នាយឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា និងលោកជំទាវ ស្រី ហ៊ាញ ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថទាំងអស់ និងក្រុមគ្រួសារ បានជួបជុំគ្នានៅវត្តទេពរង្សី រួចនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តនិងទេសនា

ចែករំលែក៖

ភ្នំពេញ៖ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌតាមទំនៀមទម្លាប់ប្រពៃណីរបស់ពុទ្ធសាសនាដែលប្រជាពលរដ្ឋខ្មែរគ្រប់រូប ប្រារព្វឧទ្ទិសដល់ដួងវិញ្ញាណក្ខន្តបុព្វការីជនមានមាតាបិតា ជីដូនជីតា ញាតិការទាំងប្រាំពីរសន្តានដែលទទួលមរណកាល ដើម្បីទទួលផល្លានិសង្ឃតាមកម្លាំងសទ្ធាជ្រះថ្លាក្នុងឱកាសបុណ្យនេះ។
ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ម៉ោង១៤និង៣០នាទី នាយឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា និងលោកជំទាវ ស្រី ហ៊ាញ ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថទាំងអស់ និងក្រុមគ្រួសារ បានជួបជុំគ្នានៅវត្តទេពរង្សី រួចនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តនិងទេសនា។ បន្ទាប់មកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧ ម៉ោង៤និង០០ទៀបភ្លឺ នឹងបោះបាយបិណ្ឌ ហើយម៉ោង១០និង០០នាទី វេចង្ហាន់ ទេយ្យវត្ថុប្រគេនព្រះសង្ឃជាកិច្ចបង្ហើយបុណ្យ៕

...

ដោយ៖ អេង ហុី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print