នាវាមុជទឹករុស្ស៊ីុបំពាក់កាំជ្រួចមីស៊ីុល ឆ្លងទ្វីប២០ដើមជាមួយ និងក្បាលគ្រាប់ បរមាណូដល់ទៅ២០០គ្រាប់កំពុងធ្វើ ដំណើរឆ្ពោះទៅកាន់ដែនសមុទ្រមេឌីទែ រ៉ាណែ ហើយឆ្ពោះទៅកាន់ឆ្នេរសមុទ្រ ប្រទេសស៊ីរី។
សារព័ត៌មាន Debkafile របស់អីស្រាអែលបានផ្សាយថា នាវាមុជទឹកដើរដោយថាមពលបរមាណូធំបំផុតលើពិភព លោក Dmitri Donskoy បានចាកចេញ ពីកំពង់ផែឆ្ពោះទៅកាន់ដែនសមុទ្រមេឌី ទែរ៉ាណេ ហើយអាចឆ្ពោះទៅកាន់ប្រទេស ស៊ីរីក្នុងរយះពេល១០ថ្ងៃខាងមុខទៀត។
នាវាមុជទឹកខាងលើបំពាក់កាំជ្រួច មីស៊ីុលឆ្លងទ្វីប២០ដើម និងក្បាលគ្រាប់បរមាណូ២០០គ្រាប់។ កាំជ្រួចមីស៊ីុល និមួយៗអាចបំពាក់ក្បាលគ្រាប់ពី៦ទៅ១០ គ្រាប់បាញ់បានរយៈចម្ងាយដល់ទៅ១ម៉ឺុនគីឡូម៉ែត្រ។
ការសម្រេចបញ្ជូននាវាមុជទឹកខាង លើ ក្រោយពេលដែលមេដឹកនាំរុស្ស៊ីុលោកពូទីនប្រកាសថា អាចនឹងជ្រៀត ជ្រែកដោយកម្លាំងយោធាទៅលើប្រទេស ស៊ីរី។ មន្ដ្រីអាមេរិកមួយចំនួនបានបង្ហាញ ការព្រួយបារម្ភយ៉ាងខ្លាំងពីសកម្មភាពខាង លើ ហើយប្រសិនបើរុស្ស៊ីជ្រៀតជ្រែក ចូលក្នុងប្រទេសស៊ីរីដោយបើកជំហរនោះ អាមេរិកនឹងបាត់បង់ផលប្រយោជន៍ជា ច្រើន និងការខិតខំផ្ដួលរំលំរដ្ឋាភិបាល លោកអាលអាសាធបរាជ័យក្នុងពេលនោះ។
នៅពេលដែលរុស្ស៊ីុលូកដៃចូលក្នុង សមរភូមិនៅប្រទេសស៊ីរីនោះ អាមេរិកនិងសម្ពន្ធមិត្តពិបាកក្នុងការដោះស្រាយ ហើយប្រសិនបើមានការប៉ះទង្គិចគ្នាទៀត នោះ សង្គ្រាមស៊ីរីអាចក្លាយទៅជាទីតាំង សម្រាប់វាយប្រហារគ្នារវាងរុស្ស៊ីុនឹង អាមេរិកជាមិនខាន។
កន្លងមកមេទ័ពអាមេរិកមួយរូប បានបញ្ជាក់ថា សមត្ថភាពបរមាណូ របស់រុស្ស៊ីុគឺគ្រប់គ្រាន់សម្រាប់កម្ទេច អាមេរិកមិនឱ្យសេសសល់នៅលើភពផែនដីនេះ។ នៅក្នុងលោកនេះគ្មានប្រទេស ណាមួយដែលមានសមត្ថភាពខ្លាំងក្រៅពីរុស្ស៊ីុឡើយ ។
