ទីក្រុងហូជីមិញ៖ កាលពីថ្ងៃទី៧ ខែកញ្ញាឆ្នាំ២០១៧នេះVietjetបានប្រារព្ធខួបលើកទី១៣នៃពិព័ណ៌ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញ (ITE HCMC) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៧ដល់ថ្ងៃទី ៩ខែកញ្ញា ឆ្នាំ ២០១៧នៅមជ្ឈមណ្ឌលពិព័ណ៌ និងសន្និបាតក្រុង Saigon ក្រុមហ៊ុនអាកាសចរណ៍Vietjet ផ្ដល់ជូនដល់ភ្ញៀវក្នុងស្រុក និងភ្ញៀវទេសចរនូវសកម្មភាពគួរឱ្យចាប់អារម្មណ៍ជាច្រើន។ ដើម្បីទទួលស្វាគមន៍ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ក្រុមហ៊ុនអាកាសចរណ៍ Vietjetនឹងប្រកាសពីថ្ងៃមាសចំនួន ៣ថ្ងៃ ចាប់ពីថ្ងៃទី ៧ខែ កញ្ញា ដល់ថ្ងៃទី៩ខែកញ្ញា ឆ្នាំ២០១៧ដែលមានលក់សំបុត្រចំនួន ៧០ម៉ឺនសំបុត្រដែលមានតម្លៃចាប់ពី០ដុង មិនរាប់បញ្ចូល) នៅម៉ោងធ្វើការចាប់ពីម៉ោងពន្ធ និងថ្លៃសេវាឡើយហើយម៉ោងមាសនេះគឺគិតចាប់ពីម៉ោង១២ដល់ម៉ោង១៤។ សំបុត្របញ្ចុះតម្លៃនឹងត្រូវបានអនុវត្តសម្រាប់ជើងហោះហើរក្នុងស្រុកទាំងអស់ចាប់ពីថ្ងៃទី១ខែតុលាឆ្នាំ ២០១៧ល់ថ្ងៃទី ៣១ខែ ធ្នូ ឆ្នាំ ២០១៧និងជើងហោះហើរអន្តរជាតិទៅកាន់ទីក្រុង Seoul រដ្ឋ Busan (កូរ៉េខាងត្បូង)/ ហុងកុង/ ក្រុង Kaohsiungក្រុង Taipei ក្រុង Taichung ក្រុងTainan (Taiwan)/ប្រទេស Singapore/ ទីក្រុង Bangkok (ប្រទេសThailand)/ ទីក្រុង Kuala Lumpur (ប្រទេស Malaysia)/ Yangon (ប្រទេស Myanmar)/ ខេត្តសៀមរាប (ប្រទេសកម្ពុជា)។សំបុត្របញ្ចុះតម្លៃអាចត្រូវបានកក់ជាមួយនឹងស្តង់លក់សំបុត្របញ្ចុះតម្លៃពិសេសក្នុងអំឡុងពេលនៃម៉ោងមាសពីម៉ោង 12:00 ដល់ម៉ោង 14:00 (GMT + 7) នៅគេហទំព័រwww.vietjetair.com (ក៏អាចប្រើបានជាមួយស្មាតហ្វូនតាមរយៈគេហទំព័រ https://m.vietjetair។ com) ឬនៅគេហទំព័រwww.facebook.com/(ដោយគ្រាន់តែចុចលើផ្ទាំង “កក់ទុក”)។ ការទូទាត់នឹងត្រូវបានធ្វើឡើងយ៉ាងងាយស្រួលបំផុតជាមួយនឹងកាតឥណពន្ធ ក៏ដូចជាកាតឥណទានរបស់ក្រុមហ៊ុន Visa,MasterCard, JCB, KCP និង American Express ក៏ដូចជាកាត ATM ដែលត្រូវបានចេញឱ្យប្រើប្រាស់ដោយធនាគារចំនួន ៣២ ធនាគារ ប្រទេសវៀតណាមដែលត្រូវបានចុះក្នុងបញ្ជីធនាគារអ៊ីនធើណេត។
ក្រៅពីនេះនៅពេលដែលបានទស្សនាពិរព៌ណ៍ និងមណ្ឌលក្រុមហ៊ុនអាកាសចរណ៍Vietjetអ្នកទេសចរក៏អាចរីករាយជាមួយការសម្តែងដ៏គួរឱ្យចាប់អារម្មណ៍ ចូលរួមចាប់ឆ្នោតផ្សងសំណាង និងមានឱកាសឈ្នះសំបុត្រយន្តហោះឥតគិតថ្លៃដើម្បីធ្វើដំណើរទៅដល់គោលដៅក្នុងស្រុក និងអន្តរជាតិ និងចូលរួមប្រកួតដើម្បីទទួលបានអំណោយ និងរូបថតដ៏ស្រស់ស្អាតជាមួយនឹងអ្នកបម្រើសេវាកម្មលើយន្តហោះដ៏រួសរាយរាក់ទាក់។ពិព័រណ៍ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញ(ITE HCMC) ត្រូវបានអនុម័តដោយគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ប្រទេសវៀតណាម និងក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ប្រទេសវៀតណាមដោយសហការជាមួយភ្នាក់ងារផ្សេងៗទៀត។”ច្រកផ្លូវទៅកាន់អាស៊ី” ITE HCMC ឆ្នាំ ២០១៧ត្រូវបានរៀបចំឡើងដើម្បីប្រារព្ធខួបលើកទី ៥០នៃអាស៊ាន។ ព្រឹត្តិការណ៍នេះត្រូវបានគេរំពឹងថានឹងទាក់ទាញស្តង់តាំងលក់ទំនិញ 300 និង 60% នៃអ្នកលក់ដែលជាពាណិជ្ជករអន្ដរជាតិ និងប្រព័ន្ធផ្សព្វផ្សាយរួមជាមួយពាណិជ្ជករក្នុងស្រុក និងអន្តរជាតិចំនួន ៤០០នាក់ដែលមានអ្នកមកទស្សនាចំនួនជាង ៣៥ម៉ឺននាក់។ ITE HCMC គឺជាព្រឹត្តិការណ៍ជាតិដែលមានឥទ្ធិពលក្នុងតំបន់ ជាព្រឹត្តិការណ៍នៃការធ្វើដំណើរដ៏ធំមួយទាំងនៅក្នុងប្រទេសវៀតណាម និងជាពិសេសទីក្រុងហូជីមិញ៕
ដោយ៖ សហការី