ណូយ វណ្ណេត ត្រូវគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅប្រទេសថៃ

ចែករំលែក៖

ភ្នំពេញ៖ តារាច​ម្រៀងល្បីឈ្មោះ លោក ណូយ វណ្ណេត ដែលបាន​ជួប​គ្រោះថ្នា​ក់ច​រាចរ​ណ៍ ​កាលពី​យប់ថ្ងៃ​ទី​៩ កញ្ញា នៅស្រុ​កកំ​ពង់​សិលា​ ខេត្ត​ព្រះសី​ហនុ ពេ​លនេះ​ត្រូវ​បាន​ក្រុមគ្រួសា​របញ្ជូ​នទៅស​ង្គ្រោះប​ន្ទាន់នៅ​មន្ទី​រពេ​ទ្យនៃ​ខេត្ត​សុរិន្ទ​ប្រទេ​សថៃក្រោយស្ថានភាព របួសធ្ងន់ធ្ងរ។
បន្ទាប់ពី​ជួបគ្រោះ​ថ្នាក់​ចរា​ចរ​ណ៍ប​ណ្តាលឲ្យ​លោក​ ណូយ វណ្ណេត​របួ​សត្រង់​ផ្នែកក្បា​លធ្ង​ន់ធ្ង​រហើ​យអា​ការៈនេះ​ត្រូវបា​នក្រុម​គ្រួសា​រ​បញ្ជូន​ទៅស​ង្គ្រោះជាប​ន្ទាន់​នៅម​ន្ទីរ​ពេទ្យ។ ប្រភព​ក្រុម​គ្រួសា​របញ្ជា​ក់ថា​ពេល​នេះលោ​កណូ​យ វ​ណ្ណេត កំពុង​សម្រាកព្យា​បាលនិង​តាមដានជំងឺពី​ក្រុ​មគ្រូ​ពេទ្យនៅ​ទីនោះ ​ដោយមា​នសា​ច់ញ្ញាតិ​ និងភ​រិយានៅ​មើល​ថែ។
គួរ​បញ្ជាក់​ដែរថា​លោកណូ​យ វ​ណ្ណេតបា​នជួប​គ្រោះថ្នាក់​ចរា​ចរ​ណ៍មួ​យ ​កាលពី​យប់​ថ្ងៃទី៩ ​ខែកញ្ញា ឆ្នាំ២០១៧ នៅ​លើកំ​ណត់​បង្គោ​លផ្លូវ​១៥១ ស្ថិតនៅម្ដុំ​ស្រែអំ​បិល​។ហេតុ​​ការ​ណ៍នេះ​ ត្រូ​វបានស​មត្ថ​កិច្ចលើ​កឡើង​ថា ​បណ្ដាលម​កពីអ្ន​កបើក​ម៉ូតូធំ​២នា​ក់ បាន​ជិះប​ញ្ច្រាស​ផ្លូវគ្នា​​ក្នុងល្បឿន​លឿន​ ហើយ​បុក​ពេញទំ​ហឹ​ង មុខ​រថយន្តរ​បស់លោ​ក ណូយ វណ្ណេត ដោយអ្ន​កបើ​កម៉ូ​តូទាំ​ង២​ បា​នប៉ើង​រថ​យន្ត​តែម្ដ​ង ហើយ​ទីបំ​ផុ​តអ្ន​កជិះ​ម៉ូ​តូ​ម្នាក់ បានស្លា​ប់ភ្លាម​ៗ និងម្នា​ក់ទៀ​តរបួ​សធ្ង​ន់។ លោកណូ​យ វណ្ណេត​ ក៏ត្រូវ របួសធ្ងន់ ដោយសារ​ពិត​នឹងរ​ថយន្ត​ដែលកំពិ​ត និ​ងបុក​ជាមួយ​ចង្កូត​រថយ​ន្ត ដោយប​ណ្ដាលឲ្យលោ​ក ឈឺក្បាល ចុ​កទ្រូង និ​ង​ពិបា​​ក​ដ​ក​ដង្ហើ​ម។ លោកអាចនឹងសម្រាកព្យាបាលជំងឺជាច្រើនថ្ងៃនៅមន្ទីរពេទ្យនៃប្រទេសថៃ ប្រសិនបើស្ថានភាពជំងឺមិនមានភាពប្រសើរឡើង៕

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print