ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបញ្ជាឲ្យអភិបាលខេត្តកំពត មុនម៉ោង១១ថ្ងៃនេះត្រូវដកស្លាកឈ្មោះដែលប្តូរពី «រមណីយដ្ឋានភ្នំបូកគោ» ទៅជា «រមណីយដ្ឋានសុខា» ។ ដោយសម្តេចបញ្ជាក់លើPageសម្តេចយ៉ាងដូច្នេះថា៖ សូមអរគុណបងប្អូនជនរួមជាតិ ដែលបានអោយខ្ញុំដឹងពីការដូរឈ្មោះរមណីយដ្ឋានភ្នំបូកគោទៅជាឈ្មោះផ្សេង ដែលរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់មិនបានដឹង និងមិនបានអនុញ្ញាត។
ខ្ញុំបានបញ្ជារអោយអភិបាលខេត្តកំពតទៅដកហូតចេញនូវផ្លាកសញ្ញាអត់ច្បាប់ចេញអោយបានមុនម៉ោង ១១ ថ្ងៃនេះ។ តំបន់ប្រវត្តិសាស្ត្រ ត្រូវតែរក្សាឈ្មោះដើមជាដាច់ខាត៕
...
ដោយ៖ សុខ ខេមរា