សារព័ត៌មាន The Washington Times បានដកស្រង់សម្ដីមេទ័ពអាមេរិកមានប្រសាសន៍នៅក្នុងកិច្ចប្រជុំបណ្ដាមេទ័ពអាមេរិកប្រចាំតំបន់នីមួយៗថារុស្ស៊ី ជាប្រទេសតែមួយគត់នៅលើភពផែនដីដែលមានសមត្ថភាពបរមាណូគ្រប់គ្រាន់ សម្រាប់កម្ទេចទឹកដីអាមរិកឱ្យក្លាយទៅជាផេះផង។
ប៉ុន្ដែដូចអ្វីដែលសារព័ត៌មានបាន សរសេរមេទ័ពអាមេរិកមិនដែលមានអ្វីថ្មីសម្រាប់ពលរដ្ឋអាមេរិកនោះឡើយ។ កន្លងមកបេក្ខភាពដែលគ្រោងឡើងកាន់តំណែងខ្ពស់នៅក្នុងជួរកងទ័ពក៏មាន ប្រសាសន៍ដូចគ្នានេះដែរ។ កាលពីជិត មួយខែមុន មេទ័ព Joshph DunFord ដែលជាបេក្ខភាពប្រធានគណៈកម្មធិការមេបញ្ជាការទាហានសម្ពន្ធមិត្ដអាមេរិក ក៏បានប្រកាសដូចគ្នានេះដែរ ដោយ បញ្ជាក់ថា រុស្ស៊ីុជាការគំរាមកំហែង ទី១របស់អាមេរិក ។
នៅក្នុងព្រឹត្ដិការណ៍មួយផ្សេងទៀត កាលពីពេលកន្លងមកមេបញ្ជាការកងទ័ពកាំជ្រួចមីស៊ីុលយុទ្ធសាស្ដ្ររបស់រុស្ស៊ីបានបញ្ជាក់ថា ប្រសិនបើរុស្ស៊ីុរងការ វាយប្រហារនោះរុស្ស៊ីុនឹងតបតវិញដោយ កាំជ្រួចមីស៊ីុលបំពាក់ក្បាលគ្រាប់បរមាណូ។ រុស្ស៊ីុនឹងកម្ទេចទីតាំងកាំជ្រួចមីស៊ីុល របស់អាមេរិកដែលមាននៅគ្រប់ទិស ទីជុំវិញពិភពលោក ។
មេទ័ពរុស្ស៊ី លោក Viktor Yesin និយាយទៅកាន់សារព័ត៌មានរុស្ស៊ី RIA Novosti ថា រាល់ទីតាំងកាំជ្រួចមីស៊ីុល ការពាររបស់អាមេរិកនៅគ្រប់ទិសទីជុំវិញ ពិភពលោកនឹងត្រូវបំផ្លាញ ប្រសិនបើ មានសង្គ្រាមកើតឡើង។បើមានការផ្ទុះសង្គ្រាមរវាងរុស្ស៊ីុនឹងអាមេរិកនោះ រុស្ស៊ីុចាំបាច់ត្រូវតែកម្ទេចទីតាំងកាំជ្រួចមីស៊ីុលរបស់អាមរិកជាមុនទើបអាចវាយ លុកចូលទឹកដីអាមេរិកដោយមីស៊ីុលឆ្លងទ្វីបបំពាក់ក្បាលគ្រប់បរមាណូ ។
ប្រការដែលអាមេរិកដាក់ពង្រាយ ប្រព័ន្ធមីស៊ីុលនៅតំបន់អឺរ៉ុបដោយយក ហេតុផលថា ការពារសម្ពន្ធមិត្ដអឺរ៉ុប គេចផុតពីការវាយប្រហារដោយមីស៊ីុលពីអ៊ីរ៉ង់ និងកូរ៉េខាងជើង។ ការដាក់មីស៊ីុល នៅទីនោះបានធ្វើឱ្យមានការប្រឈមមុខដាក់គ្នារវាងអាមេរិកនឹងរុស្ស៊ីុ។ រដ្ឋា ភិបាលទីក្រុងវ៉ាស៊ីុនតោនបញ្ជាក់ថា ប្រព័ន្ធមីស៊ីុលការពារនៅតំបន់អឺរ៉ុបមិនសម្រាប់ប្រឆាំងរុស្ស៊ីុឡើយប៉ុន្ដែអាមេរិក មិនបានធានាថា ក៏មិនមែនមិនសម្ដៅ រុស្ស៊ីុនោះដែរ ។
