បច្ចុប្បន្នប្រទេសដែលនៅគាំទ្រ អាមេរិកច្រើនបំផុតនោះគឺប្រទេសនៅក្នុងតំបន់អឺរ៉ុប ហើយនៅពេលដែលអឺរ៉ុបឈប់គាំទ្រ គោលនយោបាយ ការបរទេស តាមបែប«អាត្មានិយម»របស់អាមេរិក។ ការគាំទ្រអាមេរិក កន្លងមកមិនបានធ្វើឲ្យអឺរ៉ុបទទួលបានលទ្ធផលល្អនោះឡើយ ផ្ទុយទៅវិញធ្វើឲ្យអឺរ៉ុបត្រូវខាត់បង់ជាច្រើន ។
នៅពេលនេះ អគ្គរដ្ឋទូត បណ្តាប្រទេសអឺរ៉ុបដូចជាអង់គ្លេស បារាំង អាល្លឺម៉ង និងប្រទេសជាច្រើនទៀត កាលពីថ្ងៃទី២៥ខែកញ្ញាបានប្រកាសគាំទ្រ ពេញទំហឹងដល់កិច្ចព្រមព្រៀងបរមាណូ ជាអន្តរជាតិ របស់អឺរ៉ង ដែលរដ្ឋាភិបាលអាមេរិក គំរាមលុបចោលនោះ។
តំណាងរដ្ឋាភិបាលប្រទេសតំបន់អឺរ៉ុប បានបញ្ជាក់ថា នេះជាកិច្ចព្រមព្រៀង ប្រវត្តិសាស្ត្រ មិនអាចលុបចោលបានឡើយ នៅពេលដែលអឺរ៉ង់នៅតែ បន្តគោរពដល់កិច្ចព្រមព្រៀងនោះ។
លោក David O’Sullivan ឧបការីសហគមន៍អឺរ៉ុបប្រចាំនៅទីក្រុងវ៉ាស៊ីនតោន បានបញ្ជាក់នៅក្នុងកិច្ចពិភាក្សារបស់អង្គការសហប្រជាជាតិថា «យើងគាំទ្រដល់កិច្ចព្រមព្រៀង ហើយបើលុបចោលកិច្ចព្រមព្រៀងនោះគឺជាការខាតបង់យ៉ាងធំធេង»។
ចំណែកអគ្គរដ្ឋទូតអាល្លឺម៉ងវិញ លោក Peter Witting បញ្ជាក់ថា បើអ្នកណាគាំទ្រ លុបចោលកិច្ចព្រមព្រៀងបរមាណូអីរ៉ង់ គួរតែត្រួតពិនិត្យឡើងវិញ ទៅលើបញ្ហាធំជាងនេះ ។ក្នុងនោះ មាន ការអភិវឌ្ឍន៍ឡើងវិញនៅក្នុងវិធីបរមាណូ របស់អីរ៉ង់ និងជម្រុញឲ្យពិភពលោកទាំងមូលធ្លាក់ចូលក្នុងការប្រកួតប្រជែង អាវុធ បរមាណូ ក្នុងតំបន់។
លោក Witting បញ្ជាក់ទៀតថា «បើសិនបើ កិច្ចព្រមព្រៀង បរមាណូអីរ៉ងត្រូវលុបចោកនោះគឺជាសាដ៏សំខាន់មួយដល់កូរ៉េខាងជើង និងពិភពលោកទាំងមូលថា កិច្ចព្រមព្រៀងការបរទេសមិនគួរឲ្យទុកចិត្ត មិនត្រូវជឿលើកិច្ចព្រមព្រៀងជាមួយអាមេរិកឡើយ។ នៅពេលនោះអឺរ៉ុប ក៏នឹងត្រូវរងផលប៉ះពាល់ប្រទេសជាច្រើនក៏គ្មានទំនុកចិត្តលើអឺរ៉ុបផងដែរ»។
ប្រទេសក្នុងតំបន់អឺរ៉ុប បានប្រកាសពីការប្តេជ្ញារបស់ខ្លួនថា ប្រសិនបើទីក្រុងវ៉ាស៊ីនតោន សម្រេចលុបចោលកិច្ចព្រមព្រៀងនោះ អឺរ៉ុបនិងធ្វើគ្រប់យ៉ាង ដើម្បីការពារ ក្រុមហ៊ុន អីរ៉ងនៅអឺរ៉ុប ក៏ដូចជាក្រុមហ៊ុនអឺរ៉ុបនៅអីរ៉ង និងបន្តសហការជាមួយអីរ៉ង ទោះបីអាមេរិកដាក់ទណ្ឌកម្មក្តី។
