ប្រកាសហេីយប្រកាសទៀត ថាកុំអោយលេងផាវ និងសុំអោយមានការបង្ក្រាបអ្នកលក់ផាវ ស្លាប់ម្នាក់និងរបួសធ្ងន់ស្រាលបីនាក់

ចែករំលែក៖

ភ្នំពេញ ៖ កុមារាម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងកុមារ៣នាក់ទៀតរងរបួសធ្ងន់ស្រាល ករណីផ្ទះផាវ កាល ពីយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧នេះ ស្ថិតនៅភូមិទួល លាភ សង្កាត់ស្នោ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញក្រុមកុមាររងគ្រោះនាំគ្នាទិញផាវ គ្រាប់បែកទៅដុតលេងដែលមានគ្នីគ្នាចំនួន៥នាក់ ទៅលេងបោះផាវជាមួយក្រុមផ្សេង តែមិនស្គាល់ឈ្មោះមិនដឹងចំនួន ពេលដែលកំពុងតែលេង ស្រាប់តែក្មេងមួយក្រុមទៀតបាន បោះផាវ មកចំកុមាររងគ្រោះបណ្ដាយឱ្យស្លាប់នៅកន្លែងកើត និងរបួស៣នាក់។

សមត្ថកិច្ចបានបន្តថា កុមារររងគ្រោះដែលស្លាប់បាត់បង់ជីវិតឈ្មោះ សុ ផល ភេទប្រុស អាយុប្រហែល១៣ឆ្នាំ ចំណែកកុមាររងគ្រោះផ្សេងទៀត ត្រូវក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។

​សូមរំឮកថា កាលពីយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧នេះ ស្ថិតនៅភូមិពោធិដុះ ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាលមានករណីក្មេងវ័យជំទង់២នាក់ បានស្លាប់ភ្លាមៗ គួរអាណោចអាធ័ម និង២នាក់ទៀតរងរបួសធ្ងន់ស្រាល ដោយសារតែពួកគេបានយកផាវមកកែច្នៃ ហើយខុ​សបច្ចេក ទេសបណ្តាលឱ្យផ្ទុះឆេះបង្កការភ្ញាក់ផ្អើលនៅ។

ដោយឡែកមួយករណីទៀត កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅក៏មានករណីផ្ទុះឡានដឹកផាវគ្រាប់បែកដែលបណ្តាលឱ្យមនុស្សស្លាប់២នាក់ ខូចខាតផ្ទះប្រជា​ពលរដ្ឋចំនួន១៥ខ្នង នៅក្បែរកន្លែងកើតហេតុរងការខូចខាត និងម៉ូតូដឹកផ្ទុកលើរថយន្ត៣គ្រឿង ផងដែរនៅខេត្តបន្ទាយមានជ័យ៕ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print