ខេត្តត្បូងឃ្មុំ ៖ ដំណើរឆ្ពោះទៅកាន់ស្រុកកំណើតដោយឆ្លងកាត់ស្ពាន ខណៈទឹកកំពុងហូរបានបក់ប៉ើងទាំងមនុស្សនឹងម៉ូតូកើត ឡើងនៅចំណុចស្ពានព្រែកតាខ្វាន់ ឋិតក្នុងភូមិទួលគរឃុំទន្លេបិទ ស្រុកខេត្តត្បូងឃ្មុំ កាលពីវេលាម៉ោង២រំលងអធ្រាត្រថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧ ។
សាក្សីបាននិយាយអោយដឹងថា មានបុរសពីរនាក់ មុខរបរជាចុងភៅលក់គ្រឿងក្លែម ម្នាក់ឈ្មោះ ប៉ូច ប៉ាវ អាយុ២៤ឆ្នាំ និងម្នាក់ទៀតឈ្មោះ ធូ ចាន់ឌី អាយុ២៨ឆ្នាំ រស់នៅភូមិចុង ព្រែក ឃុំមហាលាប ស្រុកកោះសូទិន ខេត្តកំពង់ចាម ពួកគាត់ បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ឆ្នាំ២០១៤ ដឹកគ្នាពីហាងផឹកស៊ី យីហោចំប៉ីស (គល់ស្ពានគីហ្សូណា ត្រើយទន្លេបិទ) ឆ្ពោះទៅលេងស្រុកកំណើតនៅស្រុកកោះសូទិន ក្រោយចប់ការងារនៅម៉ោង ។ លុះធ្វើដំណើរដល់ចំណុចស្ពាន ព្រែកតាខ្វាន់ភូមិទួលគរឃុំទន្លេបិទស្រុកខេត្តត្បូងឃ្មុំ នៅវេលាម៉ោង២រំលងអធ្រាតថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧ ជនរងគ្រោះឈ្មោះ ប៉ូច ប៉ាវ បានឲ្យឈ្មោះ ឈ្មោះធូ ចាន់ឌី ដែលជិៈពីរក្រោយចុះដើរ ។ ចំណែកគាត់ បានជិះម៉ូតូយ៉ាងលឿនបើកឆ្លងកាត់ទឹកដែលកំពុងហូរលិចស្ពានឆ្ពោះទៅ ត្រើយម្ខាង បណ្ដាលឲ្យប៉ើងតាមចរន្តទឹក លិចទៅបាត់ទាំងមនុស្សនិងម៉ូតូ។
ក្រោយកើតហេតុ ព្រឹកឡើងក្រុមគ្រួសារសាច់ញាតិជនរងគ្រោះបានរាវរកឃើញម៉ូតូរបស់ជនរងគ្រោះវិញ ចំណែកជនរងគ្រោះ កំពុងជួលបងប្អូនឥស្លាមមុជទឹក រាវរកបន្ដទៀត ៕ វណ្ណៈ