មេទ័ពរុស្ស៊ីបញ្ជាក់ទៀតថានៅពេល នេះកិច្ចព្រមព្រៀងស្ដីពីកម្មវិធីបរមាណូជាមួយអ៊ីរ៉ង់រួចជាស្រេចតើអាមេរិកយក ហេតុផលណាទៀតសម្រាប់ដាក់ប្រព័ន្ធមីស៊ីុលនៅជុំវិញប្រទេសរុស្ស៊ីុ ។
ចំពោះមេទ័ពអាមេរិកបានដឹងយ៉ាងច្បាស់ថាប្រទេសណាមួយដែលមានសមត្ថភាពគ្រប់គ្រាន់សម្រាប់តទល់នឹងអាមេរិក នោះអាមេរិកត្រូវតែប្រុងប្រយ័ត្នទប់ស្កាត់ទុកជាមុនមិនទុកឱ្យហួស ពេលនោះឡើយ ។
ក្រុមអ្នកឯកទេសវិភាគបានបញ្ជាក់ថា ប្រសិនបើអាមេរិកនិងរុស្ស៊ីុផ្ទុះសង្គ្រាម ជាមួយគ្នា ពិភពលោកនឹងក្លាយទៅជា យ៉ាងណា? រុស្ស៊ី និងអាមរិកមានគ្រាប់ បែកបរមាណូប្រហាក់ប្រហែលគ្នាអាចកម្ទេចប្រទេសទាំងពីរគ្មានសេសសល់ លើភពផែនដីយើងនេះ។អ្វីដែលគេព្រួយបារម្ភនោះ បើសង្គ្រាមកើតឡើងវាមិន ត្រឹមតេបញ្ចប់រវាងរុស្ស៊ីនឹងអាមេរិកនោះ ឡើយ អាមេរិកនិងរុស្ស៊ីរលាយប្រាកដជា មិនទុកឱ្យភពផែនដីនេះរស់នៅបានសុខ ទេ។ បើគិតពីចំនួនគ្រាប់បែកបរមាណូ របស់អាមេរិក និងរុស្ស៊ីគឺគ្រប់គ្រាន់ សម្រាប់បំផ្លាញពិភពលោកទាំងមូលបាន ក្នុងមួយប៉ប្រិចប៉ុណ្ណោះ ។
មនុស្សជាតិកំពុងប្រឈមនឹងការផុតពូជពីភពផែនដីដោយសារតែមនុស្សលោកផ្ទាល់ជាអ្នកធ្វើឱ្យបាត់បង់នូវអ្វី ដែលខ្លួនមាន។គ្រាប់បែកប្រល័យលោក របស់ប្រទេសមហាអំណាចដូចអាមេរិក រុស្ស៊ីចិន ឥណ្ឌា ប៉ាគីស្ថាន និងប្រទេស អឺរ៉ុបគ្រប់គ្រាន់ក្នុងការធ្វើឱ្យភពផែនដី រលាយសាបសូន្យសូម្បីតែស្មៅមួយទងក៏មិនអាចដុះរួចដែរ។
នៅពេលនេះប្រទេសមហាអំណាច មិនទាន់ឈានដល់សន្ធិសញ្ញាអន្ដរជាតិមិនរីកសាយភាយអាវុធបរមាណូ មូល ហេតុដោយសារតែប្រទេសមហាអំណាច ខ្លាចបាត់បង់អំណាចរបស់ខ្លួនប្រសិនបើគ្មានអាវុធបរមាណូទេនោះ។ សេចក្ដី ព្រាងដែលជាការផ្ដួចផ្ដើមគំនិតរបស់ បណ្ដាប្រទេសអារ៉ាប់មិនអាចអនុម័ត ចេញទៅរួចដោយសារតែមានការជំទាស់ ពីសំណាក់សហរដ្ឋអាមេរិក និងសម្ពន្ធមិត្ដ ៕