ការបោះសម្អាត ជនជាតិភាគតិចរ៉ូហ៊ីនយ៉ា ​ធ្វើឲ្យរដ្ឋាភិបាលមីយ៉ានម៉ា លង់ក្នុងវិបត្តិ

ចែករំលែក៖

នៅពេលនេះមានពលរដ្ឋ​រ៉ូហ៊ីនយ៉ា រាប់សែននាក់បាននាំគ្នាគេចខ្លួនចេញពីការបោសសម្អាត របស់កម្លាំងទាហានរដ្ឋាភិបាល មីយ៉ានម៉ា បង្ករឲ្យមានអ្នកស្លាប់ និងភៀសខ្លួនជាច្រើន ។ អង្គការសហប្រជាជាតិ បានអំពាវនាវរក ជំនួយដ៏ធំសម្រាប់ពួកមូស្លីមជិត៤សែននាក់ ដែលភៀសខ្លួនពីមីយ៉ានម៉ា មកកាន់ប្រទេសបង់ក្លាដែស។ អង្គការសហប្រជាជាតិបានបង្ហាញ ក្តីព្រួយបារម្ភថា ចំនួនជនភៀសខ្លួននេះ នឹងនៅតែបន្តកើនឡើងតទៅទៀត នៅពេលដែលអំពើហឹង្សានៅតែបន្ត ។នៅពេលនេះ ទាហាន មីយ៉ានម៉ា នៅតែមិនព្រមបញ្ចប់ នូវអ្វីដែលអ្នករិះគន់ហៅថា ជាទង្វើបោសសម្អាត​ជនជាតិភាគតិចទេនោះ។
លោក Mohammed Abdiker ជានាយកប្រតិបត្តិការ និងគ្រោះអាសន្ន សម្រាប់អង្គការអ​ន្តោប្រវេសន៍អន្តរជាតិ បានប្រាប់សន្និសីទមួយ នៅក្នុងរដ្ឋធានីប្រទេសបង់ក្លាដែសថា លោកបានជម្រុញឲ្យសហគមន៍អន្តរជាតិ បង្កើន ការគាំទ្រផ្នែកមនុស្សធម៌ និងផ្តល់នូវជំនួយ ព្រោះតម្រូវការចាំបាច់ គឺធំធេងបំផុត។
សូមជម្រាបផងដែរថា ពួកមូស្លីមរ៉ូហ៊ីងយ៉ា កំពុងតែភៀសខ្លួន គេចចេញពីប្រតិបត្តិការវាយលុក របស់យោធា មីយ៉ានម៉ា ក្នុងរដ្ឋ Rakhine ភាគខាងលិចប្រទេស ដែលបានចាប់ផ្តើម បន្ទាប់ពីមានការវាយប្រហារ ជាបន្តបន្ទាប់ ពីក្រុមបះបោរ លើប៉ុស្តិ៍សន្តិសុខ និងមូលដ្ឋានយោធា កាលពីថ្ងៃទី២៥ ខែសីហា បង្កឲ្យមនុស្សជាច្រើននាក់ ស្លាប់បាត់បង់ជីវិត។
នៅសប្តាហ៍ក្រោយនេះ លោកស្រីអង់សានសូជី និងមានសេចក្តីថ្លៃងការនៅក្នុង អង្គការសហប្រជាជាតិ​ ស្តីពីវិ​បត្តិរ៉ូហ៊ីនយ៉ា ក្រោយរងការរិះគន់យ៉ាងខ្លាំង សហគមន៍ងន្តរជាតិនិង​ ប្រទេសកាន់សាសនាអិស្លាមជាច្រើន​ធ្វើបាតុកម្មប្រឆាំង៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print