ខេត្តកំពង់ធំ៖នៅវេលាម៉ោង០៥និង៣០នាទីថ្ងៃ០៨ ខែ កញ្ញា ឆ្នាំ ២០១៧ មានករណីហឹង្សាក្នុងគ្រួសារមួយបានកើតឡើង នៅចំណុចភូមិឈើទាល ឃុំឈើទាល ស្រុកសណ្ដាន់ ខេត្តកំពង់ធំ មូលហេតុកើតចេញមកពីប្តីមានការប្រច័ណ្ឌនឹងប្រពន្ធ ។
តាមប្រភពព័ត៍មានពីសមត្ថកិច្ចបានអោយដឹងថា៖ អ្នកបង្ករដោយឈ្មោះ សាន់ ធូ ភេទប្រុស អាយុ៣១ឆ្នាំ(ត្រូវជាប្តី) រស់នៅភូមិឃុំកើតហេតុខាងលើ បានយកសាំងចាក់ដុតជនរងគ្រោះជាប្រពន្ធមានឈ្មោះ សុខ ជា ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បណ្ដាលអោយសាំងឆាបឆេះរងរបួសធ្ងន់ទាំង២នាក់ ចំណែកទ្រព្យសម្បត្តិនឹងផ្ទះមិនមានការខូចខាតអ្វីឡើយ ជនរងគ្រោះនឹងជនបង្ករត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីខេត្តកំពង់ធំ៕
...
ដោយ៖ ប៊ុន រិទ្ធី