌកម្ម ។

កាលពីខែមិថុនា រដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏បានអនុម័តដាក់ទណ្ឌកម្មទៅលើធនាគារមួយ និង ក្រុមហ៊នមួយ រួមទាំងបុគ្គលពីររូបរបស់ចិន ដែលជាប់ពាក់ព័ន្ធ នឹងកម្មវិធីបរមាណូ របស់កូរ៉េខាងជើង។

ពាក់ព័ន្ធនឹងការណីដាក់ទណ្ឌកម្មខាងលើ របស់អាមេរិក ចិនបង្ហាញការខឹង សម្បាយ៉ាងខ្លាំង។ សារព័ត៌មានរ៉យទ័របាន ដកស្រង់សម្តី អគ្គរដ្ឋទូតចិនប្រចាំនៅ អាមេរិក កាលពីថ្ងៃទី២២ ខែសីហា មក បញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន គួរតែ«កែ កំហុសជាបន្ទាន់» ដោយសារតែបានដាក់ទណ្ឌកម្មជាឯកតោភាគីទៅលើក្រុមហ៊ុន និងបុគ្គលចិន។ ការដាក់ទណ្ឌកម្មបែបនេះនឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ទំនាក់ ទំនងប្រទេសទាំង២។ ការដាក់ទណ្ឌកម្មអាចធ្វើទៅបានលុះត្រាណា មានការអនុ ម័តពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ពាក់ព័ន្ធនឹងភាពតានតឹងនៅឧបទ្វីប កូរ៉េ មេបញ្ជាការកងទ័ពអាមេរិកប្រចាំនៅប៉ាស៊ីហ្វិក បានបញ្ជាក់ថា ដំណោះស្រាយ ការទូត គឺពិតជារឿងដ៏សំខាន់។ មេបញ្ជាការកងទ័ពអាមេរិកបានបញ្ជាក់នៅថ្ងៃទី ២២ ខែសីហាថា វាមានសារសំខាន់ជាខ្លាំង ចំពោះការប្រើប្រាស់វិស័យការទូតប្រឆាំងនឹងការគំរាមកំហែលកំពុងកើនឡើង ពីកូរ៉េខាងជើងជាជាងការគិតដល់សកម្មភាព របស់ព្យុងយ៉ាង ដែលអាចបង្កឲ្យមានការ វាយប្រហារការពារទុកមុនលើប្រទេស ឯកោមួយនេះ។

លោកឧត្តមនាវី Harry Harris ក៏បានប្រាប់អ្នកសារព័ត៌មានផងដែរថា ការផ្អាក ដំណើរប្រតិបត្តិការនៃកងនាវាចម្បាំង របស់ទ័ពជើងទឹកអាមេរិក នៅទូទាំងពិភព លោក នឹងមិនជះឥទ្ធិពលឲ្យប៉ះពាល់ ដល់ សមត្ថភាពយោធា ក្នុងកិច្ចការពារប្រទេសកូរ៉េខាងត្បូងឡើយ។

យោងតាមប្រភពព័ត៌មានរ៉យទ័រចេញផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ ថា ការផ្អាកដំណើរប្រតិបត្តិការនេះ ត្រូវ បានបញ្ជាឲ្យធ្វើឡើង បន្ទាប់ពីនាវាពិឃាត ផ្ទុកមីស៊ីល បានបុកគ្នាជាមួយនឹងនាវាដឹកប្រេងក្នុងដែនទឹកជិតប្រទេសសិង្ហបុរី និងប្រទេសម៉ាឡេស៊ី កាលពីថ្ងៃចន្ទកន្លង ទៅ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print