នៅថ្ងៃទី១១ខែកញ្ញា គឺគម្រប់១៦ឆ្នាំ ថ្ងៃវាយប្រហារភេរវកម្ម ទៅលើអាគារមជ្ឈមណ្ឌលពាណិជ្ជកម្ម ពិភពលោក នៅអាមេរិកនាថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១ ហើយក៏ជាពេលវេលា ដែលអាមេរិកចាប់ផ្តើមសង្គ្រាមប្រឆាំងភេរវកម្មនៅលើពិភពលោក ។១៦ឆ្នាំនៃការធ្វើសង្គ្រាម បើទោះបីអាមេរិក ទទួលបាន ជោគជ័យជាច្រើន តែលទ្ធផល ទទួលបានតិចជាងអ្វីដែលអាមេរិកបានចំណាយ ទាំងទ្រព្យសម្បត្តិនិងអាយុជីវិត។
មកទល់ពេលនេះ ស្រមោលនៃការវាយប្រហារភេរវកម្ម នៅតែដិតជាប់ជានិច្ចទៅលើពលរដ្ឋនិងថ្នាក់ដឹកនាំអាមេរិក។ ការបញ្ចប់ក្រុមភេរវកម្មនៅតែជាសញ្ញាសួរ មិនមានចម្លើយ ។
ចាប់តាំងពីឆ្នាំ២០០១មកទល់ពេលនេះ គឺ១៦ឆ្នាំកន្លងមផុតទៅ សង្គ្រាមវាយប្រហារភេរវកម្មរបស់អាមេរិក និងសម្ព័ន្ធមិត្ត បានចំណាយប្រាក់ និងអាយុជីវិត មនុស្សជាច្រើន តែមិនទទួលបានលទ្ធផល ដូចការចង់បានឡើយ។ ១៦ ឆ្លងកាត់៣ជំនាន់ ប្រធានាធិបតីអាមេរិកដោយមានយុទ្ធសាស្ត្រខុសគ្នា ។បើទោះបីអាមេរិកទទួលបាន ជ័យជំនៈនៅក្នុងសង្គ្រាម អាហ្វហ្គានិស្ថាន កាលពីឆ្នាំ២០០១ និងសង្គ្រាមនៅអីរ៉ាក់កាលពីឆ្នាំ២០០៣ ប៉ុន្តែ អាមេរិកត្រូវជាប់ផុងនៅទីនោះមិនអាចដកខ្លួនបានឡើយ។
គិតមកទល់ពេលនេះ ទាហានអាមេរិក ជាង២.៤០០នាក់ស្លាប់នៅក្នុងសង្គ្រាម អាហ្វហ្គានិស្ថាន។ បើរួមទាំងទាហានសម្ព័ន្ធមិត្ត និងពលរដ្ឋនោះ មានអ្នកស្លាប់ជាង ១សែននាក់
ថ្ងៃទី១១ កញ្ញា ឆ្នាំ២០០១ក្រុមភេរវករ១៩នាក់បានប្លន់យន្ដហោះដឹកអ្នកដំណើរដល់ទៅ៤គ្រឿងក្នុងពេលតែមួយសម្រាប់វាយប្រហារទៅលើទីតាំងសំខាន់ៗ នៅក្នុងទឹកដីអាមេរិក។ ការវាយប្រហារ របស់ពួកភេរវករបានសម្លាប់មនុស្ស ប្រមាណ៣ពាន់នាក់មកពី៩០ប្រទេស ផ្សេងគ្នាសុទ្ធសឹងតែជាបុគ្គលមានចំណេះវិជ្ជាខ្ពង់ខ្ពស់។ ការវាយប្រហារនោះដូច ជាការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ដល់អាមេរិក ពិសេសទៅលើវិស័យសេដ្ឋកិច្ច នយោបាយ ប្រទេសមហាអំណាចទី១នៅលើពិភព លោក។ ទោះបីរយៈពេល១៦ឆ្នាំកន្លងមក ប៉ុន្ដែនៅមានចំណុចកើតឡើងអាមេរិកនៅមិនទាន់លាតត្រដាងឱ្យបានច្បាស់ពាក់ ព័ន្ធព្រឹត្ដិការណ៍១១កញ្ញា ។
