ឱលោកប្តីចិត្តភ្លើងអើយ អីក៏ឃោរឃៅម្លេះ…?យកកូនប្រុសទៅផឹកស៊ីជាមួយ ខឹងប្រពន្ធទូរស័ព្ទហៅមកផ្ទះយកអង្រែបុកគ្រឿង​វាយក្បាលប្រពន្ធ​ហូរឈាម

ចែករំលែក៖

ភ្នំពេញ ៖ ស្រី្តជាប្រពន្ធបានរងរបួយសបែកក្បាល ដោយសារបុរស​ម្នាក់​យក​កូន​ទៅ​ផឹកស៊ី​ជាមួយហើយខឹង​ប្រពន្ធ​ទូរស័ព្ទ​ហៅឲ្យ​យក​កូន​មក​ផ្ទះ​វិញ បាន​យក​អង្រែ​បុក​គ្រឿង​វាយ​ក្បាល​ប្រពន្ធពីក្រោយ​បែកក្បាល​ហូរ​ឈាមត្រូវបានគេសង្រ្គោះដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍នេះបង្ក​ឲ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​៩​និង​២៥​នាទី​យប់ ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៧ នៅក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។
សមត្ថកិច្ចបានឲ្យដឹងថា បុរសជាប្តី​ដែល​វាយក្បាលប្រពន្ធនឹងអង្រែបុកគ្រឿងនោះឈ្មោះ សំ កុសល អាយុ​៤៥​ឆ្នាំ មុខរបរ​ជា​អ្នក​ជំនួយការ​សង្កាត់​ចោម​ចៅ​២ មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។រី​ឯ​ប្រពន្ធ​ដែល​ជា​ជន​រង​គ្រោះ​មានឈ្មោះ ស ស ​អ អាយុ​៣៨​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅ​កើតហេតុ​ខាងលើ និងមាន ​មានកូន​៣​នាក់ ក្នុង​នោះ​ប្រុស​២ ស្រី​១ រស់ក្នុងបន្ទុក ។
តាម​សម្តី​ស្ត្រីជា​ប្រពន្ធ បាន​ឲ្យ​ដឹង​ថា គាត់បាន ​រៀប​ការ​ជាមួយប្តីអស់​រយៈពេល​២០​ឆ្នាំ​មក​ហើយនិងធ្លាប់​ឈ្លោះប្រកែក​គ្នា​ជា​ញឹកញាប់​ណាស់ រហូត​ឈាន​ដល់​សុំ​លែងលះ​គ្នា​ទៀតផង តែ ​ប្តី​គាត់​មិន​ព្រម​លែងលះ​ឡើយ ។ លុះមកដល់ថ្ងៃ​កើតហេតុប្តី​របស់​គាត់​បាន​ដឹកដៃ​កូនប្រុស​អាយុ​៦​ឆ្នាំ​ទៅ​ដើរ​ផឹកស៊ី​ជាមួយ រហូត​ដល់​យប់ជ្រៅ​មិនឃើញ​យក​កូន​ត្រឡប់​មក​ផ្ទះ​វិញឡើយ។ ដោយយល់ថាកូនប្រុស​ត្រូវ​ភ្ញាក់​ពី​ព្រឹក​ទៅ​រៀន​សូត្រផង ទើប​រូប​គាត់​បាន​ចុចទូរស័ព្ទ​ហៅ​ប្តី​ឲ្យ​យក​កូនមក​ដេកយកកម្លាំងទៅរៀនថ្ងៃស្អែក ។លុះពេល​ប្តី​យក​កូន​មក​ដល់​ផ្ទះ ស្រាប់តែ​​ខឹង ក៏​បាន​ជេរ​ប្រមាថ​គាត់ ធ្វើ​ឲ្យ​គាត់​ទ្រាំ​មិន​បាន ក៏​បាន​តមាត់​ត​.​ក និងបាន ឈ្លោះប្រកែក​គ្នា។ មួយសន្ទុះស្រាប់តែ ​ប្តីគាត់​ស្ទុះ​ទៅ​យក​អង្រែ​បុក​គ្រឿងនៅផ្ទះបាយមក​វាយ​ក្បាល​គាត់​ពីក្រោយ​បែកក្បាល​ហូរ​ឈាម​តែ​ម្តង ។
ក្រោយ​ពេល​កើតហេតុស្រី្តជាប្រពន្ធបាន​ទៅ​គ្លីនិក​ឯកជន​ដើម្បី​រុំ​របួសរួច ក៏​បាន​ ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋាបាលចោម​ចៅ ឲ្យ​ហៅ​បុរស​ជា​ប្តី​មក​ធ្វើការ​អប់រំ​ឈប់​ប្រើ​អំពើ​ហិង្សា​លើ​ប្រពន្ធ​ទៀតតែប៉ុណ្ណោះដោយ​មិន​បាន​ប្ដឹង​ឲ្យ​សមត្ថកិច្ច​ចាត់ការតាមច្បាប់នោះទេ ៕​

...

ដោយ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print