ដោយឡែកអគ្គរដ្ឋទូតអង់គ្លេសលោក Kim Dorroch បានបកស្រាយថា មូលហេតុដែលលោកគាំទ្រកិច្ចព្រមព្រៀងបរមាណូអីរ៉ង ដោយសារតែនោះជាបញ្ហាសន្តិសុខជាតិ ។ លោកបន្តទៀតថា«ឲ្យតែអីរ៉ងនៅគោរពកិច្ចព្រមព្រៀងនោះយើងនៅតែគាំទ្រជានិច្ច»។
ចំពោះអគ្គរដ្ឋទូតបារាំងវិញ លោក Gerard Araud ក៏បានលើកឡើងផងដែរថា ប្រទេសដែលបានព្រមព្រៀង នៅក្នុងកិច្ចព្រមព្រៀងខាងលើ ដូចជាចិនរុស្ស៊ី និងអីរ៉ងបានបញ្ជាក់យ៉ាងច្បាស់ថា នឹងមិនគាំទ្រ ដល់ការពិភាក្សាឡើងវិញដើម្បីដាក់គំនៀបទៅលើអីរ៉ងទៀតឡើយ។
សកម្មភាពខាងលើរបស់ប្រទេស ក្នុងតំបន់អឺរ៉ុប បានបង្ហាញយ៉ាងច្បាស់ថាអឺរ៉ុប មិនអាចគាំទ្រអាមេរិក ឲ្យធ្វើខុសម្តងហើយម្តងទៀតនោះឡើយ គិតតែពីប្រយោជន៍ខ្លួនឯង ដាក់ទណ្ឌកម្ម ទៅលើ ប្រទេស ដែលមិនស្តាប់តាមខ្លួន ដូចអីរ៉ងជាដើម។
នៅពេលដែលអឺរ៉ុប ឈប់គាំទ្រអាមេរិក ទៅលើគោលនយោបាយដាក់ទណ្ឌកម្មនោះ អាមេរិក នឹងក្លាយជា«មហាអំណាច ឯកោ»នៅពេលដែលប្រទេសជុំវិញពិភពលោក គេ«ឈប់លេងចូលអាមេរិក»បើទោះបី អាមេរិកមានយោធារឹងមាំមានសេដ្ឋកិច្ចទីមួយលើពិភពលោកក្តី។
នៅក្នុងព្រិត្តិការណ៍មួយផ្សេងទៀត អីរ៉ងបានបដិសេធការចោទប្រកាន់របស់លោក Donald Trump ថាបានសហការជាមួយទីក្រុងព្យុងយ៉ាង។អីរ៉ងបានចាត់ទុក ប្រសាសន៍របស់លោក Donald Trump ប្រធានាធិបតីអាមេរិកកាលពីថ្ងៃទី២៥ខែកញ្ញា ដែលចោទថាអ៊ីរ៉ង់ សហប្រតិបត្តិការជាមួយព្យុងយ៉ាងនៅលើវិស័យស្រាវជ្រាវនិងអភិវឌ្ឈន៍មីស៊ីលបាលីស្ទីកនោះ ថាពុំមានមូលដ្ឋាននិងក៏ពុំសមហេតុសមផលដែរ។
ប្រសាសន៍លោក Donald Trump ដែលថ្លែងថា “តេអេរ៉ង់ សហប្រតិបត្តិការជាមួយព្យុងយ៉ាងនៅលើវិស័យមីស៊ីលបាលីស្ទីកនោះ គឺជាការចោទប្រកាន់មួយដែលគ្មានមូលដ្ឋាននិងមិនសមហេតុផលទាល់តែសោះ”-នេះជាសេចក្តីថ្លែងរបស់អ្នកនាំពាក្យនៃក្រសួងការបរទេសអ៊ីរ៉ង់នៅទីក្រុងតេអេរ៉ង់។ អ្នកនាំពាក្យរបស់ក្រសួងការបរទេសអ៊ឺរ៉ង់ ដដែល បានថ្លែងបន្ថែមទៀតថា”នៅលើវិស័យមីស៊ីលបាលីស្ទីកនេះ បន្ទាត់នយោបាយរបស់អ៊ីរ៉ង់ តែងតែមានភាពច្បាស់លាស់និងមានតម្លាភាព”។ ម្យ៉ាងទៀត ការចង់បានរបស់អ៊ីរង់ គឺការស្វែងរក ផ្នែកថាមពលនុយក្លេអ៊ែរ ក្នុងគោលដៅសន្តិភាពតែប៉ុណ្ណោះ។