១៦ឆ្នាំក្រោយការវាយប្រហារភេរវកម្មសង្គមអាមេរិកមានការផ្លាស់ប្ដូរជាច្រើន។ នៅមុនថ្ងៃ១១ កញ្ញា ឆ្នាំ២០០១ អាមេរិកមិនដែលចាត់ទុកក្រុមខ្មាន់កាំ ភ្លើងអ៊ីស្លាមឬក្រុមភេរវករជាអាទិភាពក្នុងការកម្ចាត់នោះឡើយ ប៉ុន្ដែក្រោយ អគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក បាត់ស្រមោលដោយស្នាដៃរបស់ក្រុមភេរ វករអាមេរិកបានចាត់ទុកក្រុមនេះជាគោលដៅតែមួយគត់ក្នុងការកម្ចាត់ ។
ក្រោយរយៈពេល១៦ឆ្នាំនៃសង្គ្រាម ប្រឆាំងភេរវកម្មក្នុងទឹកដីអាមេរិកនៅមិនទាន់ទទួលបានសុវត្ថិភាពពេញលេញ។ ពលរដ្ឋអាមេរិកមានការប្រុងប្រយ័ត្នជាង ពេលណាៗទាំងអស់។ កម្លាំងប្រយុទ្ធ ប្រឆាំងភេរវកម្មបានដាក់ពង្រាយនៅ គ្រប់ទិសទីចាប់តាំងពីស្ថានីយរថភ្លើង និង អាកាសយានដ្ឋាន និងទីតាំងសំខាន់ៗ។
ទោះបីពេលនេះក្រុមភេរវករអាល់កៃដា បានចុះថយ ហើយមេដឹកនាំដ៏ល្បីល្បាញ ដែលអាមេរិកតាមចាប់ខ្លួនជាច្រើនឆ្នាំ អូសាម៉ាប៊ីនឡាដេន ក៏ត្រូវបានសម្លាប់ នៅក្នុងប្រទេសប៉ាគីស្ថាន។ ការសម្លាប់ មេដឹកនាំអាល់កៃដា ធ្វើឱ្យអាមេរិក និង ប្រទេសជាច្រើននៅលើពិភពលោកមាន ភាពសប្បាយរីករាយយ៉ាងខ្លាំងហាក់បី ដូចជាបានដកបន្លាយ៉ាងមុតស្រួចចេញ ពីរាងកាយ។ ភាពសប្បាយរីករាយមិន បានស្ថិតស្ថេរយូរអង្វែងនោះឡើយ ពេល នេះក្រុមអ៊ីស្លាមបង្កើតទឹកដីដែលហៅ កាត់ IS បាសបង្ហាញខ្លួនហើយមាន សភាពគ្រោះថ្នាក់ សាហាវជាងក្រុម អាល់កៃដាទៅទៀត ។
ក្រុមអ៊ីស្លាម IS មិនត្រឹមតែវាយ ប្រហារតាមផ្លូវងងឹត វាយប្រហារអត្ដឃាតដូចសកម្មភាពរបស់អាល់កៃដានោះ ឡើយ គឺក្រុមនេះថែមទាំងវាយប្រហារ ដោយបើកចំហវាទទីដណ្ដើមយកទឹកដី មកគ្រប់គ្រងទៀតផង ។
កាលពីសបា្ដហ៍កន្លងមកមេដឹកនាំក្រុម អាល់កៃដាលោក Ayman al Zawah riri បានប្រកាសថា ក្រុមរបស់ខ្លួននឹងពង្រីក ទីតាំងធ្វើសកម្មភាពឆ្ពោះទៅកាន់ ឥណ្ឌា មីយ៉ាន់ម៉ា និងបង់ក្លាដែស។ បើទោះបីក្រុមនេះពង្រីកទីតាំងធ្វើសកម្មភាព ប៉ុន្ដែក្រុមនេះមិនអាចរួចផុតពីយុទ្ធនាការ ប្រឆាំងភេរវកម្មរបស់អាមេរិកដែលដាក់ ពង្រាយគ្រប់ទិសទីជុំវិញពិភពលោក។ ក្រោយពីថ្ងៃទី១១ កញ្ញា ២០០១ អាមេរិក បានជំរុញបណ្ដាប្រទេសសម្ពន្ធមិត្ដបង្កើត ក្រុមពិសេសសម្រាប់ប្រឆាំងក្រុមភេរវកម្មដោយមានទាំងសកម្មភាពស៊ើបការណ៍ សម្ងាត់ទៀតផង។ ទាំងនោះហើយដែល ធ្វើឱ្យក្រុមអាលកៃដាមិនអាចធ្វើសកម្ម ភាពដូចកាលពីមុនបានទៀតឡើយ ។
បច្ចុប្បន្នអាមេរិកបានសិក្សាថា ក្រុម អាល់កៃដាស្ថិតនៅលំដាប់ទី២ ចំណែក ក្រុម ISIL ឈរលំដាប់ទី១ ដែលអាមេរិក ត្រូវតែកម្ចាត់នៅពេលដ៏ខ្លីខាងមុខ។
