គណៈបញ្ជាការឯកភាពខណ្ឌសែនសុខដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះដើម្បីរិតបន្តឹងសន្តិសុខក្នុងមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខបានដាក់គោល ដៅត្រួតពិនិត្យអាវុធជាតិផ្ទុះដើម្បីទប់ស្កាត់បទល្មើសក្នុងមូលដ្ឋាន កាលពីព្រលប់ថ្ងៃទី១៣ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា តាមបណ្តោយផ្លូវភ្នំពេញហាណូយក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

ប្រតិបត្តការនេះដឹកនាំដោយលោក ហោ វាសនា អភិបាលរងខណ្ឌសែនសុខតំណាង លោក បុឹល កុសល់ អភិបាលខណ្ឌ លោក គួក សុខហួ អធិការរងខណ្ឌ តំណាងលោក វរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌ និងកម្លាំងកងរាជអាវុហត្ថ និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើននាក់ទៀត។

លោក ហោ វាសនា អភិបាលរងខណ្ឌ បានមានប្រសាន៍ថា ការដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនេះគឺគណៈបញ្ជាការឯកភាពខណ្ឌដែលដឹកនាំដោយលោក បុឹល កុសល ជាប្រធាន បានដាក់បទបញ្ជាអោយដាក់គោលដៅត្រួតពិនិត្យជាប្រចាំដើម្បីទប់ស្កាត់បទល្មើសដែលអាចកើតមានឡើងក្នុងមូលដ្ឋាន។ លោកបន្តថា៖ ជាលត្ថផលបានឃាត់ខ្លួនមនុស្ស២នាក់ករណីប្រើប្រាស់នូវសារធាតុញៀនក្រោយពីធ្វើតេសទឹកនោម ក្នុងនោះមានម៉ូតូឆ្លងកាត់ចំនួន១២០គ្រឿង និងត្រួតពិនិត្យឃើញមានអាវុធខ្លី១ដើមម៉ាក ៥៩ មានឯកសារត្រឹមត្រូវ។

យុវជន២នាក់ដែលឃត់ខ្លួននោះទី១ឈ្មោះ ស្រី គា អាយុ២៥ឆ្នាំ មុខរបរមិនពិត ទី២ឈ្មោះ ឈុន ម៉េងហោ អាយុ២៤ឆ្នាំមុខរបរមិនពិត ទាំងពីនាក់ស្នាក់នៅបន្ទប់ជួល ភូមិទឹកថ្លា សង្កត់ទឹកថ្លា ខណ្ឌសែនសុខនិងមានស្រុកកំណើត ភូមិព្រែកព្រះអង្គ ឃុំព្រៃកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ខណៈនោះដែរក៍មានយុវជនម្នាក់ក្នុងចំណោម២នាក់បានដួលម៉ូតូបណ្តាលអោយរងរបួសធ្ងន់សន្លាប់ស្តូកស្តឹងហើយម្នាក់ទៀតរងរបួស្រាលនៅពេលដែលពួកគេជិះគិចពីកន្លែងដែលគណៈបញ្ជាការត្រួតពិនិត្យអាវុធជាតិផ្ទុះនោះហើយត្រូវបានរថយន្តសាម៊ុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យ។

យុវជនដែលរងរបួសធ្ងន់នោះមានឈ្មោះ រិទ្ធ អាយុ២៨ឆ្នាំ មុខរបរធ្វើសំណង់ ស្នាក់នៅក្នុងខណ្ឌព្រែកព្នៅ និងមានស្រុកកំណើតខេត្តកំពង់ធំ។និងម្នាក់ទៀតឈ្មោះ សួន វិន អាយុ៣៧ឆ្នាំមុខរបរធ្វើសណង់ស្នាក់នៅជាមួយគ្នារងរបួសស្រាលបាននិយាយថា មុនពេលកើតហេតុខ្លួននិងប្អូនឈ្មោះ រិទ្ធ បានជិះម៉ូតូ១គ្រឿងម៉ាកMSX ព័ណសលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GG. 9964 ដោយធ្វើដំណើរចេញពីខណ្ឌព្រែកព្នៅគោលបំណងទៅលេងបងប្អូននៅខេត្តកណ្តាលលុះមកដល់ចំណុចខាងលើក៍ឃើញសមត្ថកិច្ចចំរុះដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះពេលនោះពួកខ្លួនស្មានថាគេចាប់ម៉ូតូអត់កញ្ចក់និងអ្នកមិនពាក់មួកសុវត្ថភាពក៍ជិះត្រឡប់ក្រោយ។ពេលនោះស្រាប់តែមានក្រុមប្រជាការពារខណ្ឌពីទៅបីនាក់បានជិះដេញតាមហើយបានយកវិទ្យុទាក់ទងគប់ទៅលើពួកគេបណ្តាលអោដួលម៉ូតូរងរបួសធ្ងន់ម្នាក់តែម្តង។

ប្រជាពលរដ្ឋដែលឃើញហេតុការណ៍បាននិយាយថាពួកគាត់គាំទ្រនៅចំណាត់ការរបស់អាជ្ញាធរមានសមត្ថកិច្ខក្នុងការអនុវត្តច្បាប់ក៍ប៉ុន្តែមិនត្រូវប្រើអំពើហឹង្សាទៅលើប្រជាពលរដ្ឋបែបនេះទេ។
ចំណែកខាងកម្លាំងប្រជាការពារសាលាខណ្ឌសែនសុខដែលរងការរិះគន់វិញបានបដិសេដ្ឋថាក្រុមគាត់មិនបានយកវិទ្យុទាក់ទងគប់យុវជនទាំងពីនាក់នោះទេគឺពួកគេជិះត្រឡប់ក្រោយដួលដោយខ្លួនឯង។

ជុំវិញការចោទប្រកាន់និងរិះគន់ពីណាក់ប្រជាពលរដ្ឋខាងលើ លោក ហោ វាសនា អភិបាលរងខណ្ឌសែនសុខដែលដឹកនាំកម្លាងផ្ទាល់បានអោយដឹងថា ការអនុវត្តច្បាប់ដាក់គោលដៅត្រួតពិនិត្យនូវអាវុធជាតិផ្ទុះគឺទប់ស្កាត់រាល់បទល្មើសក្នុងមូលដ្ឋានហើយអាជ្ញាធរមានសមត្ថកិច្ចធ្វើនេះដើម្បីការពារសន្តិសុខជួនប្រជាពលរដ្ឋ។ដូចច្នេះការដែលយុវជនទាំងពីនាក់ជិះគេចពីកម្លាំងមានសមត្ថកិច្ចនោះគឺជារឿងរបស់ពួកគាត់ព្រោះថាម៉ូតូដែលខ្លួនជិះនោះមិនមានកញ្ចក់ហើយពួកគេមិនមានពាក់មួកសុវត្ថភាពទៀត។ហើយការដែលចោទថា ប្រាជាការពារសាលាខណ្ឌយកវិទ្យុទាក់ទងគប់ទៅលើពួកគេនោះគឺជារឿងមិនពិត៕ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print