កាលពីថ្ងៃសៅរ៍មុន អ៊ីរ៉ង់ ធ្លាប់បានអះអាងថា “ប្រទេសខ្លួន បានធ្វើការសាកល្បងមីស៊ីលថ្មីមួយដោយជោគជ័យ មីស៊ីលដែលអាចបាញ់បានចម្ងាយរហូតដល់ ២០០០ គម ។ ហើយយោងតាមអាជ្ញាធរអ៊ីរ៉ង់ មីស៊ីលថ្មីនេះ អាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ជាច្រើនទៀតផង។ មិនតែប៉ុណ្ណោះ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ ថែមទាំងបានផ្សព្វផ្សាយនូវរូបភាពមួយចំនួនដែលគ្មានចុះកាលបរិច្ឆេទទេ តែ បានបញ្ជាក់ថា ជាការបាញ់មីស៊ីលនេះ ក្រោមរហ័សនាម ថា “ Khoramshahr ។
ភា្លមៗនោះ ប្រធានាធិបតីអាមេរិកលោក Donald Trump បានបញ្ចេញប្រតិកម្មនៅលើគណនីយ Twitter របស់លោកថា “អ៊ីរ៉ង់ បានសាកល្បងមីស៊ីលបាលីស្ទីកមួយគ្រាប់របស់ខ្លួនដែលអាចបាញ់ទៅដល់ប្រទេសអ៊ីស្រាអែល ក៏ព្រមទាំងបានធ្វើការជាមួយកូរ៉េខាងជើងទៀតផងនៅលើវិស័យមីស៊ីលនេះ។ តែកន្លងមក អឺរ៉ង់ ធ្លាប់បានបញ្ជាក់ថា កម្មវិធីមីស៊ីលរបស់ខ្លួន ស្របច្បាប់និងមិនបានរំលោភលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលចុះជាមួយប្រទេសមហាអំណាចនៅឆ្នាំ២០១៥នោះទេ ពីព្រោះមីស៊ីលអ៊ីរ៉ង់ មានសមត្ថភាពត្រឹមតែបំពាក់ក្បាលគ្រាប់បែកធម្មតាដែលប្រើសម្រាប់ការពារខ្លួនតែប៉ុណ្ណោះ។
តែ ទីក្រុងវ៉ាស៊ីនតោន នៅតែពុំជឿលើការអះអាងរបស់អ៊ីរ៉ង់និងបានចោទថា”អ៊ីរ៉ង់ បានរំលោភលើកិច្ចព្រមព្រៀងនេះ ដោយសារតែអីរ៉ង់ មានសក្តានុពលផលិតក្បាលគ្រាប់នុយក្លេអ៊ែរសម្រាប់បំពាក់លើមីស៊ីល។ លោកដូណាល់ត្រំ ធ្វើការរិះគន់កិច្ចព្រមព្រៀងអន្តរជាតិស្តីពីនុយក្លេអ៊ែរអ៊ីរ៉ង់នោះ ថាជាកិច្ចព្រមព្រៀងអាក្រក់ដែលលោកមានបំណងចង់ដកចេញវិញ។
គួរំលឹកថា កិច្ចព្រមព្រៀងអន្តរជាតិស្តីពីនុយក្លេអ៊ែរអ៊ីរ៉ង់នេះ បានអនុញ្ញាតឱ្យមានការដកទណ្ឌកម្មសេដ្ឋកិច្ចអន្តរជាតិមួយចំណែក ពីអ៊ីរ៉ង់ ដោយប្តូរជាមួយនឹងការធានាបញ្ជាក់យ់ាងត្រឹមត្រូវពីសំណាក់ទីភ្នាក់ងារថាមពលបរិមាណូអន្តរជាតិ AIEA ថា” អ៊ីរ៉ង់ធ្វើតែសកម្មភាពនុយក្លេអ៊ែរស៊ីវីលប៉ុណ្ណោះ៕
ដោយ៖ មែវ សាធី