នៅថ្ងៃគោរពវិញ្ញាណក្ខន្ធជនរងគ្រោះកន្លងមក ប្រធានាធិបតី អូបាម៉ា បាន ប្រកាសថា នឹងលើកឡើងនូវគម្រោង វាយប្រហារទៅលើក្រុមអ៊ីស្លាម IS ប៉ុន្ដែ គម្រោងវាយប្រហារនេះធ្វើឡើងដោយ មានការចូលរួមពីបណ្ដាប្រទេសនៅជុំវិញ ពិភពលោក។ កន្លងមកទីប្រឹក្សាសន្ដិសុខជាតិអាមេរិកលោកស្រី សូសាន រ៉ាយ ក៏បានស្នើដល់ប្រធានាធិបតីចិន ស៊ីជីនពីង ចូលរួមប្រយុទ្ធប្រឆាំងនឹង ក្រុមអ៊ីសស្លាមពង្រីកទឹកដីIS ។
ជារៀងរាល់ឆ្នាំអាមេរិកមានការប្រុង ប្រយ័ត្នយ៉ាងខ្លាំងនូវសន្ដិសុខជាងនៅថ្ងៃទី១១ ខែកញ្ញា ដោយក្រុមភេរវករតែងតែ ជ្រើសរើសយកថ្ងៃនេះសម្រាប់វាយ ប្រហារទៅលើទីតាំងនានារបស់អាមេរិក ដោយពួកគេចាត់ទុកថា ជាថ្ងៃជោគជ័យ បំផុតសម្រាប់សកម្មភាពវាយប្រហារ។
កាលពីថ្ងៃទី១១កញ្ញា ឆ្នាំ២០១៣ ក្រុម ភេរវករក៏បានវាយប្រហារលើស្ថានទូតអាមេរិកនៅប្រទេសលីប៊ី សម្លាប់អគ្គ រាជទូតអាមេរិកផងដែរ ។
រយៈពេល១៣ឆ្នាំកន្លងមកហើយប៉ុន្ដែ ព័ត៌មានពាក់ព័ន្ធនឹងការវាយប្រហារភេរវកម្មមុន និងក្រោយថ្ងៃទី១១ កញ្ញា ឆ្នាំ ២០០១ អាមេរិកនៅមិនទាន់ប្រកាស ជាសាធារណៈនៅឡើយបើទោះសភា អាមេរិកស្នើដល់រដ្ឋាភិបាលប្រកាសពីព័ត៌មានពិត។ សាច់ញាតិគ្រួសារជនរង គ្រោះក៏បានស្នើប្រកាសជាសាធារណៈ នូវព័ត៌មានពាក់ព័ន្ធ។ ក្រុមចារកម្ម អាមេរិកសរុបបានទិន្នន័យពាក់ព័ន្ធសកម្មភាពវាយ ប្រហារភេរវកម្មមាន២៨ទំព័រ ហើយបានរក្សាការពារយ៉ាងតឹងតែងមិន ប្រកាសជាសាធារណៈ។ មានសំណើជាច្រើនបានស្នើដល់អាមេរិកបញ្ជាក់ពីការពិត ដោយមានពាក្យចចាមអារ៉ាមថា ការ វាយប្រហារភេរវកម្ម ថ្ងៃទី១១ កញ្ញា ពាក់ព័ន្ធនឹងរដ្ឋាភិបាលជាច្រើន នៅលើពិភពលោក ។
ដោយការមិនហ៊ានប្រកាសព័ត៌មានពិតពីរដ្ឋាភិបាលអាមេរិកបានធ្វើឱ្យប្រទេស ជាច្រើនដែលជាសត្រូវអាមេរិកចាត់ទុកថា សកម្មភាពវាយប្រហារភេរវកម្ម ទី១១ កញ្ញា គ្រាន់តែជាឆាកល្ខោនរបស់ រាជរដ្ឋាភិបាលអាមេរិកបង្វែរមតិនៅ ជុំវិញពិភពលោកប៉ុណ្ណោះ។ កន្លងមក អតីតប្រធានាធិបតីអ៊ីរ៉ង់លោក អាមេត ឌីណេចាតចោទប្រកាន់ថា សកម្មភាព វាយប្រហារថ្ងៃទី១១ កញ្ញា គ្រាន់តែជាឈុតឆាកសម្ដែងរបស់អាមេរិកប៉ុណ្ណោះ ។
នៅពេលនេះក្រុមIS បានលេចមុខ គំរាមកំហែងដល់ពិភពលោក បានធ្វើឱ្យ មានសំណួរជាច្រើនបានចោទសួរឡើងពីការពិតនៅពីក្រោយក្រុមនេះ។ អតីតមេដឹកនាំគុយបាលោក ហ្វីឌែល កាស្ដ្រូ ក៏បានចោទប្រកាន់អាមេរិក និងអ៊ីស្រាអែលជាអ្នកបង្កើតក្រុមនេះឡើងគំរាមកំហែងពិភពលោក៕
ដោយ៖ មែវ សាធី